អ្នកដំណើររត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងប្រទេសឥណ្ឌាស្លាប់​២២នាក់​

អ្នកដំណើររត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងទីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌានៅព្រឹកថ្ងៃសុក្រនេះ  បណ្តាលឲ្យស្លាប់២២នាក់ និង ៣០នាក់ផ្សេងទៀតរងរបួស  ហេតុការណ៍កើតឡើងនៅពេលដែលមានភ្លៀងខ្លាំង ហើយរថភ្លើងក៏បើកមកដល់។​

វៀតណាមប្រហារជីវិតអតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ​

តុលាការរបស់វៀតណាម​នៅថ្ងៃសុក្រនេះ សម្រេចកាត់ទោសប្រហារជីវិត អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam  បន្ទាប់ពីរកឃើញថា មានកំហុស ពាក់ព័ន្ធអំពើពុករលួយ និង  ការគ្រប់គ្រងមិនល្អ ដែលធ្វើឲ្យបាត់បង់អស់លុយជាតិ​ចំនួន​៦៩លានដុល្លារ។

លោកស្រី យីង ឡាក់កំពុងស្វែងរកសិទ្ធិជ្រកកោននៅអង់គ្លេស

មន្ត្រីគណបក្សភឿថៃ បានថ្លែងប្រាប់សារព័ត៌មាន​CNN កាលពីម្សិលមិញថា លោកស្រី យីង​ ឡាក់ កំពុងតែស្នាក់នៅក្នុងទីក្រុងឡុងដ៏ ហើយស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅក្នុងប្រទេសអង់គ្លេសនេះ បន្ទាប់រត់គេចចេញពីប្រទេស។​

EUជំរុញឲ្យចិនដោះស្រាយរវាងក្រុមអ្នកប្រឆាំងនិងអ្នកអភិរ្សកំណែទម្រង់ទីផ្សារ

អគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប បានបង្ហាញក្តីសង្ឃឹមថា គណបក្សកុម្មុយនីស្តចិន ធ្វើឲ្យមានការត្រូវគ្នា រវាងក្រុមអ្នកប្រឆាំង និង មួយក្រុមអ្នកទៀតជា អភិរក្ស ក្នុងការធ្វើកំណែទម្រង់ទីផ្សារ។

UN ទាមទារឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ហិង្សាទុកឲ្យក្រុមមនុស្សធម៌បំពេញការងារ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres បានលើកឡើងថា ក្រុមការងារមនុស្សធម៌ជួយជនជាតិភាគតិចនៅមីយ៉ាន់ម៉ា ប្រឈមគ្រោះថ្នាក់ ដោយសារតែក្រុមយោធារបស់ រដ្ឋាភិបាលនៅតែបន្ត ប្រតិបត្តិការបង្ក្រាបលើជនជាតិភាគតិច។​

ចិនប្រតិកម្មខ្លាំងករណី​តៃវ៉ាន់​ចង់ប្រកាសឯករាជ្យ

រដ្ឋអំណាចចិន​បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងប្រើប្រាស់ផ្លូវច្បាប់ ដើម្បីគ្រប់គ្រងតៃវ៉ាន់​  ជាការដែលមិនអាចទទួលយកបាន​ បើសិនជាដែនដីតៃវ៉ាន់ប្រកាសថា ខ្លួនជាប្រទេសឯករាជ្យ។​

លោកស្រី យីង ឡាក់ជាប់ពន្ធនាគារ​៥ឆ្នាំ​

តុលាការកំពូលរបស់ថៃ ប្រកាសសេចក្តីសម្រេចនៅថ្ងៃនេះ ឲ្យលោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រី​ដែលត្រូវបានបណ្តេញចេញពីតំណែង ឲ្យជាប់ពន្ធនាគារចំនួន​៥ឆ្នាំ ពាក់ព័ន្ធ និងកំហុសធ្វេសប្រហែលបណ្តាលឲ្យបាត់បង់លុយជាតិ​លើគម្រោងទិញស្រូវ។​

អាមេរិក​លេខ២ចិន​លេខ២៧ខាងប្រកួតប្រជែងសេដ្ឋកិច្ច​​

របាយការណ៍សិក្សាវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក​ បានផ្សព្វផ្សាយកាលពីម្សិលមិញ​ ចាត់ថ្នាក់សហរដ្ឋអាមេរិក​ ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២  ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការប្រកួតប្រជែងខ្លាំងខាងផ្នែកសេដ្ឋកិច្ច។​

អារ៉ាប់ប៊ីសាអ៊ូឌីតអនុញ្ញាតឲ្យស្រ្តីមានសិទ្ធិបើកបរការសម្រេចនេះ​ជាប្រវត្តិសាស្ត្រ

អារ៉ាប់ប៊ីសាអ៊ូឌីតសម្រេចអនុញ្ញាតឲ្យស្រី្តមានសិទ្ធិបើកបររថយន្តចាប់ពីខែមិថុនាឆ្នាំក្រោយ  ដែលនេះជាការសម្រេចជាប្រវត្តិសាស្ត្រ បន្ទាប់ពីប្រទេសនេះ អនុវត្តន៍នៅពេលកន្លងមកគឺឲ្យស្ត្រី នៃរថយន្តមិនមានសិទ្ធិបើកបរដោយខ្លួនឯងនោះទេ។​

អាមេរិកចាប់ផ្តើមគម្រោង​សាសង់ជញ្ជាំងជាមួយម៉ិកស៊ិក​

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីគម្រោង​ចំនួន​៨នៃការចាប់ផ្តើមសាងសង់ជញ្ជាំងខណ្ឌព្រំដែនជាប្រទេសម៉ិចស៊ិក​ តាមការសន្យារបស់ប្រធានាធិបតីដូណលត្រូវនៅពេល​ដែលលោកឃោសនាមុនការបោះឆ្នោត​កាលពី​ចុងឆ្នាំ​ ២០១៦។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ