ក្រសួង​សុខា​ភិបាល​បន្ត​ព្រមាន​ពី​លទ្ធភាព​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​បើ​ពល​រដ្ឋ​ធ្វេស​ប្រហែស​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​ លើកឡើង​ថា ​ទោះបីជា​កម្ពុជា​រក​មិនឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ ក្នុងរយៈពេល​ប្រមាណ ១សប្តាហ៍​នេះ ព្រមទាំង​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​នេះ ជាសះស្បើយ​ជិត​អស់ទៅហើយ​ក្តី ប៉ុន្តែ​ កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណុច​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាល​ពិសេស​គឺ​ការ​ឆ្លង​ទៅ​ក្នុង​សហគមន៍។

សិក្ខា​កាម​យោធា​កម្ពុជា​៣នាក់​នៅ​សហព័ន្ធ​រុស្ស៊ីឆ្លង​កូវីដ​១៩

ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានឱ្យដឹងថាសិក្ខាកាមយោធាកម្ពុជាចំនួន៣នាក់ឆ្លងជំងឺ កូវីដ១៩។

អ្នក​នាំ​ពាក្យ​​ថា ក្រុម​ការ​ងារ​១១៥ មិន​​អាច​​បញ្ជូន​​រថយន្ត​​ឱ្យ​ទៅ​​ដឹក​​ស្រ្តី​​ម្នាក់​​នៅ​​បឹង​កេង​កង​១ ព្រោះ​​មិន​​ចូល​​និយម​ន័យ​​កូ​វីដ​១៩​​

អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថា ក្រុមការងារកាន់លេខ១១៥ មិនអាច​សម្របសម្រួល​​​បញ្ជូនរថយន្តពេទ្យទៅយកស្ត្រីកម្មករសំណង់ម្នាក់​នៅសង្កាត់បឹង​កេងកង១​ កាលពី​យប់ម្សិលមិញ ដោយសារអ្នកជំងឺរូបនោះមិនបាន​ចូលក្នុងនិយមន័យជំងឺកូវីដ១៩។

អ្នក​ជា​​សះ​ស្បើយ​​ពី​​ជំងឺ​កូវីដ​​១៩​​នៅ​​កម្ពុជា​​កើន​ដល់​​១០៥​​នាក់​​

ក្រសួងសុខាភិបាល​កម្ពុជា ប្រកាសថា ​ខ្លួន​បាន​ព្យាបាល​អ្នកជំងឺកូវីដ១៩ ចំនួន​២នាក់បន្ថែម​ទៀតជាសះស្បើយ ដែលនាំឱ្យ​ចំនួនអ្នក​ជាពីជំងឺនេះសរុបកើនដល់ ១០៥នាក់។

ក្រសួង​យក​សំណាក​មនុស្ស​ជាង​៤០​នាក់​នៅ​ក្នុង​ខណ្ឌ​បឹង​កេង​កង​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​១៩​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល អះអាង​ថា ក្រសួង​បាន​យក​សំណាក​មនុស្ស​ជាង ៤០នាក់ ​ដែល​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិ​វៀតណាម និង​បុរស​ជនជាតិ​កាណាដា​ ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ នៅក្នុង​ខណ្ឌ​បឹងកេងកង ប៉ុន្តែ​ បើ​តាម​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់គ្នា។

រដ្ឋា​ភិបាល​​ទទួល​​បាន​​ថវិកា​​ជាង​១៣​លាន​​ដុល្លារ​​ពី​​សប្បុរស​ជន​​ដើម្បី​​ប្រឆាំង​​ជំងឺ​​កូ​វីដ​១៩​​

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ទទួល​បាន​ថវិកា​ជាង ១៣លាន​ដុល្លារ ពី​សប្បុរសជន​ដែល​បាន​បរិច្ចាគ សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ១៩ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ។

រយៈពេល៥ថ្ងៃនេះ ​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ថ្មី​ទេ

​ក្រសួងសុខាភិបាល​ប្រកាស​ថា រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ទេ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះនៅ​ថេរ គឺ​ត្រឹមតែ ១២២នាក់​ដដែល។

ក្រសួង​ប្រកាស​ថា ព្យាបាល​​អ្នក​​ជំងឺ​​កូវីដ​​១៩​​ជា​​សះ​​ស្បើយ​បាន​២​នាក់​​បន្ថែម​​ទៀត​

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយបាន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនឡើងដល់ ៩៨នាក់។

អភិបាល​ខណ្ឌ​បឹង​កេង​កង​អះអាង​ថា មនុស្ស​៣០​នាក់​ត្រូវ​ក្រសួង​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​កូវីដ​១៩​

អភិបាលខណ្ឌបឹងកេងកង អះអាងថា មនុស្សចំនួន ៣០នាក់ ត្រូវបានក្រសួងសុខាភិបាលយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសង្ស័យថា ពួកគេបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ​ស្ត្រី​ជន​ជាតិ​វៀត​ណាម​ និងបុរសកាណាដាដែលស្នាក់នៅខុនដូមួយនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

ក្រសួង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ ជា​សះ​ស្បើយ​បាន​ចំនួន​ ៥​នាក់​បន្ថែម​ទៀត​

ក្រសួងសុខាភិបាលប្រកាសថា កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយបាន ៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនឡើងដល់ ៩៦នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ