​រដ្ឋាភិបាល​លុប​ចោល​គណៈ​កម្មការ​វាយតម្លៃ​សម្បទានដីសេដ្ឋកិច្ច​

រដ្ឋាភិបាល​ប្រកាស​និរាករណ៍​គណៈ​កម្មការ​អន្តរក្រសួង​ដែល​ធ្វើ​ការ​ត្រួតពិនិត្យ​ វាស់វែង​និងវាយតម្លៃ​សម្ប​ទាន​ដី​សេដ្ឋកិច្ច ក្រោយពី​បាន​បញ្ចប់​ការងារ​ពិនិត្យ​មើល​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទានសេដ្ឋកិច្ច​កាលពីកន្លងមក​។ នៅក្នុងសេចក្តី​សម្រេច​មួយ​ចុះថ្ងៃទី១ខែមីនា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ថា​និរាករណ៍​សេចក្តី​សម្រេ​ចចុះថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៤ របស់រដ្ឋាភិបាល​ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ត្រូវ​ពិនិត្យ​ វាស់វែង និង​វាយ​តម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច។​

បណ្តុំ​អង្គការសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាលបង្ហាញលទ្ធផល​ចុះបង្រ្កាបបទ​ល្មើស​ព្រៃ​ឈើ​

បណ្តុំ​អង្គការដែលធ្វើការ​លើ​ព្រៃឈើនិងបណ្តាញ​​​ជ​ន​ជាតិ​ដើម​ភាគ​តិចសរុប​ប្រមាណ​៣០​អង្គការ​បានជំរុញ​រដ្ឋា​ភិបាលបង្ហាញ​ពី​លទ្ធផល​នៃការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដល់សាធារណជន​ឲ្យ​បាន​​ដឹង។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ពុធនេះ​ ​ បណ្តាញ​ជ​ន​ជាតិ​ដើម​ភាគ​តិចនិង​ព្រៃ​ឈើចំនួន​​២៧ បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​​ភិបាលក្នុង​ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​នាំ​ចេញ​ទៅប្រ​ទេស​វៀត​ណាម។

ក្រសួង​កសិកម្មព្រមាន​ចាត់ការ​លើជន​បង្កឲ្យ​មានភ្លើងឆេះព្រៃ

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់និងនេសាទ បានដាក់វិធានការ​មួយ​ចំនួនក្នុងការ​ទប់ស្កាត់​ភ្លើងឆេះព្រៃ​ ​ដល់​មន្រ្តី​រដ្ឋបាលព្រៃឈើ​និង​មន្រ្តីរដ្ឋបាលជលផល​ ដោយ​រំឭកពី​ចំណាត់ការផ្លូវច្បាប់​លើជនណា​ដែល​បង្ក​ឲ្យ​មានភ្លើង​ឆេះព្រៃ​ដោយចេតនា។​នៅក្នុង​សេចក្តី​ណែនាំ​មួយ​ចុះថ្ងៃទី​២១ខែមករា ហើយវីអូឌី​(VOD)ទទួល​បាន​នៅថ្ងៃ​ពុធនេះ ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថាភ្លើង​ឆេះ​ព្រៃ​​ជា​រៀង​រាល់​ឆ្នាំ​បាន​បង្ក​ឲ្យ​មាន”​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដល់​ការ​បាត់​បង់ធនធានព្រៃឈើ​និងព្រៃលិចទឹក​”ហើយ​បានបង្ក”​វិនាសកម្ម​និង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់សង្គម​សេដ្ឋកិច្ច​ជន​បទ សេដ្ឋកិច្ចជាតិ​ ធនធានធម្មជាតិ​និងបរិស្ថាន”។​

គណៈកម្មការអឺរ៉ុបបានចុះបញ្ជីម្រេចកំពតនៅក្នុងទីផ្សារសហភាពអឺរ៉ុប

គណៈកម្មការអឺរ៉ុបបានចុះបញ្ជីម្រេចកំពតរបស់ខ្មែរ​នៅក្នុងទីផ្សារសហភាពអឺរ៉ុបថាជាទំនិញសម្គាល់ភូមិសាស្ត្រដែលផ្ដល់នូវកិច្ចការពារស្របច្បាប់នៅក្នុងសហភាពអឺរ៉ុប។ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ សហភាពអឺរ៉ុប​បាន​បញ្ជាក់​ថា​កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ ម្រេចកំពតត្រូវបានចុះឈ្មោះនៅក្នុងទីផ្សារសហភាពអឺរ៉ុប ដែលត្រូវបានការពារដោយស្របច្បាប់នៅក្នុងសហភាពអឺរ៉ុប។

ស្រូវប្រាំងដែលក្រៀមស្វិតដោយសារគ្មានទឹករបស់ពលរដ្ឋសៀមរាប(រូបថត៖ បូ សាវី)

ស្រូវប្រាំង​​រាប់ពាន់​ហិកតា​នៅ​សៀមរាប​ក្រៀម​ស្វិត​ដោយសារ​ខ្វះ​ទឹក​

​ប្រជា​កសិករ​មួយចំនួននៅ​ខេត្ដ​សៀមរាបឲ្យដឹងថា ស្រូវ​ស្រែប្រាំង​រាប់ពាន់​ហិកតានៅក្នុង​សង្កាត់​៣នៃ​ក្រុង​សៀមរាប បាន​ក្រៀម​ស្វិតដោយសារ​ខ្វះ​ទឹក​ស្រោចស្រពដោយ​អះអាង​ថា ប្រភពទឹក​ពី​ស្ទឹង​សៀមរាប និង​បារាយ៍​ទឹកថ្លា​ខាងលិច ពុំ​មាន​ទឹក​គ្រប់គ្រាន់។​

ក្រសួងធនធានទឹកព្យាករណ៍ថារបាយទឹកភ្លៀងឆ្នាំនេះនឹងរាយប៉ាយល្អ

[:kh]ក្រសួងធនធានទឹក និងឧទុនិយមព្យាករណ៍ថា ចាប់ពីពាក់កណ្ដាលរដូវវស្សាដល់ចុងរដូវវស្សាគឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា របាយទឹកភ្លៀងនឹងចាប់ផ្ដើមធ្លាក់ច្រើន និងរាយប៉ាយល្អ ចំណែកដើមរដូវវស្សា ភ្លៀងធ្លាក់តិច និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។[:en]ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា ចាប់ពីពាក់កណ្ដាលរដូវវស្សាដល់ចុងរដូវវស្សាគឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា របាយទឹកភ្លៀងនឹងចាប់ផ្ដើមធ្លាក់ច្រើននិងរាយប៉ាយល្អ ចំណែកដើមរដូវវស្សា ភ្លៀងធ្លាក់តិច និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។[:]

ក្រសួងធនធានទឹកព្យាករណ៍ថា របាយទឹកភ្លៀងឆ្នាំនេះនឹងរាយប៉ាយល្អ

[:kh]ក្រសួងធនធានទឹក និងឧទុនិយមព្យាករណ៍ថា ចាប់ពីពាក់កណ្ដាលរដូវវស្សាដល់ចុងរដូវវស្សាគឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា របាយទឹកភ្លៀងនឹងចាប់ផ្ដើមធ្លាក់ច្រើន និងរាយប៉ាយល្អ ចំណែកដើមរដូវវស្សា ភ្លៀងធ្លាក់តិច និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។[:]

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ