ជប៉ុននឹងផ្តល់កម្ចីបន្ថែមប្រមាណ១៤០លានដុល្លាលើកការអភិវឌ្ឍ

រដ្ឋាភិបាលកម្ពុជា​បានឲ្យដឹងថា ជប៉ុននឹងផ្តល់កម្ចីហិរញ្ញប្បទានឥតសំណង និងឥទានសម្បទាន​ដល់​កម្ពុជា​ ដែលមានទំហំទឹកប្រាក់ប្រមាណ១៤០លានដុល្លារអាមេរិក ដើម្បី​រៀប​ចំរចនាសម្ព័ន្ធនិងផ្នែក​សុខភាព នៅចុង​ខែមីនានេះ​។

កម្មវិធីអន្តរជាតិមួយផ្តល់លុយឲ្យក្រុមហ៊ុនដែលបង្កើតការងារកាត់បន្ថយភាពក្រីក្រ

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ ប្រកាសទទួលពាក្យពីក្រុមហ៊ុន​ឯកជននានា ក្នុងការស្នើសុំប្រាក់ ដើម្បីយកទៅបង្កើតគំនិតអាជីវកម្មថ្មីៗ ដែលអាចជួយកាត់បន្ថយភាពក្រីក្រ និង ដោះស្រាយបញ្ហាបរិស្ថាន។​

រដ្ឋាភិបាលថា ច្បាប់សហជីពមិនបានរិតត្បិតដល់សិទ្ធិបង្កើតសហជីពនោះទេ

មន្ដ្រីរដ្ឋាភិបាល លើកឡើងថា ការបង្កើតច្បាប់សហជីព មិនមានគោលដៅលុបបំបាត់ ឬរិតត្បិតដល់សិទ្ធិរបស់សហជីព និងកម្មករនិយោជិតនោះ​ទេ។ ប៉ុន្ដែសង្គមស៊ីវិល យល់ថា វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេ និងជាពិសេស ធ្វើឲ្យវិស័យការងារនៅកម្ពុជា កាន់តែអន់ថយ។

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាលថា​ បណ្តឹងវិវាទ​​ការងារ​ធ្លាក់​ចុះ ​បន្ទាប់​ពីដាក់​ឲ្យ​ប្រើ​​ច្បាប់​សហជីព

ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាលដែល​មាន​នាទី​ដោះ​ស្រាយ​វិវាទ​ការ​ងារបាន​ឲ្យ​ដឹង​ថា​បន្ទាប់​​ពី​ច្បាប់សហជីព​ត្រូវ​បាន​បង្កើត​ឡើង​ចំនួនពាក្យ​បណ្តឹង​បានថយចុះ ដោយសារ​ការ​កំណត់​ពី​សមត្ថកិច្ច​របស់​សហជីព​នៅ​ក្នុង​ច្បាប់នេះ។

សង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលផ្អាកនាំខ្សាច់ចេញទៅក្រៅប្រទេស

ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេសមួយរយៈសិន ខណៈដែល ខ្សាច់ដែលនាំទៅប្រទេសសិង្ហបុរីមានចំនួនច្រើន ខុសពីរបាយការណ៍របស់រដ្ឋាភិបាល ដោយសង្ស័យថា អាចមានពាក់ព័ន្ធអំពើពុករលួយ។

រដ្ឋមន្រ្តីជំរុញឲ្យពលរដ្ឋយកការអភិវឌ្ឍន៍អាគារប៊ូឌីញនៅនឹងកន្លែង

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឲ្យ​ពលរដ្ឋទទួលយក​ការ​អភិវឌ្ឍន៍ អាគារប៊ូឌីញ (ស) នៅនឹងកន្លែង ខណៈពលរដ្ឋភាគច្រើន​ចង់បាន​សំណងជាលុយដើម្បី​ចាក​ចេញ។

កាសែត​ថៃ​ផ្សាយ​ថា ជប៉ុន​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​

​តួលេខ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) បានឲ្យដឹងថា ប្រទេស​ជប៉ុន​បាន​បង្កើន​ការវិនិយោគ​មក​ក្នុង​ប្រទេស​កម្ពុជា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បើ​ទោះបីជា​ក្រុម​វិនិយោគិន​ជប៉ុន បាន​បង្ហាញ​ភាព​មិន​សប្បាយចិត្ត​ចំពោះ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ នៅក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ​ក្ដី​។​
​កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ ដែល​បាន​ដកស្រង់​តួលេខ​ពី JETRO បាន​ផ្សាយ​ថា មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន ២៥០ បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ឆ្នាំ​២០១៥ ពោល​គឺ​បាន​កើនឡើង​ពី​ចំនួន ១៩​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១០ ឬ​កើនឡើង​ពី​ចំនួន ១៧៩​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៣​។​

ជប៉ុន​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា ទោះបី​មិន​សប្បាយចិត្ត​ក្ដី​

​យោង​តាម​ការផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ទោះបីជា​មិន​សប្បាយចិត្ត​ខ្លះ​ទៅ​នឹង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ ជប៉ុន​បាន​វិនិយោគ​បន្ថែម​ទៅក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​
​កាសែត​បាងកកប៉ុស្តិ៍ ដែល​បាន​ដកស្រង់​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo បាន​រាយការណ៍​បន្តថា នៅក្នុង​ចំណោម​តួលេខ​សរុប​នៃ​ការវិនិយោគ​ពី​បរទេស​ចូល​ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៥ ប្រទេស​ជប៉ុន​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី ៣ ជា​អ្នក​វិនយោគធំ ដោយ​មាន​ក្រុមហ៊ុន​ចំនួន ២៥០​។​

រដ្ឋាភិបាលស្នើឲ្យភាគីពាក់ព័ន្ធចាត់វិធានការចំពោះការប្រមូលភាស៊ី

ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបន្ទុកក្នុងការគ្រប់គ្រងអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចាត់វិធានការចំពោះការប្រមូលភាស៊ី ដើម្បីពង្រឹងការអនុវត្តសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទតាមដែនសមត្ថកិច្ចទទួលខុសត្រូវ។

ក្រុមកម្មកររោងចក្រ​ផលិតគ្រឿងអេឡិចត្រូនិច LG បន្ត​ដាក់​ញ្ញាតិស្វែងរកអន្តរាគមន៍

កម្មកររោងចក្រអាយសោន ដែលផលិតគ្រឿងអេឡិចត្រូនិចឲ្យក្រុមហ៊ុនទូរសព្ទម៉ាក LG ប្រមាណជាង១០០នាក់ បាននាំគ្នាឡើងមកដាក់ញ្ញាតិនៅក្រសួងការងារសារជាថ្មី ដើម្បីស្វែងរកអន្តរាគមន៍ដោយទាមទារឲ្យរោងចក្រនេះគោរពច្បាប់ការងារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ