
សហជីពមួយ រំលឹកទៅកម្មករសំណង់ទាំងអស់ប្រុងប្រយ័ត្នមុនចូលធ្វើការនៅការដ្ឋានសំណង់
សហជីពមួយ បានរំលឹកទៅកម្មករសំណង់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នមុនចូលទៅបំពេញការងារនៅក្រុមហ៊ុន ឬការដ្ឋានសំណង់ណាមួយ ដោយថា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

សហជីពមួយ បានរំលឹកទៅកម្មករសំណង់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នមុនចូលទៅបំពេញការងារនៅក្រុមហ៊ុន ឬការដ្ឋានសំណង់ណាមួយ ដោយថា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានសុំគោលការណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់ ដោយថា ដើម្បីធានាសុវត្តិភាព និងគុណភាពសំណង់ទូទាំងប្រទេស។

ចលនាមាតាធម្មជាតិ បានរកឃើញថា សំណង់អគារចំនួន៥នៅខេត្តព្រះសីហនុបានសាងសង់ដោយខុសច្បាប់ និងផ្ទុយពីសារាចរណ៍ណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

អាជ្ញាធរពន្ធដារកម្ពុជា បានក្រើនរម្លឹកដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេស ឲ្យទៅបង់ពន្ធសម្រាប់ឆ្នាំ២០១៨នេះ ឲ្យបានមុនពេលផុតកំណត់ ដោយថា ដើម្បីបញ្ចៀសការពិន័យ។

អ្នកជំនាញវិស័យអចលនទ្រព្យអាស៊ានមានជំនឿលើការរីកចម្រើននៃអចលនទ្រព្យនៅកម្ពុជា បើទោះបីបញ្ហានយោបាយរវាងកម្ពុជា និងអន្តរជាតិធ្វើឲ្យពួកគេបារម្ភបន្តិចក៏ដោយ។

អគ្គនាយករដ្ឋាពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពន្យារពេលការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយអះអាងថា ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមានពេលគ្រប់គ្រាន់អាចបង់ពន្ធបានគ្រប់គ្នា។

ធនាគារជាតិនៃកម្ពុជា រំឮកឲ្យគ្រឹះស្ថានដែលផ្តល់ប្រាក់កម្ចីដល់អតិថិជន ឈប់យកលិខិតយថាភូត ឬ ឯកសារសម្គាល់លក្ខណៈប្រជាពលរដ្ឋសម្រាប់ទុកជាវត្ថុធានាលើការផ្តល់ឥណទាននោះ ដោយអះអាងថា ខុសពីនីតិវិធីច្បាប់។

រដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះមួយចំនួន រួមមានទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទជាដើម ដែលរដ្ឋាភិបាលអះអាងថានឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។

[:kh]មន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា មន្ត្រីជំនាញរបស់សាលារាជធានីកំពុងពិនិត្យលើសំណើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់១៣៣ជាន់តម្លៃ១ពាក់លានដុល្លារ លើផ្ទៃដី៥ហិកតារបស់ក្រុមហ៊ុនឯកជនមួយនៅកណ្តាលរាជធានីភ្នំពេញ មុននឹងបញ្ជូនសំណើនេះទៅកាន់ក្រសួងដែនដីពិនិត្យ និងសម្រេចបន្តទៀត។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីត្រូវចំណាយពេលដើម្បីពិនិត្យលើសំណើរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង ក្នុងការស្នើសុំសាងសង់អគារពាណិជ្ជកម្មកម្ពស់ជិត៥០០ម៉ែត្រនៅទីតាំងមណ្ឌលកម្សាន្តឌ្រីមលែន(Dreamland)បច្ចុប្បន្ន។ លោកថា សាលារាជធានីកំពុងពិនិត្យទៅលើសុវត្ថភាពសាងសង់ ដូចជាប្រព័ន្ធលូ ប្រព័ន្ធអគ្គិភ័យជាដើម មុននឹងសម្រេចបញ្ជូនបន្តទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែលោកមិនបានបញ្ជាក់ថា សាលារាជធានីនឹងបញ្ចប់កាពិនិត្យនេះនៅពេលណានោះទេ។[:]
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី