ក្រសួង​ព្យា​បាល​អ្នក​ជំងឺ​កូវីដ​១៩​ ជា​សះ​ស្បើយ​ ១៤​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាលបង្ហាញរបាយការណ៍ថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ១៤នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ៩១នាក់។

រដ្ឋ​មន្រ្តី​សុខា​ភិបាល​​ស្នើ​ពល​រដ្ឋ​ចូល​​រួម​​ទប់​ស្កាត់​កូវីដ​១៩​ទាំង​អស់​គ្នា ព្រោះ​បារម្ភ​ពី​លទ្ធ​ភាព​ឆ្លង​ក្នុង​សហ​គមន៍​

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់ពលរដ្ឋជាថ្មីទៀត ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្បិតឱកាសចម្លងជំងឺនៅក្នុងសហគមន៍មូលដ្ឋាន​មានហានិភ័យខ្លាំង ប្រសិនបើគ្មានការចូលរួមទប់ស្កាត់ ឬការពារឱ្យមានប្រសិទ្ធភាពនោះទេ។

ក្រសួង​សុខា​ភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ ចំនួន​២​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាលប្រកាសរកឃើញស្ត្រីជនជាតិវៀតណាមម្នាក់ និងបុរសជនជាតិកាណាដាម្នាក់ទៀត​មាន​កូវីដ​១៩ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះ បានកើនដល់ ១២២នាក់។

មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

ក្រសួង​សុខា​ភិបាល​រក​ឃើញ​អ្នក​ជា​ពី​ជំងឺ​កូវីដ​១៩​ម្នាក់​បាន​លាប់​ឡើង​វិញ​

ក្រសួងសុខាភិបាល រកឃើញថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ម្នាក់បានលាប់ឡើងវិញ ក្រោយពេលបុរសរូបនេះ ជាសះស្បើយបាន ១៥ថ្ងៃ។

កម្ពុជា​​រក​​ឃើញ​​អ្នក​​ផ្ទុក​​កូវីដ​១៩​ ចំនួន​១​ករណី​ថ្មី​ដែល​​ជា​​ជន​ជាតិ​វៀត​ណាម​

កម្ពុជា​ទើប​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩ថ្មី​ ចំនួន​ ១នាក់​ទៀត ​​ជាជន​ជាតិ​វៀតណាម ដែល​បាន​ចូល​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​១០ ខែ​មីនាកន្លង​ទៅ​។

ក្រសួងសុខាភិបាលកម្ពុជា

ក្រសួង​សុខា​ភិបាល​ណែ​នាំ​ទៅ​កន្លែង​កាត់​សក់ និង​ថែ​រក្សា​សម្ផស្ស​ចូល​រួម​ទប់​ស្កាត់​កូវីដ​-​១៩​

ក្រសួងសុខាភិបាលណែនាំទៅហាងកាត់សក់ និងថែរក្សាសម្ផស្ស រួមទាំងកន្លែងផ្តល់សេវាពាក់ព័ន្ធទាំងអស់​ឱ្យចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាម​រយៈវិធានការអនាម័យមួយចំនួន​។

អ្នក​​ជា​សះ​ស្បើយ​ពី​កូវីដ​១៩​​កើន​ដល់​​៥០​នាក់ ខណៈ​តួ​លេខ​អ្នក​ឆ្លង​នៅ​ដ​ដែល​

ក្រសួងសុខាភិបាល​នៅថ្ងៃនេះ បានប្រកាសថា​ បុរសជនជាតិម៉ាឡេស៊ីម្នាក់ទៀតដែលមាន​កូវីដ១៩ បាន​ជាសះស្បើយ​ ដែល​ធ្វើឱ្យចំនួន​អ្នក​ជាពីជំងឺនេះសរុបកើនដល់​ ៥០នាក់។

កម្ពុជា​​ព្យា​​បាល​​អ្នក​​មាន​​ជំងឺ​​កូវីដ​​១៩​​ជា​​សះ​​ស្បើយ​​១៥​នាក់​​បន្ថែម​​ទៀត​​

ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃនេះ កម្ពុជាព្យាបាលអ្នកមាន​ជំងឺ​កូវីដ-១៩ ជាសះស្បើយបានចំនួន ១៥នាក់បន្ថែមទៀត ចំណែកអ្នកឆ្លងថ្មីនៅថ្ងៃសុក្រម្សិលមិញ មិនមានទេ។​

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​លើ​មនុស្ស​៤​នាក់​បន្ថែម​ទៀត​

កម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ លើមនុស្ស ៤នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១១៤នាក់។​

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ម្នាក់ ខណៈ​ព្យាបាល​ជា​សះ​ស្បើយ​៩​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាលបានអះអាងនៅថ្ងៃនេះថា បានរកឃើញអ្នកមានជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ខណៈមនុស្សដែលមានជំងឺនេះចំនួន ៩នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយបន្ថែមទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ