​បទ​យកការណ៍​៖ ពលរដ្ឋ​មិន​ទាន់​អស់​អាល័យ​ចំពោះ​ការបាត់បង់​លោក កែម ឡី​

​សព​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​ដ៏​ល្បីឈ្មោះ ដែល​ពលរដ្ឋ​ហៅថា ជា​សំដី​មាស​នោះ បាន​ដង្ហែរ​ចេញពី​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​តម្កល់ទុក​នៅ​វត្ត​ចាស់​អស់​រយៈពេល​១៥​ថ្ងៃ​រួច​មក​។​
​លោក កែម ឡី ជា​អ្នកស្រាវជ្រាវ​ផង ជា​អ្នកវិភាគ​ផង ត្រូវបាន​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​នៅក្នុង​ហាង​ទំនិញ​មួយកន្លែង ស្ថិត​ក្បែរ​ស្តុប​បូកគោ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។

ក្រុមជាងកំពុងសាងសង់ចេតិយតម្កល់សពលោក កែម ឡី ក្នុងខេត្តតាកែវ (ដោយ ទូច សុខា)

បទ​យកការណ៍៖ សពលោក កែម ឡី នឹងត្រូវតម្កល់ក្នុងចេតិយនៅខេត្តតាកែវ

កម្មករនិងជាងសំណង់​ប្រមាណជា​១០នាក់​កំពុងញាប់ដៃ​ញាប់​ជើង​ ដោយ​មាន​ខ្លះ​ជញ្ជូន​ឥដ្ឋ ខ្លះ​ទៀត​លាយ​ស៊ីម៉ងត៍ និង​ខ្លះទៀត​កំពុង​ឆាយ​ពង្រាប​ដីជា​ដើម។ កម្មករនិង​ជាង​សំណង់…

អ្នកកំដរសពលោក កែម ទ្បី (ដោយ មិន ពៅ)

បទពិពណ៌នា៖ ទិដ្ឋភាពពេលយប់ក្នុងពិធីបុណ្យ​សពលោក កែម ឡី

មនុស្សម្នាជាច្រើន​បាននាំគ្នាទៅចូលរួមបុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកនៅវត្តចាស់តាំងពីព្រឹក​ព្រលឹមរហូតដល់យប់ជ្រៅ ហាក់មិននឿយហត់ឡើយ បើទោះជាត្រូវតម្រង់ជួរឬរង់ចាំយូរក៏ដោយទម្រាំទៅដល់កន្លែងតម្កល់សព។

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

បទយកការណ៍៖ ពលរដ្ឋមួយចំនួនព្រួយបារម្ភពីការចាយថវិកាជាតិមិនមានតម្លាភាព

គិត​ត្រឹមឆ្នាំ២០១១ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលចំណាយថវិកាជាតិទំាងអស់​ជាង១ប៊ីលាន​ដុល្លារ(១៥៥៩.​​០០០​​​​ប៊ីលានដុល្លារ) ខណៈនៅឆ្នាំ២០១៦នេះរដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រហែលជា​​​​៤៣០០​​​លាន​​ដុល្លារដែលកើនលើសឆ្នាំ២​០​១៥​ចំនួន១៦ភាគរយ​។

បទយកការណ៍៖ ​លោក ​កែម ឡី ស្លាប់តែរូបតែកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំងឡើង

សំឡេងយំខ្សឹបខ្សួលទួញសោក​បានបន្លឺឡើងនៅចំពោះ​មុខ​សព​​អតីតអ្នកវិភាគល្បីឈ្មោះដែលត្រូវបានឃាតករបាញ់សម្លាប់​។

បទយកការណ៍៖ ពលរដ្ឋនៅលើភ្នំគូលេនកើតកង្វល់ក្រោយអាជ្ញាធរគ្រោងជម្លៀសចេញពីតំបន់ទេស​ចរណ៍

ពលរដ្ឋជាង៣០០គ្រួសាររស់នៅលើភ្នំគូលេនបានត្អូញត្អែរប្រហាក់ប្រហែលគ្នា ក្រោយពីមានគម្រោងជម្លៀសពួកគេចេញពីចេញ ខណៈពួកគេបានប្រកបមុខរបរនៅតំបន់ទេសចរណ៍នោះតាំងពីអំឡុងឆ្នាំ១៩៩៧មក។

ក្រុមតន្ត្រីសំនៀងសម័យជនពិការ (ដោយ ណាត សុភាព)

បទយកការណ៍៖ ជនពិការព្រួយបារម្ភពីជីវភាពគ្រួសារក្រោយ​ហាមឃាត់មិន​ឲ្យ​ច្រៀងតាមផ្លូវ

ក្រុមតន្ត្រីជនពិការបានទៅប្រគំនៅក្បែរស្តុបនិងផ្សារមួយចំនួននៅរាជធានីភ្នំពេញដើម្បីរៀបរាប់ពីជីវិតក្រលំបាកនិងទុក្ខសោកនានារបស់ខ្លួន។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមតន្ត្រីជនពិការបានសម្រេចយក​ទីតំាង​សាធារណៈជាពិសេសនៅតំបន់ក្បែរស្តុបឬផ្សារ ដើម្បីច្រៀងប្រកបមុខរបរចិញ្ចឹមជីវិត។

បុរសម្នាក់កំពុងដើរកាត់កន្លែងដែលអគ្គិភ័យបានឆាបឆេះកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦

បទយកការណ៍៖ ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ​នៅ​ខណ្ឌមាន​ជ័យ​បារម្ភថា​ម្ចាស់ដី​មិន​បន្តជួល​ដីឲ្យ

ស័ង្គសីដែលប្រឡាក់ដោយផ្សែងខ្មៅជាច្រើនសន្លឹកត្រូវបានប្រជាពលរដ្ឋក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ប្រមូលដាក់ដោយដុំៗនៅលើដីមួយកន្លែងដែលពីមុនមានសំណង់ផ្ទះធ្វើពីឈើប្រក់ស័ង្គសីជាង៣០ខ្នង។

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

បទយកការណ៍៖ ពលរដ្ឋមួយចំនួន​មិន​ចាប់អារម្មណ៍ពីការប្រើប្រាស់ថវិកាជាតិ

រដ្ឋាភិបាលដែលជាប់ឆ្នោតគឺជាអ្នកដឹកនាំក្នុងមួយមានអាណត្តិ៥ឆ្នាំ។ នាយករដ្ឋមន្រ្តីគឺជាអ្នកដឹកនាំរដ្ឋាភិបាល​មានសិទ្ធិគ្រប់​គ្រង​ថវិកាជាតិដែលប្រមូលបានពីបង់ពន្ធអាករនានាពីប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​។

កម្មករ-កម្មការិនីជិះ​រថយន្តទៅធ្វើការ (ដោយ ហ៊ុយ ឧស្សាហ៍)

បទយកការណ៍៖ កម្មករ​សុខចិត្តជិះ​រថយន្តប្រជ្រៀតគ្នា ដើម្បី​កាត់បន្ថយ​ចំណាយប្រចាំខែ

នៅ​ម៉ោង៦ល្ងាចស្នូរកណ្តឹងបាន​បន្លឺ​ឡើងជាសញ្ញាប្រាប់​ដល់​​កម្មករ-កម្មការិនីដែល​​ធ្វើ​ការ​ថែម​ម៉ោង​ពី​ម៉ោង៤រ​សៀលដល់​ម៉ោ​ង​​៦ល្ងាចថាម៉ោង​ធ្វើការ​របស់​ខ្លួន​បាន​បញ្ចប់​ហើយ។ កម្មករ-កម្មការិនីប្រ​ជ្រៀត​គ្នា​ចេញ​តាម​ច្រក​ទ្វារដែល​សន្តិសុខបើកទុក​ជា​ស្រេច កម្មករខ្លះ​បាន​ឆ្លៀតទិញប្រ​ហិត…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ