អង្គរក្ស​លោក Duterte ត្រូវ​គេ​បាញ់​ស្លាប់នៅ​គេហដ្ឋាន​ប្រធានាធិបតី​ហ្វីលីពីន

សេចក្ដី​រាយការណ៍​ពី Reuters បាន​ឲ្យ​ដឹង​ថា អង្គរក្ស​ម្នាក់​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterteត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​នៅ​ជិត​លំនៅឋាន​របស់​លោក Duterte នៅ​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​នេះ។

មូលនិធិ​ណូបែល​បង្កើន​ថវិកា​សម្រាប់​ជយលាភី​ក្នុង​ឆ្នាំ​នេះ

មួយ​សប្ដាហ៍​មុន​នឹង​ការ​ប្រកាស​ពាន​រង្វាន់​ណូបែល​ឆ្នាំ​២០១៧​នោះ មូលនិធិ​ណូបែល បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ជយលាភី​នៅ​ឆ្នាំ​នេះ នឹង​ទទួល​បាន​ថវិកា​ដល់​ទៅ​ជាង ១​លាន​ដុល្លារ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សភា​អាមេរិក​គ្រោង​ស៊ើប​អង្កេត​លើ​មន្ត្រី​សេតវិមាន​ប្រើ​ប្រាស់​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​ធ្វើ​ការងារ​រដ្ឋ

សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​មួយ​នៅ​ក្នុង​សភា​អាមេរិក បាន​ស្នើ​សុំ​ព័ត៌មាន​ពី​​សេតវិមាន​កាល​ពីថ្ងៃ​ម្សិល​មិញ ទាក់​ទង​ទៅ​នឹង​សេចក្ដី​រាយការណ៍​ថា ក្រុម​មន្ត្រី​ជាន់​ខ្ពស់ បាន​ប្រើ​ប្រាស់​អ៊ីម៉ែល​ឯកជន សម្រាប់​ការងារ​រដ្ឋាភិបាល។

ប៉ូលិស​អន្តរជាតិ​រឹប​អូស​ឱសថ​ក្លែង​ក្លាយ​មាន​តម្លៃ​៥១​លាន​ដុល្លារ​មួយ​សប្ដាហ៍​មុន

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា ប៉ូលិស​អន្តរជាតិ ឬ​អាំងទែប៉ូល បាន​រឹប​អូស​ឱសថ​ខុស​ច្បាប់ និង​ក្លែងក្លាយ​ដល់​ទៅ ២៥​លាន​គ្រាប់ ដែល​គិត​ជា​ប្រាក់​មាន​តម្លៃ​ជាង ៥១​លាន​ដុល្លារ នៅ​ក្នុង​ប្រតិបត្តិការ​រយៈ​ពេល ១​សប្ដាហ៍​នៅ​ទូទាំង​ពិភព​លោក។

ភូមា​រក​ឃើញ​សាក​សព​បន្ថែម​ទៀត​ក្នុង​រណ្ដៅ​រួមខណៈ UN ស្នើ​ឲ្យ​បង្កើន​ជំនួយ

កង​ទ័ព​ភូមា បានគាស់​សាក​សព​អ្នក​ភូមិ ១៧​នាក់​ជា​ហិណ្ឌូ​សាសនិក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សាក​សព​កើន​ឡើង​ដល់ ៤៥​នាក់​ហើយ ដោយ​អាជ្ញាធរ​ភូមា​សង្ស័យ​ថា ពួក​គេ​ត្រូវ​បាន​ពួក​បះបោរ​មូស្លីម​សម្លាប់​កាល​ពី​ខែ​មុន នៅ​ក្នុង​អំពើ​ហិង្សា​ដែល​បាន​បង្ខំ​មនុស្ស​ដល់​ទៅ ៤៣​ម៉ឺន ៦​ពាន់​នាក់ ឲ្យ​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រោយ​រញ្ជួយ​ដី​ខ្លាំង​ក្លា សិស្ស​សាលា​ត្រឡប់​ចូល​រៀន​វិញ​ ខណៈ​សាលា​ជាច្រើន​បន្ត​បិទ​ទ្វារ​នៅ​ឡើយ

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា​សាលា​រៀន​ភាគច្រើន​នៅ​ទីក្រុង​ម៉ិកស៊ិក បន្ត​បិទ​ទ្វារ​នៅ​ឡើយ​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ ក្មេងៗ​នៅ​ក្រៅ​រដ្ឋ​ធានី​នេះ…

អ្នកស្រី មឺគែល បន្ត​ឈ្នះ​សម្រាប់​អាណត្តិ​ទី​៤ តែ​បក្ស​ស្ដាំ​និយម​កើន​សំឡេង​នៅ​ក្នុង​សភា

អធិកាបតី​អាល្លឺម៉ង់​អ្នកស្រី អែនជឺឡា មឺគែល បាន​ទទួល​ជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ ជ័យជម្នះ​របស់​អ្នកស្រី សម្បូរ​ទៅ​ដោយ​សមាជិក​សភា​ស្ដាំ​និយមជ្រុល ដែល​ជា​កម្លាំង​ជាតិ​និយម​ថ្មី គិត​ចាប់តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក។

អាមេរិក​ពង្រីក​បម្រាម​ការ​ធ្វើ​ដំណើរ​លើ​កូរ៉េ​ខាង​ជើង និង​វេណេហ្ស៊ូអេឡា

អាមេរិក​បាន​សម្រេច​ដាក់​បម្រាម​លើ​ពលរដ្ឋ​មក​ពី​កូរ៉េ​ខាង​ជើង មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ថ្មី​​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ បន្ថែម​ពី​លើ​វិធានការ​កន្លង​មក​របស់​រដ្ឋបាល​អាមេរិក ដែល​បាន​ដាក់​ការ​ហាម​ឃាត់​លើ​ប្រទេស​អ៊ីរ៉ង់ ឆាត លីប៊ី ស៊ីរី វេណេហ្ស៊ូអេឡា យ៉េមែន និង​សូម៉ាលី។

អាស៊ាន​ថ្លែង​រួម​អំពី​ស្ថានការណ៍​​នៅ​ភូមា តែ​ម៉ាឡេស៊ី​ដក​ខ្លួន​ថយ​វិញ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ថា ប្រទេស​នេះ​មិន​ចូល​រួម​ក្នុង​​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​សមាគម​អាស៊ាន ស្ដី​ពី​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ប្រទេស​ភូមា​នោះ​ទេ។

កូរ៉េខាងជើងផ្លោងសម្ដីដាក់អាមេរិកវិញថា ជៀសមិនផុតពីវាយប្រហារអាមេរិក

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​កំណត់​គោល​ដៅ​វាយ​ប្រហារ​លើ​ទឹក​ដី​អាមេរិក​ដោយ​ប្រើ​គ្រាប់​រ៉ុកកែត​របស់​ខ្លួន គឺ​ជា​រឿង​ជៀស​មិន​រួច​នោះ​ឡើយ បន្ទាប់​ពី​មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ហៅ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ថា «បុរស​គ្រាប់​រ៉ុកកែត» ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្ដី​កាន់​តែ​ខ្លាំង​ថែម​ទៀត ជុំ​វិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ