លោក ហ៊ុន សែន និង លោក ស៊ី ជីងពីង

របាយការណ៍៖​ កម្ពុជាចម្លងតាមប្រទេសកុម្មុយនីស្ដចិនក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) រិះគន់ថា កម្ពុជាកំពុងយកលំនាំតាមប្រទេសកុម្មុយនីស្ដចិន ក្នុងការគ្រប់គ្រង និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ខណៈ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានគេវាយតម្លៃថា កាន់តែអាក្រក់ជាងមុននៅឆ្នាំ២០១៨នេះ។

មន្ត្រី​ក្រសួង​មហាផ្ទៃ​ហៅ​អត្ថបទ​ RFA ថា ចុះ​ផ្សាយ​បំផ្លើស​មាន​ចេតនា​ញុះ​ញង់

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ថា មាន​ចេតនា​ញុះ​ញង់  និង​ចុះ​ផ្សាយ​បំផ្លើស បន្ទាប់​ពី​បាន​ដក​ស្រង់​សម្ដី​របស់​លោក។

អតីត​បុគ្គលិក RFA ថាតុលាការ​សង​សឹក​លើ​ពួកគេ​ជុំ​វិញ​ការ​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល

អតីត​អ្នក​យក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​ពីរ​រូប ចាត់ទុកការសម្រេចរបស់តុលាការដែលនៅតែបន្តឃុំខ្លួនពួកគេថា មានចេតនាបំបាក់ស្មារតី nនិង​សង​សឹក​ទៅ​លើ​ពួកគេ ដោយសារកន្លងមក ពួកគេធ្លាប់សរសេរព័ត៌មានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល។

អង្គការថ្នាក់តំបន់មួយច្រានចោលព័ត៌មាន Fresh News និង Swift News​

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL បានទាត់ចោលការចុះផ្សាយរបស់អង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលចំនួន២ ដែលចុះផ្សាយថា អង្គការថ្នាក់តំបន់មួយនេះ មានជាប់ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍បោះឆ្នោត។​

លោក ​ហួត​ វុទ្ធី​ ឬ​ហៅ ​ជុន​ ច័ន្ទ​បុត្រ

វិទ្យុអាស៊ីសេរីបដិសេធទៅនឹងការចោទរបស់នាយករដ្ឋមន្រ្តីលើបុគ្គលិកខ្លួន

វិទ្យុ​អាស៊ីសេរី បានបដិសេធជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​ជថា ជាផ្ទៃក្នុងរបស់រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃទី១៦ ខែ​មីនាកន្លង​ទៅ ​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក ជុន ច័ន្ទបុត្រ បានទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត និង​លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ ដើម្បីឲ្យជួយការពារសុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​ថា ខ្លាច​ចារកម្មអាមេរិក​សម្លាប់។ បន្ថែមលើនោះថ្មីៗនេះ សារព័ត៌​មាន​ ដែល​​ស្និទ្ធ​នឹង​រដ្ឋាភិបាល បានបញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ ជាបន្តបន្ទាប់ មានដូចជា ការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។ ទាក់ទងនឹងការចោទនោះ វិទ្យុអាស៊ីសេរីបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ការ​ចោទ​ប្រកាន់​ចុងក្រោយ ទាំង​អំបាលម៉ាន​នេះ

លោក ជុន ច័ន្ទបុត្រ ថាមេទ័ពម្នាក់ជាអ្នកផ្តល់ព័ត៌មានសម្ងាត់ឲ្យលោក

អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ អះអាងថា មេបញ្ជាការយោធាកងពលតូចលេខ៧០ ឈ្មោះ ម៉ៅ សុផាន់ ជាអ្នកដែលបានផ្តល់ព័ត៌មានសម្ងាត់ឲ្យលោកជាបន្តបន្ទាប់។​ ក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍អនឡាញវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកជុន ច័ន្ទបុត្របានបកស្រាយថា លោក ម៉ៅ សុផាន់ ជាប្រភពផ្តល់ព័ត៌មាន​ផ្ទៃក្នុងរបស់រដ្ឋាភិបាលនិងបក្សប្រជាជនដល់លោកជាយូរមកហើយ។​ លោក ជុន ច័ន្ទបុត្រ បន្តពន្យល់ប្រាប់ថា បន្ទាប់ពីលោកបានទទួលព័ត៌មានសម្ងាត់ពី លោក ម៉ៅ សុផាន់ ហើយ លោកបានយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ដើម្បីចេញផ្សាយតាមវិទ្យុអាស៊ីសេរី។ បទសម្ភាសន៍នេះទំនងជាការឆ្លើយតបចំពោះការ​បន្ត​ទម្លាយ​សំឡេង​សន្ទនា​របស់ ​លោក ជុន ច័ន្ទបុត្រ សន្ទនា​ ជាមួយ លោក ម៉ៅ សុផាន់ ក្រោយពេល​លោក​ហ៊ុន សែន​ថ្លែងថា លោក ជុន ចាន់បុត្រជាចារកម្មរបស់លោក និងតែងតែរាយការណ៍ប្រាប់លោក ម៉ៅ សុផាន់។​ ថ្មីៗនេះសារព័ត៌​មាន​ហ្វ្រេសញូ ដែល​​ស្និទ្ធ​នឹង​រដ្ឋាភិបាលបានបញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក

ក្រសួងព័ឥមាន

ក្រសួងព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់ការចាក់ផ្សាយចម្រៀងមួយបទរបស់សាន់ដេ

ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសមួយឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍គ្រប់ប្រភេទ បញ្ឈប់ការចាក់​ផ្សាយបទចម្រៀងមួយបទរបស់ផលិតកម្មសាន់ដេ ដោយថាបានប្រើស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់​ម៉ែត្រដោយគ្មានការអនុញ្ញាត។

តុលាការ​លើក​ពេល​ប្រកាស​​សេចក្ដី​សម្រេច​សំណុំ​រឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី

សាលាឧទ្ធរណ៍ បាន​សម្រេច​លើកពេលប្រកាសសេចក្តីសម្រេច​លើ​ករណីសុំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទៅដើមខែក្រោយ ខណៈអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះកំពុងជាប់ឃុំអស់​រយៈ​ពេល​ជាង ៤​ខែ​មក​ហើយ​នោះ។

កាសែតភ្នំពេញប៉ុស្ដិ៍ថា មិនប្រឈមបិទដំណើរការដូចខេមបូឌាដេលី

កាសែតភ្នំពេញប៉ុស្ដិ៍ អះអាងថា ខ្លួនមិនប្រឈមបិទដំណើរការដូចកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី នោះឡើយ ខណៈ ស្ថាប័នព័ត៌មានមួយនេះថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យបញ្ហាបង់ពន្ធ។​

លោក កឹម សុខា កាលពីពេលកន្លងទៅ

Fresh News ចុះ​ផ្សាយ​ថា តុលាការ​នឹង​នាំ​លោក កឹម សុខា ចូល​សវនាការសប្ដាហ៍​ក្រោយ

មេធាវីការពារក្តីឲ្យមេដឹកនាំ​អតីត​បក្សប្រឆាំង បាន​អះ​អាង​ថា កូន​ក្ដី​លោក​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ ប្រសិន​បើ​តុលាការ​ជាន់​ខ្ពស់​នាំ​ខ្លួន​កូន​ក្ដី​របស់​លោក​ចូល​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដូច​ទៅ​នឹង​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ