ជីដូន ជីតា និងចៅៗរួចផុតពីបំរាមហាមធ្វើដំណើររបស់លោកត្រាំ

តុលាការកំពូលរបស់អាមេរិក​បានបកស្រាយពីបំរាមការធ្វើដំណើររបស់ពលរដ្ឋ​ពីប្រទេសចំនួន៦ចូលទៅកាន់ដែនដីសហរដ្ឋអាមេរិក​ថា មិនអាចអនុវត្តន៍បាន​ចំពោះ ជីដូន ជីតា ចៅ និងសាច់ញាតិដែលស្និទ្ធមួយចំនួនទៀតនោះទេ។​

រញ្ជួយដីកម្លាំង៥,៨រិច្ឆទ័រនៅកោះភាគឦសានជប៉ុន​

រញ្ជួយដីកម្លាំង៥,៨រិច្ឆទ័រនៅភាគឦសាន​ប្រទេសជប៉ុន​បានកើតឡើង​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅលើកោះ Honshu ដែលមានទីតាំងក្បែរទីក្រុងតួក្យូ។

មេយោធាបារាំងលាលែងចេញពីតំណែងក្រោយពេលប៉ះទង្គិចជាលោកម៉ាក្រុន

មេបញ្ជាការកងទ័ពរបស់បារាំងបានប្រកាសលាលែងចេញពីតំណែងក្រោយ មានការប៉ះទង្គិចពាក្យសម្តីគ្នាជាប្រធានាធិបតី អ៊ីម៉ាណូអែល ម៉ាក្រុន លើការកាត់បន្ថយថវិកាផ្នែកយោធា។​

តុលាការថៃកាត់ទោសមន្ត្រី​ពាក់ព័ន្ធការជួញដូរមនុស្សជាង១០០នាក់​

តុលាការថៃបើកសវនាការកាត់ទោសអ្នកពាក់ព័ន្ធការជួញដូរមនុស្សជាទ្រង់ទ្រាយធំក្នុងស្រុក និង ឆ្លងដែននៅព្រឹកថ្ងៃពុធនេះ ដែលមាន២១ករណី ក្នុងនោះជនជាប់ចោទដែលបញ្ជូនទៅសវនាការនៅតុលាការក្រុងបាងកកមាន១០៣នាក់។

លោកត្រាំនិងពូទីន ជួបគ្នាពីរលើកនៅពេលប្រជុំG20

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ជួបជាមួយសមភាគីរបស់លោក​គឺលោក វ្លា​ឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី​ ដែលមានលក្ខណៈអាកំថ៌កំបាំងច្រើន នៅក្នុងកិច្ចប្រជុំបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន​G20 ដែលបានប្រព្រឹត្តទៅនៅក្នុងខែនេះ។​

សិង្ហបុរីតម្រូវឲ្យគាស់ថ្នូរកប់សពជាង៨ម៉ឺនដើម្បីពង្រីកមូលដ្ឋានទ័ពអាកាស

រដ្ឋាភិបាលសិង្ហបុរីតម្រូវឲ្យគាស់ថ្នូរកប់សពជាង៨០ ០០០កន្លែង នៅកន្លែងកប់សព Choa Chu Kang ដែលនេះជាការចេញបញ្ជារបស់រដ្ឋ ក្នុងគោលបំណងយកទីតាំងនោះដើម្បីយកទៅពង្រីកធ្វើមូលដ្ឋានទ័ពអាកាស។​

ផ្ទុះឆេះភោជនីយដ្ឋាននៅតៃវ៉ាន់ស្លាប់១របួស១៤នាក់​

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកតៃវ៉ាន់បានឲ្យដឹងថា ភោជនីយដ្ឋានមួយនៅក្នុងសង្កាត់ Taichung បានផ្ទុះឆេះកាលពីថ្ងៃអង្គារម្សិលមិញ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង១៤នាក់ផ្សេងទៀតរងរបួស។​

អឺរ៉ុប​ព្រមាន​បិទ​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ថៃ​ជុំ​វិញ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​កំពុង​តែ​ព្យាយាម​កែលម្អ​វិស័យ​នេសាទ​របស់​ខ្លួន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​សកម្មភាព​​ថៃ​នេះ ដែល​នៅ​តែ​បន្ត​មាន​សកម្មភាព​នេសាទ​គ្មាន​ច្បាប់​ទម្លាប់ និង​គ្មាន​របាយការណ៍​ត្រឹម​ត្រូវ។

ស្ដេច​ថៃ​ថ្មី​មាន​អំណាច​កាន់​កាប់​រាជ​ទ្រព្យ​ពេញ​លេញ​ក្រោយ​កែ​ច្បាប់

ប្រទេស​ថៃ​បាន​សម្រេច​កែ​ប្រែ​ច្បាប់​រាជ​ទ្រព្យ ដើម្បី​ផ្ដល់​អំណាច​ពេល​លេញ​ដល់​ព្រះ​មហាក្សត្រ​ មហា​វិជ្ជរ៉ា​ឡុងកន ឲ្យ​គ្រប់​គ្រង​លើ​ទីភ្នាក់ងារ​ ដែល​គ្រប់​គ្រង​លើ​ទ្រព្យ​សម្បត្តិ​មហា​សាល​នៃ​រាជ​វង្ស​នេះ។

តួលេខអ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ឥណ្ឌា​កើន​ដល់​៧៦​នាក់

សេចក្ដី​រាយការណ៍​ពី​ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​រដូវ​វស្សា​នេះ បាន​កើន​ឡើង​ដល់ ៧៦​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​នេះ ដោយ​ក្នុង​នោះ មនុស្ស ៨​នាក់ បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​អាក្រក់​បំផុត​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ