កសិករខេត្តកំពង់ឆ្នាំងត្អូញត្អែខ្វះទីផ្សារលក់កសិផល

ប្រជាកសិករមួយចំនួននៅក្នុងស្រុកបរិបូណ៍ និងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្អូញត្អែខ្វះទី ផ្សារលក់កសិផល ដោយថា ពួកគេខិតខំដាំកសិផលបានហើយតែតម្លៃថោក។

ដំណាំស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាលថា ចុះផ្សព្វផ្សាយដល់កសិករមិនឲ្យប្រើសារធាតុគីមីទៅលើស្រូវលើសកម្រិត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ឲ្យដឹងថា ក្រសួងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយដល់កសិករកុំប្រើប្រាស់ថ្នាំគីមីដែលមានសារធាតុទ្រីស៊ីក្លាហ្សូលបន្តទៀត ដើម្បីឆ្លើយទៅតាមតម្រូវការរបស់សហភាពអឺរ៉ុប។

របាយការណ៍​មួយ​បង្ហាញ​ថាកម្ពុជាមិន​ទាន់បាន​ដោះ​ស្រាយចំ​បញ្ហា​គន្លឹះ​កសិកម្ម​

របាយការណ៍​ស្រាវជ្រាវ​ថ្មីមួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បង្ហាញ​ថា​កម្ពុជា​នៅ​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហាគន្លឹះ​​នៃ​វិស័យ​កសិកម្ម​​នៅ​ឡើយ​ ដែលធ្វើ​ឲ្យ​កសិផល​មិន​អាច​ប្រកួត​លើ​ទី​ផ្សារ​ធំ បើទោះ​ជា​ទី​​ផ្សារ​អាស៊ាន​បាន​​បើក​រួច​ហើយកាលពី​ចុង​ឆ្នាំ​២០១៥​។

កម្ពុជាហាមនាំចូលថ្នាំកសិកម្មដែលប៉ះពាល់គុណភាពអង្ករ

កម្ពុជាប្រកាសឲ្យបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយនិងការប្រើប្រាស់ថ្នាំកសិកម្មមួយ​ប្រ​ភេទ​​​ដែលមានសារធាតុសកម្ម ទ្រីស៊ីក្លាហ្សួល (Tricyclazole)។

ម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅបាងកក

ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ផលិតផលរបស់ខ្មែរ២ប្រភេទ គឺម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺ បានទទួលវិញ្ញាបនប័ត្រសំគាល់ភូមិសាស្ត្រនៅក្នុងទីក្រុងបាងកកប្រទេសថៃ។

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាល​​ចាត់​​វិធាន​​ការ​បញ្ចៀស​សំណល់​គីមី​នៅ​ក្នុង​អង្ករ​

ក្រសួង​កសិម្ម​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​បន្ទាប់​ពី​សហភាព​អឺរ៉ុបព្រមាន​ថា​នឹង​បញ្ឈប់​នាំ​ចូល​អង្ករ​ ពីកម្ពុជា​​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ​នេះ​ ដោយថាអង្ករនេះ​មានផ្ទុក​សារធាតុ​ទ្រីហ្ស៊ីក្លាហ្សូលលើសកំរិត។​ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃ​ទី ២២ ខែ​មីនា​នេះ​បាន​ឱ្យ​ដឹង​ថា​ក្រសួង​បាន​ចាត់​វិធាន​ការ​ដោយ​រៀប​ចំក្រុម​សិក្សា​ស្រាវជ្រាវ ចំនួន ​៧​រូប ដើម្បី​លើក​វិធានការ​បញ្ចៀស កុំឲ្យមានសំណល់​ធាតុ ទ្រីហ្ស៊ីក្លាហ្សូល​លើសកំរិតនៅ​ក្នុង​អង្ករ

អ្នកជំនាញកសិកម្ម​ជំរុញជាថ្មីទៅរដ្ឋាភិបាលឲ្យបោះទុន១០០លានដុល្លារលើវិស័យស្រូវអង្ករនៅឆ្នាំនេះ

អ្នកជំនាញផ្នែកកសិកម្មជំរុញទៅរដ្ឋាភិបាល​ជាថ្មីទៀតឲ្យបោះទុនលើវិស័យស្រូវ​អង្ករ​ឲ្យ​បាន​១០០លាន​ដុល្លារ ដោយថាកម្ពុជាទើបអាច​​ផលិតអង្ករនាំទៅលក់នៅក្រៅប្រទេសបាន១០០លានតោន ​នៅឆ្នាំ​២០​១៧​។

បទយកការណ៍៖ ពលរដ្ឋ៦៥គ្រួសារនៅខណ្ឌមានជ័យរងផលប៉ះពាល់ដោយសារកសិដ្ឋានចិញ្ចឹមមាន់

អង្គុយលើកៅអីជ័រមួយ នៅទីធ្លាខាងមុខផ្ទះ អ្នកស្រី គួន សីហា មានដើមកំណើតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ បានឲ្យដឹងដោយទឹកមុខស្លេកស្លាំងថា ផ្ទះគាត់ស្ថិតនៅជិតកសិដ្ឋានចិញ្ចឹមមាន់នេះ និងថាគ្រួសារគាត់ត្រូវស៊ូទ្រាំហិតក្លិនស្អុយស្ទើរគ្រប់ពេលវេលា។

បណ្តាញកសិករចាប់ផ្តើមធ្វើយុទ្ធនាការដើម្បីរកទីផ្សារលក់កសិផល

សម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) នឹងចាប់ផ្តើមធ្វើយុទ្ធនាការដែលមានឈ្មោះថា «គ្មានដី! គ្មានទីផ្សារ គ្មានជីវិត» ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅដល់ដាច់ឆ្នាំ ដើម្បីឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់កសិករ។

ជំនន់​ទឹក​ភ្លៀង​រហូត​មក​ដល់ពេល​នេះ​ប៉ះពាល់​ដំណាំ​ស្រូវ​ជិត​​២​ម៉ឺន​ហិកតា

​​រហូត​មក​ដល់​ពេល​នេះដំណាំ​ស្រូវ​ជិត​​២​ម៉ឺន​ហិក​តារង​ផល​ប៉ះពាល់ពី​ជំនន់​ទឹក​ភ្លៀងនៅ​ខេត្តចំនួន​៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​កសិកម្ម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ