លោកខៀវ សំផន និង នួន ជា (ECCC)

បទយកការណ៍៖ ជនរងគ្រោះនៅតែមិនទាន់ស្ងប់ចិត្ត បើទោះជាកាត់ទោសមេដឹកនាំខ្មែរក្រហម​​មួយ​ជិវិត

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញជុំវិញតុលាការកម្ពុជា កាលពីថ្ងៃទី២៣ខែវិច្ឆិកា បានសម្រេចផ្តន្ទាទោស អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម លោក ខៀវ សំផន និងអតីតប្រធានរដ្ឋសភា លោក នួន ជា ដាក់ពន្ធនាគារអស់មួយជិវិតដូចសាលាដំបូងដដែល បើទោះបីជាតុលាការនេះរកឃើញថាសាលាដំបូងមានកំហុសមួយចំនួន ក្នុងការចេញសាលក្រមក៏ដោយ។

លោកខៀវ សំផន និង នួន ជា (ECCC)

តុលាការកំពូលសាលាក្តីខ្មែរក្រហម​រក្សាឲ្យលោក នួន ជា និង ខៀវ សំផន ជាប់ទោស១ជីវិត

តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​របស់​សាលា​ក្តី​ខ្មែរ​ក្រហមបាន​​សម្រេច​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​ លោក នួន ជា​ និង ​ខៀវ​ សំផន ជាប់​ពន្ធ​នាគា​រអស់​មួយ​ជិវិត បើ​ទោះ​បី​តុលាការ​នេះ​រក​ឃើញ​ថាសាលា​ដំបូង​មាន​កំហុស​មួយ​ចំនួន​ក្នុងការ​កាត់​សេច​ក្តី​ក្នុង​សាល​ក្រម​របស់​ខ្លួន​ក៏​ដោយ។

លោកខៀវ សំផន និង នួន ជា (ECCC)

អាមេរិកស្វាគមន៍សេចក្តីសម្រេចរបស់ អ.វ.ត.ក ដាក់គុក នួន ជា និង ខៀវ សំផន មួយជីវិត

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះបានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក សូមស្វាគមន៍សាលក្រមចុងក្រោយរបស់អង្គជំនុំជំរះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយ​​​…

តុលាការ​ខ្មែរ​ក្រហម​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ាសំ​ណុំ​រឿង​ ០០២/០១ ក្នុងសប្តាហ៍នេះ

តុលាការ​ខ្មែរ​ក្រហម​ នឹង​សម្រេច​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ា​លើសំណុំរឿង​ ០០២/០១ ទៅ​លើ​លោក ខៀវ សំផន និង​ នួន​ ជា នៅ​ថ្ងៃ​ពុធ ​ទី​២៣ វិច្ឆិកានេះ បន្ទាប់​ពី​សហ​​ព្រះរាជអាជ្ញានិង​មេធាវីការ​ពារ​ក្តី​ ប្តឹង​សារទុក្ខ​ជំទាស់​នឹង​សាលក្រម​ថ្ងៃទី​៧ សីហា​ ២០១៤។

អឺរ៉ុប​ផ្ដល់ជំនួយ​ជាង​៧២​ម៉ឺន​​អឺរ៉ូ​​សម្រាប់​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

​សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ ដល់​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ជំរុញ​ការយល់ដឹង និង​អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​កន្លង​មក សហភាព​អឺរ៉ុប បាន​និយាយថា ខ្លួន​បាន​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការយល់ដឹង និង​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

សហភាពអឺរ៉ុបផ្ដល់ប្រាក់ជាង៨០ម៉ឺនដុល្លារ​ដល់ស្ថាប័នចំនួន​៣​ដើម្បីលើកកម្ពស់ការយល់ដឹងពីខ្មែរក្រហម

សហភាពអឺរ៉ុបបានផ្តល់​ថវិកា​ចំនួន៧២៤៧០០អឺរ៉ូ(ប្រមាណ៨១៣៣៦៣ដុល្លារអាមេរិក)ឲ្យស្ថាប័នចំនួន៣ ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងការអប់រំស្ដីពីប្រតិ្ដសាស្រ្ដខ្មែរក្រហម។ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី​៣០ខែមិថុនា សហភាពអឺរ៉ុបបាន​ឲ្យ​ដឹង​ថាទឹកប្រាក់ចំនួន៣៣៥០០២អឺរ៉ូ (៣៧៦០០២ដុល្លារអាមេរិក)ផ្ដល់ឲ្យ​មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដើម្បីលើកកម្ពស់ដល់ការអប់រំនិ​ងប្រវត្ដិសាស្រ្ដកម្ពុជាតាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​បែប​ចម្រុះ។

អតីតទាហានខ្មែរក្រហមផ្តល់សក្ខីកម្មរឿងយក​កងទ័ពទៅសម្លាប់​

សាក្សីម្នាក់ដែលជា​អតីត​កងទ័ពបដិវត្តន៍​នៃកម្ពុជាប្រជាធិបតេយ្យកាលពីថ្ងៃ​អង្គារបានផ្តល់សក្ខីកម្ម​ដល់​​អង្គជំនុំជម្រះវិសាមញ្ញជុំវិញតុលាការកម្ពុជា ទាក់ទងទៅនឹងប្រធានបទមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុង។

តុលាការខ្មែរ​ក្រហម​បញ្ចប់​ការសាក​សួរ​អតីតប្រធានគុកទួលស្លែង លោក ឌុច

តុលាការ​ខ្មែរក្រហមនៅថ្ងៃ​ចន្ទនេះ​បាន​បញ្ចប់​ការសាកសួរ​អតីតប្រធានគុកទួលស្លែង ​លោក ​កាំង​ ហ្កេក​អ៊ាវ ហៅឌុច ទាក់ទង​នឹង​មន្ទីរ​សន្តិសុខនិង​ការបោស​សម្អាត​ផ្ទៃ​ក្នុង។ឌុចត្រូវ​បាន​សាលា​ក្កីខ្មែរ​ក្រហម​ហៅ​លោក​ឲ្យ​មក​ផ្តល់​សក្ខី​កម្មចាប់​ពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

ឌុច ថារៀត​ណាម​មាន​បំណង​ដាក់​កម្ពុជា​ចូល​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន

ប្រធាន​មន្ទីរ​សន្តិសុខ​ស​២១ឬគុកទួល​ស្លែង​លោក ​កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច បាន​ថ្លែង​ប្រាប់​អង្គជំនុំ​ជម្រះ​នៃ​សាលា​ក្តី​ខ្មែរ​ក្រ​ហម​ថាកម្ពុជា​ប្រជា​ធិបតេយ្យយល់​ថា​​ប្រទេស​វៀត​ណាមមាន​បំណង​ក្នុង​ការ​ឈ្លាន​ពាន​កម្ពុជា​ដោយចង់ដាក់កម្ពុជា​ចូល​ជា​ស​ហ​ព័ន្ធ​ឥណ្ឌូ​ចិនក្នុងរបបគ្រប់គ្រងតែមួយ។​

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

ឌុច​ថា ខៀវ​ សំផន មាន​​ឈ្មោះ​ចូលក្នុង​ចម្លើយ​សារភាព​របស់​ស២១

ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ លោក ខៀវ សំផន ត្រូវ​បាន​ប្រធាន​មន្ទីរ​សន្តិសុខស២១ឬ​គុក​ទួល​ស្លែងលោកកាំង ហ្កេច​អៀវ​ ហៅ​ឌុច អះ​អាង​ថា​មាន​ឈ្មោះ​ក្នុង​ចម្លើយ​សារភាព​របស់​អ្នក​ទោស​ក្នុង​មន្ទីរ​នេះដោយ​​ថាលោក​ជាភា្នក់​ងារ​CIA។លោក ​ខៀវ សំផន ដែល​មាន​ឈ្មោះ​បដិវត្ត​ន៍​ថាសមមិត្តហែម ត្រូវ​បាន​លោក​ឌុច អះអាង​ថា​លោក​ត្រូវ​បាន​អ្នក​ទោស​ខ្មែរ​ក្រហ​ម​ដែល​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​នៅ​ស២១ ឆ្លើយ​ដាក់​ថាជាភ្នាក់​ងារ​សម្ងាត់របស់​សហរដ្ឋ​អាមេរិក​CIA។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ