ខេត្តចំនួន៥របស់ឥណ្ឌូនេស៊ីប្រកាសអាសន្នពីភ្លើងឆេះព្រៃ

អាជ្ញាធរឥណ្ឌូនេស៊ី បានប្រកាសអាសន្នពីស្ថានភាពភ្លើងឆេះព្រៃនៅក្នុងខេត្តចំនួន​៥ នៅក្នុងរដូវក្តៅនេះ ដោយសារព្រៃឈើមួយចំនួន​បានងាប់អាចមានហានិភ័យខ្ពស់​នៃ​អគ្គីភ័យកើតឡើង។​

នគរបាលចិនឃាត់ខ្លួនស្ត្រីកាន់សាសនាគ្រឹស្ត១៨នាក់​ករណីឃាតកម្ម​

នគរបាលចិន​បានឃាត់ខ្លួនស្ត្រីអ្នកកាន់សាសនាគ្រឹស្តចំនួន​១៨នាក់ ដោយសង្ស័យថា ក្រុមនេះបានវាយដំលើស្ត្រីម្នាក់ អ្នកមានជំនឿដូចគ្នានេះស្លាប់នៅភោជនីយដ្ឋានមួយកាលពីឆ្នាំ២០១៤ ដោយសារមូលហេតុមិនព្រមប្រាប់លេខទូរសព្ទ ហើយចោទថា ខ្មោចចូល។​

បំរាមអ្នកប្តូរភេទមិនឲ្យចូលបម្រើយោធាអាមេរិកមិនទាន់អនុវត្តកើត

សេតវិមាននៅមិនទាន់ដាក់ចេញគោលនយោបាយយ៉ាងណា ដើម្បីអនុវត្តបំរាមរបស់ប្រធានាធិបតី ដូណល ត្រាំ ដែលហាម​អ្នកប្តូរភេទ មិនឲ្យចួលបម្រើក្នុងជួរកងទ័ពនៅឡើយទេ។

បុរសម្នាក់ត្រូវនគរបាលបាញ់ស្លាប់នៅកណ្តាលក្រុងស៊ីនី

បុរសម្នាក់ត្រូវបានសមត្ថកិច្ចអូស្ត្រាលីបាញ់ស្លាប់នៅស្ថានីយ៍រថភ្លើងក្នុងកណ្តាលទីក្រុងស៊ីនី នៅពេលដែលមានការប្រឈមមុខដាក់គ្នាមួយ។​

ម៉ាឡេស៊ី​គ្រោង​បញ្ជូន​ជំនួយ​ទៅទីក្រុង​ម៉ារ៉ាវី​ក្រោយ​ជាប់​ផុង​ក្នុង​អំពើ​ហឹង្សា​៣​ខែ​ហើយ

ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន និង​ពួក​ឧទ្ទាម​នៅ​ទីក្រុង​ម៉ារ៉ាវី បាន​ឈាន​ចូល​ដល់​ខែ​ទី​បី​ហើយ​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ប្រទេស​នេះ​នឹង​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ទៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ដើម្បី​ជួយ​ដល់​​ប្រជា​ជន​រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ដោយសារ​តែ​ការ​ឡោម​ព័ទ្ធ​របស់​ពួក​ឧទ្ទាម។

សភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង

ក្រុម​សមាជិក​សភា​អាមេរិក​បាន​បោះ​ឆ្នោត​​ក្នុង​សំឡេង​ច្រើន​លើស​លប់ នៅ​ថ្ងៃ​នេះ គាំ​ទ្រ​ដល់​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ កូរ៉េ​ខាង​ជើង និង​រុស្ស៊ី ដែល​នេះ​គឺ​ជា​ការ​សម្រេច​ថ្មី​មួយ​ដែល​នឹង​​បង្ក​អរិភាព​ជាមួយ​ក្រុង​គ្រឹមឡាំង ព្រម​ទាំង​បណ្ដា​ប្រទេស​អឺរ៉ុប​ផង​ដែរ ដោយ​ព្រួយ​បារម្ភ​អំពី​ការ​សង​សឹក​ខាង​សេដ្ឋកិច្ច។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ាណាម៉ា​សម្រេច​បើក​ស្ថានទូត​នៅ​ចិន​ក្រោយ​ផ្ដាច់​ចំណង​នឹង​កោះ​តៃវ៉ាន់

ប្រទេស​ប៉ាណាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​បាន​បើក​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ចិន​ហើយ បន្ទាប់​ពី​កាត់​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ជាមួយ​ដែន​ដី​កោះ​តៃវ៉ាន់ កាល​ពី​ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អាមេរិក​​ថា កូរ៉េ​ខាង​ជើង​គ្រោង​តេស្ត​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត

ក្រុម​មន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​និយាយ​កាល​ពី​យប់​មិញ​ថា មន្ទីរ​បង់តាកោណ ទទួល​បាន​សញ្ញា​មក​ថា កូរ៉េ​ខាង​ជើង​កំពុង​រៀបចំ​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត ខណៈ​ដែល​អាមេរិក​កំពុង​ព្យាយាម​ជំរុញ​ទៅ​ចិន ឲ្យ​អនុវត្ត​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចិន​ព្រមាន​ទៅ​ឥណ្ឌា​ឲ្យ​ដក​កង​ទ័ពចេញ​ពី​តំបន់​មាន​ជម្លោះ

ប្រទេស​ចិន កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​ព្រមាន​ទៅ​ឥណ្ឌា ឲ្យ​ដក​កង​ទ័ព​របស់​ខ្លួន​ទាំង​អស់ ចេញ​ពី​ដែន​ដី​របស់​ខ្លួន ដោយ​ក្រុង​ប៉េកាំង​ថា នឹង​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​យ៉ាង​ពិត​ប្រាកដ។

ថៃ​ចាប់​ជន​ជាតិ​ចិននិង​តៃវ៉ាន់​៤៤​នាក់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនថឹណិត

ក្រុម​ឧក្រិដ្ឋជន​ចិន និង​តៃវ៉ាន ៤៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ជាប់​ពាក់​ព័ន្ធ​​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនថឹណិត ដែល​បាន​ចាប់​ជំរិត​ប្រាក់ ៣​លាន​ដុល្លារ​ពី​ជន​រង​គ្រោះ​ជាច្រើន​នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ