
រដ្ឋាភិបាលសម្រេចពន្យារពេល១ខែសម្រាប់ការចុះបញ្ជីរថយន្តចង្កូតស្ដាំ
រដ្ឋាភិបាលប្រកាសពន្យារពេល១ខែ បន្ថែមទៀតដើម្បីឲ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្ដាំ គ្មានពន្ធទាំងអស់មកបង់ពន្ធ និងចុះបញ្ជីឲ្យបានគ្រប់គ្នា។ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាបានចេញលិខិតមួយចុះថ្ងៃទី ១៩ ខែកុម្ភៈឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេចពន្យារពេលមួយខែចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៩ ខែមីនា ដើម្បីឲ្យពលរដ្ឋដែលជាម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធទាំងអស់ បានបង់ពន្ធ និង ចុះបញ្ជីរថយន្តគ្រប់គ្នា។