រថភ្លើងរត់ធ្លាក់ផ្លូវ សម្លាប់មនុស្ស​​​​​​​​​យ៉ាងតិច២៣នាក់ របួស​​​​​​​រាប់សិបនាក់​​​​​​​​​​​​នៅឥណ្ឌា

មនុស្ស​យ៉ាង​តិច ២៣​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​រថភ្លើង​មួយ​ខ្សែ​រត់​ធ្លាក់​ចេញ​ពី​ផ្លូវ​​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្សជិត ៦០០នាក់ហើយ

មនុស្ស​ជិត ៦០០​នាក់ បាន​ស្លាប់ ហើយ​រាប់​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ដោយសារ​ទឹក​ជំនន់​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ខណៈ​ដែល​ប្រតិបត្តិការ​ផ្ដល់​ជំនួយ និង​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើ។

នគរបាលអេស្ប៉ាញតាមស្វែងរកក្រុម​​​​​​​​​​​ភេរវករបើករថយន្តចូលហ្វូងមនុស្ស

នគរបាល​របស់​អេស្ប៉ាញ​ ដាក់​ការ​សង្ស័យ​ថា​ បុរស​ម្នាក់​ជា​អ្នក​បើក​រថយន្ត​ដឹក​អ្នក​ដំណើរ​ សម្រុក​ចូល​ក្នុង​ហ្វូង​មនុស្ស​ជា​តំបន់​ទេសចរណ៍​ច្រើន​ នៅ​Barcelona​ បណ្តាល​ឲ្យ​មនុស្ស​១៣នាក់​ស្លាប់​នោះ​ កំពុង​នៅ​មាន​ជីវិត​ហើយ​រត់​គេច​ខ្លួន​។

ជំនន់នៅអាស៊ីខាងត្បូងប៉ះពាល់​មនុស្ស១៦លាននាក់

តាម​ការ​សិក្សា​របស់​អង្គការ​អន្តរជាតិ​ផ្នែក​មនុស្ស​ធម៌​ និង​ ជួយ​ដល់​ជន​រងគ្រោះ​បាន​បង្ហាញ​ថា​ មនុស្ស​ប្រមាណ​១៦​លាន​នាក់​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ត្រូវ​ជួប​គ្រោះទឹកជំនន់​ នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ច្រើន​ ដែល​ត្រូវ​ការ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​របស់​ពួក​គេ​។​

នាយករដ្ឋមន្ត្រីវៀតណាម​ជំរុញឲ្យមន្ត្រីធ្វើកំណែទម្រង់របៀបធ្វើការងារបន្ទាន់​

នាយករដ្ឋមន្ត្រីរបស់វៀតណាម​បានបញ្ជាឲ្យមានការរៀបចំធ្វើកំណែទម្រង់របៀបរបបធ្វើការងារជាបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលសហការជាមួយវិស័យឯកជន អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន​បានឆាប់រហ័ស។

តម្លៃផ្ទះនៅចិន​កើនឡើងតិច​នៅក្នុងខែកក្កដា

របាយការណ៍បង្ហាញថា តម្លៃនៃការទិញ​និងលក់ផ្ទះនៅក្នុងប្រទេសចិន មានការកើនឡើងតិច​នៅក្នុងខែកក្កដា បើប្រៀបធៀបជាមួយខែមិថុនា ដែលចំណុចនេះ អ្នករៀបចំគោលនយោបាយទីផ្សារកំពុងតែតាមដាន និង រៀបចំយុទ្ធសាស្ត្របន្តបន្ទាប់ទៀត។

ផ្ទុះការរិះគន់មធ្យោបាយដឹកជញ្ជូន​សាធារណៈនៅសិង្ហបុរី​​ ករណីសិស្សទៅសាលាយឺត

សាធារណជនបានផ្ទុះការរិះគន់លើមធ្យោបាយធ្វើដំណើរសាធារណៈ នៅក្នុងតំបន់ Bishan បន្ទាប់ពីស្ថានីយ៍គ្រប់អ្នកដំណើរនៅទីនោះ បានពន្យារពេល​ប្រមាណ​១ម៉ោង ធ្វើឲ្យសិស្សទៅ​សាលាយឺតយ៉ាវមិនទាន់ការប្រឡងនៅព្រឹកថ្ងៃសុក្រនេះ។​

វាយប្រហារដោយ IS នៅអេស្ប៉ាញស្លាប់​១៣នាក់​

រថយន្តដឹកអ្នកដំណើរមួយបានបើកចូលក្នុងហ្វូងមនុស្សច្រើន​នៅក្នុងរដ្ឋធានី Barcelona របស់អេស្ប៉ាញកាលពីម្សិលមិញនៅលើផ្លូវធំមួយទាំងកណ្តាលថ្ងៃ ហើយបានបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ សកម្មភាពនេះពួកក្រុមភេរវកម្ម IS អះអាងថា ពួកគេជាអ្នកធ្វើ។​

សកម្មជន​ហុងកុង​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​សម្រាប់​ការ​តវ៉ា​ឆ្នាំ​២០១៤

សកម្មជន​ប្រធានាធិបតេយ្យ​ទីក្រុង​ហុងកុង យុវ​និស្សិត Joshua Wong ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ជុំ​វិញ​តួនាទី​របស់​សកម្មជន​រូប​នេះ នៅ​ក្នុង​បាតុកម្ម​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​នេះ កាល​ពី​ឆ្នាំ​២០០១៤​កន្លង​មក​។

ភ្នាក់ងារ​វិទ្យាសាស្ត្រ​អូស្ត្រាលី​ថា អាច​កំណត់​ទីតាំង​យន្តហោះ MH370 ធ្លាក់​បាន

ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ទីភ្នាក់ងារ​នេះ​ជឿ​ជាក់​ថា យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​នោះ បាន​ធ្លាក់​ចូល​នៅ​ក្នុង​សមុទ្រ​នៅ​ភាគ​ឦសាន​នៃ​តំបន់​មួយ ដែល​ត្រូវ​ទឹក​សមុទ្រ​វាយ​បំផ្លាញ បណ្ដាល​ឲ្យ​ការ​ស្វែង​រក​យន្តហោះ​នោះ​រយៈ​ពេល ២​ឆ្នាំ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​សោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ