នាយករដ្ឋមន្ត្រីរបស់វៀតណាមបានបញ្ជាឲ្យមានការរៀបចំធ្វើកំណែទម្រង់របៀបរបបធ្វើការងារជាបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលសហការជាមួយវិស័យឯកជន អភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនបានឆាប់រហ័ស។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វ្រៀន សួនផុក បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋបាលរបស់លោកមានការចោទថា បំពេញការងារមានលក្ខណៈយឺតយ៉ាវ ធ្វើឲ្យខាតពេលវេលានិងទ្រព្យសម្បត្តិ ទើបលោកជំរុញឲ្យ មានការធ្វើកំណែទម្រង់ជាបន្ទាន់ទាំងផ្នែកការងារសាធារណៈការងារជាមួយវិស័យឯកជន។ នេះបើតាមសារព័ត៌មាន Vietnam News។
នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា ត្រូវមានការធ្វើការងារជាមួយនាយករដ្ឋានគ្រប់គ្រង់ទម្រងការងាររដ្ឋាភិបាល និង ក្រុមប្រឹក្សាកំណែទម្រង់ការងាររដ្ឋបាលថា ត្រូវតែកាត់បន្ថយការងារទាំងឡាយណាដែលបង្កភាពស្មុគស្មាញ រាំងស្ទះដល់ការងារ។
លោក ង្វ្រៀន សួនផុក ក៏បានស្នើឲ្យបង្កើនប្រសិទ្ធភាពនៃការប្រមូលពន្ធ និង ការត្រួតពិនិត្យលើករបៀបធ្វើការងារបែបប្រពៃណី៕