រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋមន្រ្តីទេសចរណ៍បណ្តេញមន្រ្តីក្រសួងម្នាក់

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្រេច​បណ្តេញមន្រ្តីម្នាក់​ដែលមានតំណែង​ជា​នាយរងការិយាល័យ​​ចេញពីតួនាទី ដោយ​អះអាង​ថា​មន្រ្តីនោះ​ល្មើសវិន័យមន្រ្តីរាជការស៊ីវិល។​ លិខិត​របស់​ក្រសួងទេសចរណ៍ចុះថ្ងៃទី​៥ខែកុម្ភៈ រដ្ឋមន្រ្តី លោក ថោង ខុន បានបញ្ជាក់ថា​ក្រសួង​​បណ្តេញនាយរង​ការិយាល័យ​សេវា​កម្សាន្ត​ទេសចរណ៍​នៃ​នាយក​ដ្ឋាន​ឧស្សាហ៍​កម្មទេស​ចរណ៍​ អគ្គនាយ​ក​ដ្ឋាន​ទេស​ចរណ៍​ លោក ឡុង ផល្លីតា ក្រម​ហេតុ​ផល​ថា​ល្មើស​វិន័យ​មន្រ្តីរាជការស៊ីវិល។ បើតាមលិខិតនោះ លោ​ក​ ឡុង​ ផល្លីតា ត្រូវ​ដក​ហូត​ឋានន្តរស័ក្តិ​និ​ង​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​មន្រ្តីរាជការ​ស៊ីវិល​ក្រសួង​ទេស​ចរណ៍។​

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុខុន(ធ្វេង) ក្នុងពិធីបញ្ចប់​តំណែងថ្នាក់​ដឹកនាំអង្គភាពទូរគមនាគមន៍ កាលពីថ្ងៃទី​១៨ខែកុម្ភៈ ឆ្នាំ​២០១៦(រូបថតពីក្រសួងប្រៃសណីយ៍)

រដ្ឋាភិបាល​បញ្ចប់​មុខតំណែងថ្នាក់ដឹកនាំអង្គភាព​ទូរគមនាគមន៍ ក្រោយ​ពីមានអំពើពុករលួយ

ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​បញ្ចប់តំណែងថ្នាក់ដឹកនាំ​អង្គភាព​​ទូរគមនាគមន៍កម្ពុជា​​និង​តែងតាំងមន្រ្តីថ្មី​​សម្រាប់ស្ថាប័ននេះ​ ក្រោយ​ពីរ​ក​ឃើញ​ថា​មានការ​កិបកេង​ប្រាក់​ជាង២០ម៉ឺន​ដុល្លារ​។

សមាគមមួយរិះគន់សង្គមស៊ីវិលថាលំអៀងករណីហិង្សានៅក្រុមហ៊ុនកាពីតូល​

សមាគមមួយដែលចងក្រងក្រុមអ្នកតរត់ម៉ូតូកង់៣ជំរុញឲ្យសង្គមស៊ីវិល​កែតម្រូវការចោទប្រកាន់ពួកគេថាជា​​​ជនដៃដល់ ប្រើញញួរ ដែក​​ស​សៃ និងឧបករណ៍រឹងមួយចំនួនទៀតវាយដំអតីតបុគ្គលិ​ក​ក្រុ​ម​​ហ៊ុ​​នកាពី​​តូ​ល​ឲ្យ​​​រង​​​រ​​​​​​បួ​​​​​​​​​ស​​ធ្ងន់​ស្រា​យ កាលពីសប្តាហ៍មុនដោយអះអាងថា​ការថ្កោ​​ល​​ទោ​​​សនោះមាន​ភាព​លំ​អៀង​។

​រដ្ឋាភិបាល​ការពារ​ភាពត្រឹមត្រូវ​លើ​យន្តការ​ជ្រើសរើស​នគរ​បាល​ជាតិ​ជាង​៤​ពាន់​នាក់​បន្ថែម​​

​រដ្ឋាភិបាល​អះអាងថា ការប្រកាសឲ្យ​ជ្រើសរើសកងក​ម្លាំង​នគរបាលជាតិ ជាង​៤​ពាន់​នាក់នាពេលនេះ គឺ​សម្រាប់​បង្គ្រប់​លើ​ចំនួន កងកម្លាំង​ដែល​រដ្ឋាភិបាល​ថា បាន​បាត់បង់​រយៈពេល​២​ឆ្នាំ កន្លងទៅនេះ។​

ស្នងការខេត្តសៀមរាបច្រានចោលកាចោទប្រកាន់ថានគរបាលមិនបង្ក្រាបការជួញដូរគ្រឿងញៀន​

ស្នងការនគរបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់ថា សមត្ថកិច្ចបានដឹងពីអត្តសញ្ញាណមេខ្លោងចែកចាយគ្រឿងញៀននៅផ្លូវលេខ៦០ក្នុងខេត្តនេះ តែគ្មានចំណាត់ការ ដោយស្នងការរូបនេះអះអាងថា សមត្ថកិច្ចបានកំពុងធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់។

មន្ត្រី​រៀបចំដែនដីក្នុង​ខេត្តកំពង់ចាមបដិសេធការចោទប្រកាន់ពីអំពើពុករលួយ​

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្នុងស្រុកកងមាស ខេត្តកំពង់ចាមលោក ម៉ៅ ប៊ុនថុន បដិសេធការចោទប្រកាន់ទាក់ទងនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរទៅនឹងការចេញលិខិតសាងសង់ផ្ទះ ការទិញលក់ដី និងការអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងឥន្ធនៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ