នគរបាលចិនបានឃាត់ខ្លួនស្ត្រីអ្នកកាន់សាសនាគ្រឹស្តចំនួន១៨នាក់ ដោយសង្ស័យថា ក្រុមនេះបានវាយដំលើស្ត្រីម្នាក់ អ្នកមានជំនឿដូចគ្នានេះស្លាប់នៅភោជនីយដ្ឋានមួយកាលពីឆ្នាំ២០១៤ ដោយសារមូលហេតុមិនព្រមប្រាប់លេខទូរសព្ទ ហើយចោទថា ខ្មោចចូល។
ព្រះវិហារគ្រឹស្តដែលគេឲ្យតម្លៃថា មានឥទ្ធិពលខ្លាំង Almighty God បានបង្កើតឡើងនៅឆ្នាំ១៩៩០ ហើយគេអះអាងថា ព្រះយេស៊ូជាអ្នកធ្វើឲ្យស្ត្រីនៅចិនមានឥទ្ធិពលរស់ឡើងវិញ។
អាជ្ញាធរចិនបានបង្ក្រាបលើក្រុមនេះ និង ឃាត់ខ្លួនសមាជិកព្រះវិហារនោះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្របពេលដែលមានការឃាត់ខ្លួនជាបន្តបន្ទាប់នេះ អាជ្ញាធរក៏បានរឹបអូសយកកុំព្យួទ័រ និងសៀវភៅផ្សេងៗទៀត ដែលប្រើក្នុងការជ្រើសរើសសមាជិកនោះ។នេះ បើតាមសារព័ត៌មានBBC។
ក្រុមនេះពួកគេឲ្យតម្លៃស្នូលលើជំនឿ ព្រះគឺមានឥទ្ធិពលអស្ចារ្យព្រះគ្រឹស្តគឺជម្រើសចុងក្រោយនៃជំនឿ។
ស្របពេលសាសនាគ្រឹស្តពិបាកក្នុងការផ្សព្វផ្សាយនោះ ព្រះវិហារ Almighty God ដែលកំពុងមានបញ្ហានេះ រងការចោទថា កំពុងតែធ្វើសកម្មភាពឲ្យមានការបែកបាក់រវាងមិត្តភ័ក្តិ ក្រុមគ្រួសារ និង ដាក់សម្ពាធឲ្យសមាជិក ដើម្បីជាថ្នូរក្នុងការជួយឲ្យរួចផុតពីទោស ឬ អំពើទាំងឡាយ។
ហេតុការណ៍កើតឡើងនៅឆ្នាំ២០១៤ គឺក្រុមស្ត្រីទាំងនេះ បានវាយជនរងគ្រោះប្រើកៅអី និង ដែករហូតដល់ស្លាប់ដោយចោទថា មានវិញ្ញាណបីសាច ឬ អំពើបានចូលធ្វើឲ្យវង្វេង៕