គ.ជ.ប ថាកុំឲ្យជឿបណ្ដាញព័ត៌មានមួយចំនួន ដែលផ្សាយលទ្ធផលបោះឆ្នោតខុស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវកុំឲ្យសាធារណជនភាន់ច្រឡំ បន្ទាប់ពីសង្កេតឃើញថា មានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយពីចំនួនអាសនៈឃុំ សង្កាត់ ដោយខ្លួនឯង ហើយបែរជាថាយកប្រភពពី គ.ជ.ប ទៅវិញ។