លោក នួន ជា ថា​វៀតណាម​ឈ្លានពានព្រំដែន​គោក​និង​ទឹក​របស់កម្ពុជាជាបន្តបន្ទាប់​នៅ​សម័យប៉ុល ពត

នជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានលើកឡើងថាវៀត​ណាម​​​បាន​ឈ្លាន​ពាន​ទឹក​ដីខ្មែរ​ជា​បន្តបន្ទាប់ហើយ​កងទ័ព​របស់កម្ពុជា​ប្រជាធិបតេយ្យ​បាន​តបតនិង​ចាប់​ជនជាតិវៀតណាមបញ្ជូនទៅឃុំខ្លួននៅមន្ទីរ​ស​២១ហៅគុកទួលស្លែង​។​លោក នួន ជា បានលើកឡើង​បែ​បនេះ​បញ្ជាក់ទៅនឹង​ចម្លើយ​របស់​សាក្សី លោក ឡាច មាន អតីតអ្នកយាម​អ្ន​ក​ទោសក្នុងបរិវេណអគារស២១ ដែល​​ថា​មានការ​​ដឹកជនជាតិវៀតណាមចូលគុកទួលស្លែង។​

អតីតអ្នកថតរូបនៅគុកទួលស្លែងថាមិនដែលឃើញការសម្លាប់នៅគុកទួលស្លែងនោះទេ

អតីតអ្នកថតរូបនៅគុកទួលស្លែង លោក ញ៉ែម អេន អាយុ៥៥ឆ្នាំ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់អង្គសវ​ន​កា​រថាលោកមិនដែលឃើញការសម្លាប់មនុស្សនៅក្នុងគុកទួលស្លែងនោះទេ។លោក ញ៉ែម អេន ជាអ្នកថតរូបម្នាក់ក្នុងចំណោម៦នាក់ដែលបាន​ថតរូបអ្នកទោសនៅ​គុកទួលស្លែងក្នុងរបប​ខ្មែរ​ក្រហម។ ឆ្លើយតបនឹងសំណួរ​របស់​លោក វិចទ័រ កុបប៉េ ដែល​ជា​សហមេធាវីការពារក្ដីអន្ដរជាតិ លោក នួន ជា សាក្សី​​ជា​អ្នក​ថតរូបមានប្រសសន៍ថាលោកមិនដែលឃើញការសម្លាប់នៅក្នុងគុកទួលស្លែងនោះទេ តែលោកថាបានឃើញការធ្វើទារុណកម្មនៅទីនោះ។

​តើ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​បាន​ដោយ​របៀប​ណា ?

កាលណានិយាយពីថ្ងៃ១៧ មេសា គេត្រូវនិយាយពីខ្មែរក្រហម។ តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ របស់អ្នកនិពន្ធឌី ខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅឆ្នាំ២០០៧ ថា “ខ្មែរក្រហម” គឺជាឈ្មោះ ដែលសម្ដេចព្រះនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្ត ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយ១៧ មេសា របត់នយោបាយ នៅឥណ្ឌូចិនបានផ្លាស់ប្ដូរ។ កម្ពុជា និងវៀតណាម មានជម្លោះព្រំដែននឹងគ្នា ហើយចិនបានក្រសោបយកទំនាក់ទំនងផ្ដាច់មុខជាមួយកម្ពុជាប្រជាធិបតេយ្យ។

លោក នួន ជា​ ថាប៉ុល ពត​ ចាត់ទុក​វៀតណាម​ជា”មិត្តមានទំនាស់”

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា បាន​លើក​ឡើង​ថាបងធំ ទី១ លោក ​ប៉ុល ពត បាន​ចាត់ទុក​វៀតណាម”​ជាមិត្ត​មានទំនាស់​​” តែ​មិន​បាន​ញុះញង់ឲ្យ​ស្អប់វៀតណាម”​ស៊ូពូជ”នោះទេ។​លោកបានលើកឡើង​បែប​នេះ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ​ជា​ការឆ្លើយ​តប​នឹងសក្ខី​កម្មរ​យៈ​ពេល​៣ថ្ងៃកន្លះ​របស់អ្នកជំនាញបរទេស​ដែលបកស្រាយ​លើការសម្លាប់ជនជាតិ​ចាម​និង​វៀតណា​ម​ ​។​

ដើមបណ្តឹងរដ្ឋប្បវេណីជាង៥០នាក់ស្លាប់​និងមួយចំនួន​ទៀតអស់ជំនឿលើសាលាក្តីខ្មែរក្រហម​

សហមេធាវីការពារដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហម​លើកឡើងថាដើមបណ្តឹងជាង៥០នាក់បានស្លាប់ដោយ​សារ​វ័យចាស់និងអ្នកនៅរស់រានផ្សេងទៀត​ហាក់អស់សង្ឃឹមនឹងទទួលបានយុត្តិធម៌ពីតុលាការកូនកាត់មួយនេះ។​

លោក ខៀវ សំផន នៅក្នុង​សវនាការ​នាពេល​កន្លង​ទៅ (រូប​ពី ECCC)

លោក ខៀវ សំផន ចោទថាតុលាការ កំណត់ទោសលោកហើយបំភ្លៃ ភស្តុតាងឲ្យត្រូវ

[:kh]អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម លោក ខៀវ សំផន ចោទថា តុលាការមួលបង្កាច់ដាក់រូបលោក ឲ្យមានទោសជាស្រេច ទើបស្វែងរកភស្តុតាងដែលបំភ្លៃជាក្រោយ ដើម្បីបំពេញលើការចោទប្រកាន់ដែលកំណត់ទុកនោះ។ ក្នុងសវនាការក្នុងតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ខៀវ សំផន បានថ្លែងថា អង្គជុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបំភ្លៃភស្តុតាង ដើម្បីសម្រេចកាត់ទោសលោកឲ្យជាប់ពន្ធនាគារអស់មួយជីវិតធ្វើជានិមិត្តរូប។[:]

ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម​

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​

សាក្សីជំនាញ​ថា​ខ្មែរឥស្លាម​ព្យាយាមបះបោរប្រឆាំងខ្មែរក្រហម តែ​មិន​បានសម្រេច​

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន បានអះអាងថាខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ