ឌុចថា ប៉ុល ពតបញ្ជា​ឲ្យ​ឈប់​​សួរ​ចម្លើយ​អ្នក​ទោស​ខ្មែរក្នុង​ឆ្នាំ​១៩៧៨

ប្រធាន​មន្ទីរ​សន្តិ​សុខ ស២១ ឬ​គុក​ទួល​ស្លែង ​លោក​កាំង​ ហ្កេច​អៀវ ​ហៅ​ឌុច អះអាង​ថានៅ​ពេល​ដែល​ខ្លួន​ចូល​រួម​វគ្គរៀន​សូត្រ​នយោយ​បាយ​ ក្នុង​ឆ្នាំ​១៩៧៨​ ប៉ុល ពត បាន​បញ្ជា​ឲ្យ​មន្ទីរ​សន្តិសុខទាំង​អស់ ជា​ពិសេស​ ស២១ត្រូវ​ឈប់​ធ្វើ​ការ​សួរ​ចម្លើយ​អ្នក​ទោស​ជា​ជន​ជាតិ​ខ្មែរ។

ឌុចថា​ខៀវ សំផន មិន​​ក្លាហានប្រឈម​មុខ​ចំពោះ​កំហុស​របស់​ខ្លួន

ប្រធាន​មន្ទីរស២១ឬគុក​ទួល​ស្លែង លោក កាំង ហ្កេច​អៀវ ហៅ​ឌុច បា​នផ្តល់​សក្ខីកម្ម​ថាលោក ខៀវ សំផន​ អតីត​ប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម មិន​ក្លា​ហាន​​​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​​របស់​ខ្លួន​ដែល​កើ​ត​មាន​នៅ​ក្នុង​សម័យកម្ពុជា​ប្រជា​ធិបតេយ្យ​។

ឌុច​បដិសេធ​ចំពោះករណី​​រំលោភបំពាន​ផ្លូវ​ភេទ​នៅគុកទួលស្លែង​

ប្រធាន​មន្ទីរ​សន្តិសុខ​ស២១ឬគុកទួលស្លែង លោក កាំង ហ្កេច​អៀវ​ ហៅ​ឌុច បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើងថា​មាន​​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ក្នុង​មន្ទីរ​សន្តិសុខដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក។​ក្នុងសវនាការ​កាល​ពី​ថ្ងៃព្រហស្បតិ៍​​ ឌុច​ដែល​ត្រូវ​បាន​តុលាការ​នេះ​ហៅ​ឲ្យ​មក​ផ្តល់សក្ខី​កម្មលើ​សំណុំ​​រឿង​០០២/០២ បាន​អះអាង​ប្រាប់​តុលាការ​ថាក្នុង​រយៈពេល​ដែល​ខ្លួន​ធ្វើ​ជា​ប្រធាន​​មន្ទីរ​នេះ ​ ​លោក​មិន​ដឹង​ពី​ការ​រំលោភ​សេពសន្ថវៈនៅ​ក្នុង​មន្ទី​រ​ស​២១​នោះ​ទេ។ ​

រូបភាពនៃការធ្វើទារុណកម្មនៅគុកទួលស្លែង

ឌុច​អះអាង​ថា​ឧបករណ៍​​មួយ​ចំនួន​នៅ​ក្នុង​គុក​ទួល​ស្លែង​ជា​ការ​ប្រឌិត​ក្រោយ​ថ្ងៃ​៧​មករា

ប្រធានមន្ទីរសន្តិសុខស២១ឬគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច អះអាងថាសំភារៈនិងឧបករណ៍ធ្វើទារុណកម្មមួយចំនួននៅមន្ទីរស២១ ជាការប្រឌិតឡើងក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩។

ឌុចថា​មានតែអ្នកទោស​ពេទ្យធ្មេញម្នាក់គត់​ដែល​ត្រូវប៉ុល ពត បញ្ជា​មិនឲ្យ​សម្លាប់​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាប៉ុលពតបាន​បញ្ជា​​កុំ​ឲ្យ​សម្លាប់អ្នកទោស​ម្នាក់​ជា​​ពេទ្យធ្មេញ បើទោះជាលោក​ត្រូវបាន​ចាប់មក​ឃុំខ្លួន​នៅ​គុក​ទួលស្លែង។​ក្នុងការ​​ផ្តល់​សក្ខីកម្មថ្ងៃទី​២ លោក​ ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយ​មានការធ្វើទារុណកម្មនិងសម្លាប់​​មនុស្សជាង១៥០០០នាក់ បា​​នថ្លែងថា​អ្នក​ដែល​យក​មកឃុំខ្លួន​និង​សួរចម្លើយ​នៅ​គុក​ទួលស្លែង​គឺ​ត្រូវកម្ទេច​ទាំងអស់​ ដោយ​មិនលើកលែង​ទោះបីស្រ្តីមានផ្ទៃពោះ កូនក្មេង​និង​ចាស់ក៏ដោយ។

ឌុចថាលោក នួន ជា​ បញ្ជា​ឲ្យ​កម្ទេច​មនុស្ស​ទាំងអស់នៅគុកទួលស្លែង ​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថាលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បាន​បញ្ជាឲ្យ​លោក​កម្ទេច​អ្នកទោស​ទាំងអស់​នៅគុកទួលស្លែង។​

ឌុចថាកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍ចាប់កូនប្រពន្ធរបស់អ្នកទោសមកកម្ទេ​ច​ចោល​ដោយមិនលើកលែង​

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ឬ​គុក​ទួលស្លែង​ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថារបបកម្ពុជាប្រជាធិបតេយ្យមានគោលការណ៍មួយគឺចាប់ក្រុមគ្រួសាររបស់អ្នកទោសដែលត្រូវបានគេចាប់យកមកដាក់គុកទួលស្លែង។ក្នុងការផ្តល់សក្ខីកម្មថ្ងៃទី២ លោក ឌុច ដែលគ្រប់គ្រងគុកទួលស្លែងដោយ​មានការធ្វើទារុណកម្មនិងសម្លាប់​​មនុស្សជាង១៥០០០នាក់ ត្រូវបាន​សហព្រះអាជ្ញារងអន្តរជាតិ លោក ដេល ឡៃសាក់ សួរសំណួរទាក់ទងនឹង​ការ​ចាប់ប្រពន្ធនិងកូន​របស់អ្នកទោស​។

ឌុចថាការ​បដិសេធមិនទទួលខុសត្រូវ​​របស់លោក នួន ជា លើ​គុកទួលស្លែង​”គ្មានន័យ​”

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត បានថ្លែងថា​ការបដិសេធ​របស់​លោក នួន ជា​ មិនទទួសខុសត្រូវ​លើ​ការសម្លាប់នៅគុកទួលស្លែង​ ជា​ការ​បដិសេធ​គួរ​ឲ្យ”​ភ្ញាក់ផ្អើល​និង​គ្មានន័យ”។

ការសម្តែងល្ខោនពីរបបខ្មែរក្រហមនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក

យុវជន​ចង់​ឲ្យមានការស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់

យុវជន​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​សិក្សា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​របប​ប្រល័យ​ពូ​ជសាសន៍​ខ្មែរ​ក្រហម​ត្រឡប់​មក​សា​ជាថ្មី។

លោក កាំង ហ្កេកអ៊ាវ ហៅឌុច

អតីតប្រធានមន្ទីរសន្តិសុខស-២១នឹងផ្តល់សក្ខីកម្មនៅសប្តាហ៍ក្រោយ

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតនឹងចូលផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២/០២នៅសប្តាហ៍ក្រោយ។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃពុធ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ថាកាលបរិច្ឆេទស្តាប់ការផ្តល់សក្ខីកម្មរបស់កាំង ហ្កេកអ៊ាវ គឺចាប់ពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦តទៅ។ សេចក្តីប្រកាសបន្ថែមថាឌុចត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងប្រធានបទទីបួននៃសំណុំរឿង០០២/០២ ទាក់ទងនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូងបានត្រៀមរយៈពេល៩ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ