វិភាគ៖ តើអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតលើមុខជំនួញរបស់សាច់ញាតិនាយករដ្ឋមន្រ្តីទេ?​

របាយការណ៍របស់អង្គការ គ្លូបល វីតណេស (Global Witness) បានរកឃើញថា ​សមាជិកគ្រួសារត្រកូល ​”ហ៊ុន” របស់នា​យ​ក​រដ្ឋមន្រ្តីខ្មែរមានកាន់កាប់១១៤ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។

អ្នក​វិភាគ​៖ អ្នក​នយោបាយគួរបោះបង់​​ជម្រើស​​ដែល​បង្ករ​មហន្តរាយ​ដល់ជាតិ​

វាមានរយៈពេល១៩ឆ្នាំមកហើយ ដែលអ្នកនយោបាយកត់ត្រាព្រិត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ក្នុងរបៀបផ្សេងពីគ្នា។ រដ្ឋាភិបាលអះអាងថានេះ គឺជាការប៉ះទង្គិចដោយកំលាំងប្រដាប់អាវុធ ខណៈពេលដែលគណបក្សគណបក្សប្រឆាំង និងគណបក្សហ៊្វុនស៊ិនប៉ិចអះអាងថានេះគឺជារដ្ឋប្រហាដោយយោធាដើម្បីបញ្ចប់អំណាចសម្តេចក្រុមព្រះនរោត្តម រណរិទ្ធិដែលជានាយករដ្ឋមន្រ្តីទី១នៅពេលនោះ។

វិភាគ៖ តើកម្ពុជាគួរបន្ទន់ឥរិយាបទយកជំនួយពីអាមេរិកនិងអឺរ៉ុបសម្រាប់អភិវឌ្ឍជាតិឬយ៉ាងណា?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់ប្រតិកម្មរួចហើយទៅនឹងសភាអឺរ៉ុបដែលធ្លាប់គំរាមផ្តាច់ជំ​​នួ​យដ​ល់​កម្ពុជា បើប្រទេសក្រីក្រ​មួយនេះនៅ​​តែមិនធ្វើឲ្យប្រសើរ​ដល់​គោ​​ល​​កា​​រណ៍​សិទ្ធិមនុស្សនិងតម្លា​ភា​​ព​​​ធ្វើ​​​ន​​យោ​បាយ​របស់​គណបក្សប្រឆាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

វិភាគ៖ តើការសម្រេចចិត្តរបស់មេដឹកនាំគួរផ្អែកលើអ្វីដើម្បីអាចទទួលយកបានទាំងអស់គ្នា?

នៅសប្តាហ៍នេះនាយករដ្ឋមន្រ្តីបានកែប្រែសេចក្តីសម្រេចចិត្តចំនួន៣ដងក្នុងរយៈពេលជាង​១០​ម៉ោងក្នុងសំណុំរឿងតែមួយ គឺករណីទំនាស់ពាក្យសំដីរវាងឧត្តមសេនីយផ្កាយបីនិង​នគរបាល​ចរាចរណ៍។

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

វិភាគ៖ ហេតុអ្វីកម្ពុជាមិនអាចហៅពលករចំណាកស្រុកចូលប្រទេសវិញដូចភូមា?

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ ត្រូវបានគេមើលឃើញថាជាដើមចម​មួយបញ្ច​ប់​ស​​​​ង្គ្រា​​មស៊ីវិល​ទាំងស្រុងនិងជំ​រុញឲ្យមានលំហូរជំនួយពីសហគមន៍អន្តរជាតិនិងអ្នកវិនិយោគមកកា​ន់ក​ម្ពុជា។

ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

វិភាគ៖ ការរិះគន់តាមហ្វេសប៊ុកធ្វើឲ្យអ្នកនយោបាយចេញមុខទទួលខុសត្រូវមួយផ្នែក

ព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកកំពុងជះឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយជាប្រពៃណីរួមមានកាសែត ទស្សនាវដ្តី វិទ្យុ និង​ទូរទស្សន៍ជាដើម។

វិភាគ៖ តួនាទីពលរដ្ឋនិងអ្នកការទូតក្នុងការដោះស្រាយជម្លោះនយោបាយ

កម្ពៅនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ​ស្ទើរមួយអាណត្តិនេះ ឡើងក្តៅជាប្រចាំ។​ មួយរយៈ​កាលចុងក្រោយនេះកម្តៅនយោបាយ​ហាក់ឡើងដល់ចំណុចខ្ពស់ជាថ្មីទៀត នៅពេលលោក កឹម​ សុខា ត្រូវសមត្ថកិច្ចតាម​​ចាប់ខ្លួន លោក សម រង្ស៊ី គេចចេញទៅក្រៅប្រទេស ហើយតំណាងរាស្ត្របក្សប្រឆាំង​ប្រកាសឈប់ចូលសភា។​

ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

វិភាគ៖ ហេតុអ្វីវៀតណាមជំរុញឲ្យបញ្ចប់ការបោះបង្គោលពំ្រដែន ពេលអ្នកនយោបាយខ្មែរខ្វែងគំនិតគ្នា?

ការកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាងគឺជាអាយុជីវិតជាតិហើយក៏ជាចំណុច​ប្រ​ទាញ​ប្រទង់​រវាងអ្នកកាន់​អំណាចនិងគណបក្សប្រឆាំង ព្រោះបញ្ហាព្រំដែនជារឿងមួយធ្វើពលរដ្ឋខ្លះ​មាន​ទំនុកចិត្ត ប៉ុន្តែខ្លះទៀតនៅ​មានមន្ទិលនៅឡើយ។

ប្រ​ធានាធិបតីវៀតណាម លោក​ ត្រាន់ ដាយក្វាង និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

វិភាគ៖ ហេតុអ្វីវៀតណាមស្នើឲ្យធានាសិទ្ធិស្របច្បាប់ដល់ជនជាតិគេរស់នៅកម្ពុជា?

បច្ចុប្បន្ន​មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​តួលេខ​ជា​ផ្លូវការពី​ចំនួន​ជនជាតិ​វៀតណាម​កំពុង​រស់​នៅ​កម្ពុជា​ទេ។ ​ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថាចំនួនជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាមានតែប្រមាណ១០ម៉ឺននា​ក់ប៉ុណ្ណោះ។

វិភាគ៖ អ្នកនយោបាយវង្វេងផ្លូវ ពលរដ្ឋវង្វេងអ្នក​តំណាង

ថ្ងៃយប់ យប់ថ្ងៃ ពេលវេលាចេះតែវិវត្តទៅមុខជានិច្ចពេល​៥ឆ្នាំ​នៃអាណត្តិទី៥ក៏ជិតអស់ អ្នកនយោបាយត្រៀមខ្លួន​ឃោសនារ​ក​សំឡេងឆ្នោតនៅអាណត្តិក្រោយ​បន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋ​បោះឆ្នោតគាំទ្រ​ពួកគេ​ឲ្យក្លាយជាអ្នកដឹកនាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ