បទយកការណ៍៖ បទល្មើសឆបោកភាគច្រើនកើតចេញពីការធ្វេស​ប្រហែស

មនុស្សគ្រប់ស្រទាប់វណ្ណៈកើតម​ក​ តែងតែមានបងប្អូន សាច់ញាតិ ​មិត្តភ័ក្តិ និងមនុស្សទុកចិត្តគ្នា​ ដើម្បីបង្កើតទំនាក់ទំនងការងារ រកស៊ី និង​ការសិក្សាជាដើម។

សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

បទយកការណ៍៖ សិស្សរំពឹងថា ការប្រលងបាក់ឌុបឆ្នាំនេះជាប់ច្រើនជាងឆ្នាំមុន

នៅម៉ោងជាង៤ល្ងាចថ្ងៃទី២៣ខែសីហា ដែលជាថ្ងៃបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃ២២ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ។ ក្រោយពីការបញ្ចប់នៃការប្រលងនេះ…

សិស្ស​រៀនថ្នាក់​ទី​១២កំពុងរៀន​គួរក្រៅ​ម៉ោងនៅសាលាជ័យថាវី (ដោយ មាស មុនី)

បទយកការណ៍៖ ការ​ត្រៀម​ខ្លួន​របស់​យុវជន​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​

ដើរ​ចេញ​ពី​បន្ទប់រៀន​គួរក្រៅ​ម៉ោង​មួយ​​​ដែល​មានសិស្ស​​​ប្រហែល​ជា​​១០០​នាក់ យុវតី​ម្នាក់​​ដែល​មាន​ស្ពាយ​កាតាប​ និង​កាន់​សឺមី​នៅ​នឹង​ដៃ​ផង​នោះ ​រួម​ទាំង​មិត្ត​ភិក្ត​នាង​ម្នាក់​ទៀត​ បាន​ប្រញាប់​ប្រញាល់​សំដៅ​ទៅ​បន្ទប់​សិក្សា​មួយ​ទៀត ​​ដើម្បី​រៀន​មុខ​វិជ្ជា​គណិត​វិទ្យា។

បទយកការណ៍៖ ផលប្រយោជន៍នៃការបើកទូលាយជជែកពីបញ្ហសុខភាពផ្លូវភេទ

បញ្ហាសុខភាពផ្លូវភេទនិងបន្តពូជត្រូវបានចាត់ទុកជាប្រធានបទមួយដែលមិនអាចនិយាយដោយបើកចំហបាននៅក្នុងចំណោមប្រជាជនខ្មែរមួយចំនួន។ បរិបទនៃសង្គមខ្មែរត្រូវបានមើលឃើញថានៅតែប្រកាន់ប្រពៃណីទំ​នៀមទម្លាប់ ដែលច្រើនតែយល់ថារឿងផ្លូវភេទនិងបន្តពូជជារឿងមិនល្អ ជារឿងអៀនខ្មាស់ដែលត្រូវលាក់បាំង។

ថវិកាសង្ខេបឆ្នាំ២០១៦ (រូបភាពពីវេបស៊ាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)

បទយកការណ៍៖ ការ​យល់ដឹង​របស់ប្រជាពលរដ្ឋមួយចំនួន​ពីថវិកាជាតិនៅមានកម្រិត

ថវិកា​ជាតិជាប្រភពចំណូលបាន​មកពីការប្រមូល​​ពន្ធ-អាករនានាពីប្រជាពលរដ្ឋទូទំាងប្រទេស។​ ពន្ធ-អាករនេះ មានការ​កើនឡើងជារៀងរាល់​ឆ្នាំ គិត​ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦នេះ។

ដំណាំគ្មានជាតិគីមី

បទយកការណ៍៖ បន្លែគ្មានជាតិគីមីកំពុងមានតម្រូវការខ្ពស់

បុរសវ័យជាង​ឆ្នាំ​៥០ឆ្នាំរៀបរាប់ពីប្រភេទដំណាំបន្លែនិងរបៀបដាំដុះដោយមិនប្រើសារធាតុគីមី ប្រាប់ទៅលោកគ្រូ​អ្នកគ្រូនិងសិស្សានុសិស្សជិត២០០នាក់ ដែលបានចុះកម្មសិក្សាស្រាវជ្រាវពីប្រភេទបន្លែនៅកសិដ្ឋានមួយកន្លែងកាលពីចុងខែកក្កដាកន្លងទៅ។

បទយកការណ៍៖ ការងើបឡើងវិញនៃការតែងនិពន្ធបទចម្រៀងនិងកំណាព្យទាក់ទងនឹងការស្នេហាជាតិ

ក្នុងទឹកមុខស្រងូតស្រងាត់ជាមួយនិងទឹកភ្នែករលីងរលោងដោយក្នុងដៃកាន់ទូរសព្ទស្មាតហ្វូនស្តាប់ចំរៀងយ៉ាងស្រងេះស្រងោចខ្លោចផ្សារដែលមនុស្សមួយក្រុមទើបតែតែងនិពន្ធឡើងបង្ហោះនៅលើបណ្តាញសង្គម។ យុវជនមួយក្រុម…

ទូកដឹកភ្ងៀវនៅកាំពី

បទយកការណ៍៖ អ្នក​បើក​ទូកដឹកភ្ញៀវនៅកាំពីបារម្ភ​​បាត់​បង់​មុខ​របរ ​បន្ទាប់​ពីសង់​ទំ​នប់វារីអគ្គិសនី ​ដន សាហុង​

​ភ្នែក​សំ​ឡឹង​មើលទៅ​លើ​ផ្ទៃ​​ទឹក​ដែល​កំ​ពុង​តែ​ហូរនិង​ចាំង​ពន្លឺ​ព្រិចៗ​ បុរស​ដែល​មាន​ស្នាម​ជ្រីវ​​ជ្រួញនៅ​លើ​ផ្ទៃ​មុខម្នាក់​កំពុង​អង្គុ​យ​លើ​កៅ​អី​​ក្រោម​ម្លប់​ឈើដើម្បីចាំ​ដឹក​ភ្ញៀវ​ទេសចរណ៍ ​ដែល​មានបំ​ណង​ទៅ​ទស្សនាសត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​កាំ​ពី​។

បទយកការណ៍៖ ពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍នឹងការងាររបស់មន្ត្រីតុលាការកំពូល ​

ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រមនិង​ព្រះរាជអាជ្ញាដែលមាន៦ជំពូកចែកចេញជា១១១មាត្រា​នោះ មានមាត្រាមួយចំនួន​បាន​កំណត់ថាបុគ្គល​ដែល​ត្រូវបាន​ជ្រើសរើសសម្រាប់​បំពេញ​មុខងារជា​ចៅក្រមនិង​ព្រះរាជអាជ្ញាត្រូវតែ​ជា​អ្នកមាន​សមត្ថភាពនិង​ជា​អ្នក​សុច្ចរិតមាន​សីលធម៌​ស្អាតស្អំ​។

បទយកការណ៍៖ “ស្ទើរនឹងអស់ជីវិត បើមិនបានពាក់មួកសុវត្ថិភាព”

ជីវិតដែលបម្រុងនឹងពោរពេញទៅដោយភាពឧត្តុងឧត្តមក្នុងនាមជាអនាគតមេធាវីម្នាក់​ត្រូវបានរលាយបាត់សូន្យ​ឈឹងតែក្នុងមួយប្រិចភ្នែក បន្ទាប់ពីយុវជន អេង ចំណាប់ បានជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍យ៉ាងដំណំក្នុងឆ្នាំ­­­២០១០។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ