WBផ្តល់ជំនួយ១៣០លានដុល្លារដល់កម្ពុជាសម្រាប់ជួសជុលផ្លូវនិង​ជួយវិស័យកសិកម្ម

ធនាគារពិភពលោក(WB)បាន​ផ្តល់ជំនួយដល់ររដ្ឋាភិបាលកម្ពុជាចំនួន​១៣០លានដុល្លារអាមេរិក ដើម្បីជួយ​លើគម្រោងចំនួន៤ ដែល​ក្នុងនោះ​មាន​ការ​ពង្រឹងលើការថែទាំផ្លូវថ្នល់និង​វិស័យ​កសិកម្មជាដើម។​បើតាមគេហទំព័ររបស់ធនាគារពិភពលោក ​គម្រោងទាំង៤នេះមានទឹកប្រាក់ចំនួន១៣០លានដុល្លារ​ដែលជាហិរញ្ញប្បទានសហប្រតិបត្តិការថ្មី អនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋា​ភិបាល​សម្រេចដាក់​ឲ្យ​ដេញ​​ថ្លៃឈើដែល​រឹប​អូសបានជាង៦ម៉ឺនម៉ែត្រគូប

រដ្ឋា​ភិបាល​សម្រេច​ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឈើ​​ជាង​៦ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើរឹប​អូសបាន​ក្នុងបេសកកម្ម​របស់​ខ្លួន ដោយ​មាន​តម្លៃ​មូល​ដ្ឋានសរុប​ជាង​១២លាន​ដុល្លារអាមេរិក​។

នាយករដ្ឋមន្រ្តី​ប្រកាស​បញ្ចប់​យុទ្ធនាការ​ទ្រង់ទ្រាយធំ​ដោះស្រាយ​បញ្ហាខ្វះទឹក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសបញ្ចប់”យុទ្ធនាការទ្រង់ទ្រាយធំ”ក្នុងការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋក្នុងអំឡុងពេលគ្រោះរាំងស្ងួត តែលោកថាមិនមែនបញ្ចប់ការចែកទឹកជូនប្រជាពលរដ្ឋក្នុងតំបន់ដែលនៅខ្វះខាតទឹកនោះទេ។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ហ៊ុន សែន បានថ្លែងថាការបញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំនេះ ដោយសារមានភ្លៀងធ្លាក់ឡើងវិញ។

ពលរដ្ឋខ្មែរ​១៥នាក់ត្រូវ​ចាប់ខ្លួន​ ដោយ​សារ​កាប់ឈើ​ខុសច្បាប់នៅ​ទឹកដីថៃ​

ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​ពល​រដ្ឋ​ខ្មែរ​១៥នាក់​ត្រូវបាន​អាជ្ញាធរថៃ​ចាប់ខ្លួនកាលពីថ្ងៃ​សៅរ៍សប្តា​ហ៍មុន ដោយ​សារ​រកឃើញថាពួកគេ​ចូល​កាប់ឈើ​ក្រញូង​ខុសច្បាប់នៅប្រទេស​ថៃ។​ក្នុង​សេចក្តីប្រកាស​ព័ត៌មានមួយ​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថាក្រសួង​បាន​ទទួលព័ត៌មានថាមានពលរដ្ឋខ្មែរចំនួន១៥​នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងតំបន់​ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិវាំងថាលុកៅ ឃុំកេង​ឌិ​​នសរ ស្រុកណាឌី ខេត្តប្រាជីនបុរី។

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ត្រីរ៉ស់និងត្រី​ឆ្ដោ​ឡើងវិញ

រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រីរ៉ស់ និង​ត្រីឆ្ដោ​ឡើង​វិញ ដោយបញ្ជាក់​ថា ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​ការងារ​ជូន​ពលរដ្ឋ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​ចិញ្ចឹម​ត្រី​ទាំង​ពីរ​ប្រភេទ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។

នាយករដ្ឋមន្រ្តីថា​កុំ​ឲ្យ​ឆ្លៀតកេង​ចំណេញនយោបាយ​លើ​ភាពរាំងស្ងួត​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​កុំ​ឲ្យ​ក្រុមណាមួយ​ឆ្លៀតឱកាស​​កេង​ចំណេញ​នយោបាយ ​ដោយ​សារភាព​រាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថា​អ្នក​ឆ្លៀត​ឱកាស​ទាំងនោះជា​ក្រុម”និយម​ឃោសនាបោកប្រាស់”។​​ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​ភាព​រាំងស្ងួត​ដែលកំពុង​កើតឡើង​នៅកម្ពុជានេះ​ជា​បាតុភូតធម្មជាតិហើយ​ប្រទេស​ដទៃ​ក៏កំពុងជួប​ប្រទះផងដែរ។​ លោក​ថា​នេះ​ជា​បញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើង​តែ​នៅ​​កម្ពុជានោះទេ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើជាមួយ​រដ្ឋាភិបាល​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួមការពារ​ព្រៃឈើ​​ជាមួយ​រដ្ឋាភិបាល ដោយ​លោក​បញ្ជាក់ថា​រដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​មាន​គោល​ដៅតែ​មួយ​ក្នុង​ការ​ការពារ​ព្រៃឈើ។​ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​លោក​​បានប្រាប់ទៅ​រដ្ឋមន្រ្តីក្រសួង​បរិស្ថានថា​ឲ្យប្រាប់​ទៅ​​ប្រជា​ពលរដ្ឋ​ចូល​រួម​ជួយ​ការពារ​ព្រៃឈើជាមួយរដ្ឋា​ភិបាល។

នាយក​រដ្ឋមន្ត្រីបញ្ជាឲ្យក្រសួង​ ​អាជ្ញាធរនិងក្រុម​ការងារបក្ស ជួយដោះស្រាយបញ្ហា​ទឹក

ប្រមុខរដ្ឋា​ភិបាលនៅ​ថ្ងៃអង្គារនេះ​បញ្ជាឲ្យ​អាជ្ញាធរសាធារណៈនិងក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចេញប្រ​តិបត្តិការជួយប្រ​ជាពល​រដ្ឋ​ឲ្យមាន​ទឹកប្រើប្រាស់​ប្រ​ចាំថ្ងៃ ខណៈប្រ​ជាពល​រដ្ឋនៅតាម​ខេត្ត​មួយ​ចំនួន​កំពុងជួបបញ្ហាខ្វះទឹក​។​ក្នុងពិធី​សម្ពោធឲ្យប្រើប្រាស់​ផ្លូវជាតិ​លេខ៥១តភ្ជាប់​ខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រ​សួងធនធានទឹក អាជ្ញាធរ​ខេត្ត កាកបាទក្រហមនិង​ក្រុម​ការ​ងារចុះ​មូល​ដ្ឋាន​របស់​គណបក្សប្រ​ជាជន​កម្ពុជា ត្រូវ​រក​វិធី​ផ្គត់​ផ្គង់ទឹក​ប្រើប្រាស់​ដល់ប្រ​ជាពល​រដ្ឋ។

ដំរី​មួយ​ក្បាលងាប់ដោយ​សង្ស័យថា​មក​ពីអាកាសធាតុក្តៅពេក

ដំរីមួយក្បាលនៅខេត្តសៀមរាបងាប់កាលពីព្រឹកថ្ងៃសុក្រ ដោយសង្ស័យថាមកពីអាកាសធាតុក្តៅខ្លាំងពេក។ ប្រភពម្នាក់ដែលមិនបញ្ចេញឈ្មោះនិងធ្វើការនៅកន្លែងក្រោលដំរី ប្រាប់វីអូឌីថាដំរីញីនោះងាប់នៅម៉ោងប្រមាណ១១ព្រឹក ពេលកំពុងដឹកភ្ញៀវទេសចរណ៍នៅមុខប្រាសាទបាក់ខែង។ ប្រភពបន្តថាដំរីនោះងាប់អាចមកពីអាកាសធាតុក្តៅខ្លាំង ដោយលោកបញ្ជាក់ថាដំរីនោះមិនដែលឈឺនិងមានពេទ្យមើលថែត្រឹមត្រូវ។ ប្រភពបញ្ជាក់ថាដំរីត្រូវកប់នៅខាងក្រោយក្រោដំរី មុខប្រាសាទបាក់ខែង។ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីម្ចាស់គ្រប់គ្រងដំរីបាននៅឡើយទេ។ គួរបញ្ជាក់ថាដំរីនៅតំបន់អង្គរមានចំនួន១៤ក្បាល ដែលគ្រប់គ្រងដោយជនជាតិបារាំងម្នាក់ ជាម្ចាស់សណ្ឋាគារវីឡាអង្គរ៕

សកម្មជនព្រៃឈើខ្មែរ លោក អ៊ូច ឡេង ទទួលពានរង្វាន់វីរជនបរិស្ថានពិភពលោក

ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច​ ឡេងនិង​ជា​សកម្មជន​ព្រៃឈើ​ម្នាក់ដែល​បាន​ចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ​ នៅថ្ងៃចន្ទនេះ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Gold​man Enviro​nmental Award Prize)ក្នុង​រដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិកអាមេរិក​។ បុគ្គល​​៦នាក់មកពីទូទាំងពិភពលោក​ត្រូវបានផ្តល់នូវពាន​រង្វាន់មួយនេះ ក្នុងនោះមានលោក អ៊ូច ឡេង ផងដែរ។​ ពាន​រង្វា​ន់នេះត្រូវ​ផ្តល់ទៅ​បុគ្គល​ដែល​មាន​ការ​ប្តេជ្ញាខ្លាំងក្នុងការពារបរិស្ថាននិងប្រឆាំងនឹង​ការបំផ្លាញបរិស្ថាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ