គណបក្ស​អំណាច​ខ្មែរ​លើកទឹកចិត្ត​​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន​​ប្តឹងអង្គការគ្លូបល វីតណេស

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ​លើកទឹក​ចិត្ត​ក្រុម​​គ្រួសារ​របស់​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឲ្យ​ប្តឹង​អង្គការ​គ្លូបល វីតណេស(Global Witness) ដែលបានចេញ​របាយការណ៍​​និយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន។​

កូនៗរបស់សម្តេច ហ៊ុន សែន ថា ​Global Witness ចង់បំផ្លាញឪពុក​របស់ពួកគេ

បន្ទាប់ពី​អង្គការ​ការគ្លូបល វីតណេស(Global Witness)ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍​នៃប្រទេសអង់គ្លេសបានចេញរបាយការណ៍​ស្តីពី​ជំនួញធំៗ​របស់ត្រកូល​ហ៊ុន សែន កូន​របស់សម្តេចនាយករដ្ឋមន្រ្តី២នាក់​បាន​ចេញមុខ​ឆ្លើយ​តបនឹងរបាយការណ៍នេះ។​សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃ​ព្រហស្បតិ៍នេះបាន​បង្ហោះរូបភាពថត​ជុំគ្នា​ជាមួយកូន​របស់​លោកនិង​សារ​ដែល​កូន​ពីរនាក់របស់​លោក គឺ​លោកស្រី ហ៊ុន ម៉ាណានិងលោក ហ៊ុន​ ម៉ានិត បានបង្ហោះលើហ្វេសប៊ុក​។

កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោល​របាយការណ៍របស់អង្គការ​Global Witnessដែលទម្លាយ​ពីការរកស៊ីរបស់ត្រកូលហ៊ុន

កូនប្រុស​របស់សម្តេចនាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បាន​ច្រានចោល​របាយការណ៍​របស់​អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ី​ជំនួញធំៗ​របស់ត្រកូលហ៊ុន ដោយ​ថា​របាយការណ៍នេះ”ពោរពេញដោយកំហុស​និង​ព័ត៌មានមិនពិត”។​លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមាន​មុខងារ​ជា​​ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​នៃ​កង​យោធពល​​ខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពី​របាយការណ៍​របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖

របាយការណ៍ទម្លាយ​ពី​ជំនួញរកស៊ី​របស់ក្រុមគ្រួសារត្រកូលហ៊ុន

របាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)បង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅ ដល់​២០០លានដុល្លារអាមេរិក។នៅថ្ងៃព្រហស្បតិ៍នេះ អង្គការGlobal Witnessដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃ​ប្រទេស​អង់គ្លេសបានចេញផ្សាយរបាយការណ៍មួយដែលមានឈ្មោះថាHostile Takeover ដែលរបាយការណ៍នេះត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។

ក្រុមហ៊ុនចិនសិក្សាគម្រោងសង់ផ្លូវដែកប្រវែង៤០គីឡូម៉ែត្រភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ

ក្រុមហ៊ុនចិនមានគម្រោងសាងសង់ផ្លូវដែកថ្មីមួយខ្សែភ្ជាប់ទៅនឹងកំពង់ផែស្វយ័តភ្នំពេញក្នុងខេត្តកណ្តាល ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ២៥០លានដុល្លារ។

អាមេរិក​បារម្ភបញ្ហានយោបាយនៅកម្ពុជាប៉ះពាល់ដល់ឱកាស​វិនិយោគ

អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេសអាមេរិកលោកស្រីCatherine Novelli បានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះ​អាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជា។ លោកស្រី Catherine ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែមិថុនា បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីស្តីទី លោក គឹម ស៊ីថននិងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

ក្រសួងការងារកំណត់ខែកក្កដា​ពិភាក្សាប្រាក់ឈ្នួលអប្បបរមាកម្មករ​

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចយកខែកក្កដា ឆ្នាំ២០១៦​ ដើម្បីពិភាក្សាពីលទ្ធភាពនៃការដំឡើង​ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង។​ យោងតាមសេចក្តីប្រកាសរបស់​ក្រសួងការងារចុះថ្ងៃទី០៦ ខែមិថុនា ការពិភាក្សាពីប្រាក់ឈ្នួលអប្បបរមា លក្ខណៈផ្ទៃក្នុងភាគី​ ត្រូវបានកំណត់ធ្វើនៅខែកក្កដាខាងមុខនេះ ចំណែកការចូលជាធរមានរបស់ប្រាក់ឈ្នួលអប្បបរមានេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១​ ខែមករា ឆ្នាំ២០១៧។

​នាយករដ្ឋមន្រ្តីកម្ពុជា​ស្នើ​ជាថ្មី​ឲ្យ​រុស្ស៊ី​បង្វែរ​បំណុលទៅជាជំនួយ​និង​ការ​វិនិយោគរួមគ្នា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ច​នៅប្រទេស​រុស្ស៊ី បាន​ស្នើជាថ្មី​ទៅ​កាន់​រដ្ឋាភិបាល​រុស្ស៊ី​ឲ្យ​បង្វែរបំណុល​ជំពាក់រុស្ស៊ី​​ប្រមាណ​១៥០០​លាន​​​ដុល្លារដែល​ខ្ចី​រុស្ស៊ី​​​បន្ទាប់ពី​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​​ក្នុង​ឆ្នាំ​១៩៧៩​​នោះ ​ទៅជាជំនួយ​និង​ការ​វិនិយោគរួម។ក្នុងពេលសំណេះសំណាលជាមួយ​និស្សិតខ្មែរ​នៅ​ប្រទេស​រុស្ស៊ីនៅថ្ងៃ​ពុធនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាបំណុល​ដែលជំពាក់រុស្ស៊ី​ជាបំណុលអាចពិនិត្យ​បាន​ ដោយ​លោក​បានប្រៀបធៀបទៅនឹងបំណុលជំពាក់អាមេរិកប្រមាណ​៤៤៥លានដុល្លារ ដែល​​លោក​ចាត់ទុក​ជា​”បំណុលកខ្វក់”មិនអាច​ពិនិត្យបាន។

កម្ពុជានិងរុស្ស៊ីចុះហត្ថលេខាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល

រដ្ឋាភិបាល​កម្ពុជានិង​រុស្ស៊ីកាលពីថ្ងៃ​អង្គារ​បាន​ចុះកិច្ចព្រម​ព្រៀង​លើការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរស៊ីវិល ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំពោះ​មុខសមភាគីរបស់​ខ្លួន​ថាកម្ពុជានឹងមិនអនុ​ញ្ញាត​ឲ្យមានការសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។​នាយក​រដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន សែននិងនាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាន​ធ្វើជាសាក្សីក្នុងពិធីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​ទ្វេភាគីចំនួន​៨ នៅ​ទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃ​អង្គារ។​ កិច្ច​ព្រមព្រៀងទាំងនោះមាន​ដូចជាកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើ​ប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន​ថាមពលនុយក្លេអ៊ែរនៅកម្ពុជានិង​អនុស្សរណៈយោគយល់ស្តីពីការបង្កើត​ក្រុមការងារកម្ពុជា-រុស្ស៊ី ចំពោះកិច្ចសហការលើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរស៊ីវិល​ជាដើម។

រោងចក្រផលិតស្ករស​នៅកម្ពុជា​តម្លៃ​ជាង​៣៦០លានដុល្លារ​ត្រូវបានដាក់សម្ពោធឲ្យ​ដំណើរ​ការ​

រោងចក្រ​ផលិត​ស្ករស​តម្លៃ​ជាង​៣៦០លានដុល្លារអាមេរិក​ដែល​ជា​ការវិនិយោគ​របស់​​ក្រុមហ៊ុន​ចិនត្រូវ​បាន​ដាក់សម្ពោធ​ឲ្យ​ដំណើរ​ការ​នៅព្រឹកថ្ងៃ​អង្គារនេះ ក្រោម​អធិបតីភាព​របស់​​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។រោងចក្រផលិតស្ករស កៀបទឹកអំពៅ ស្ថិត​ក្នុងភូមិ ពោធិទាប ឃុំ ម្លូព្រៃ១ ស្រុក ឆែប ខេត្រព្រះវិហារ នៅលើ​ដីសម្បទាន​សេដ្ឋកិច្ច​ជាង​២០០ហិកតា។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ