នាយក​រដ្ឋ​មន្ត្រី​ណែនាំ​អាជ្ញាធរ​​​ឱ្យ​អនុវត្ត​​ការ​ធ្វើ​ចត្តា​ឡីស័ក​តែ​ពលរដ្ឋ​សង្ស័យ​ផ្ទុក​កូវីដ-១៩​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យកែសម្រួលសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ ករណីតម្រូវឱ្យប្រជាពលរដ្ឋដែលចូលទៅខេត្តរបស់ខ្លួនទាំងអស់ត្រូវធ្វើចត្តាឡីស័កនោះ។

រដ្ឋា​ភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​បន្ថែម​ ក្រោយ​​ការ​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​តំបន់​ខ្លះ​នៅ​​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​

ប្រមុខរដ្ឋាភិបាល​ដាក់ចេញនូវផែនការជាយុទ្ធសាស្រ្តបន្ថែម​មួយចំនួនក្នុង​ការ​បង្ការ ទប់​ស្កាត់ និង​​កាត់​ផ្តាច់​​​ខ្សែចង្វាក់​នៃការ​​ឆ្លងរាលដាល​​ជំងឺកូវីដ-១៩ ក្រោយបម្រាមនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបាន​បិទបញ្ចប់ទៅ។

អាជីវករ​និង​ពលរដ្ឋ​បង្ហាញ​ក្តី​រីក​រាយ​ ពេល​រដ្ឋា​ភិបាល​បើក​ឱ្យ​ធ្វើចរាចរណ៍និង​ប្រកប​មុខ​របរ​ឡើង​វិញ​នៅ​តំបន់​ខ្លះ​

អាជីវករនិងប្រជាពលរដ្ឋមួយចំនួននៅរាជធានី​ភ្នំពេញ នៅថ្ងៃនេះ បង្ហាញក្ដីរីករាយ​នៅពេលដែលរដ្ឋាភិបាលបានបង្រួម​តំបន់បិទខ្ទប់តូចជាងមុន ដែលធ្វើ​ឱ្យ​ពួកគាត់​​ធ្វើដំណើរទៅប្រកបរបររកទទួលទានក្នុង​តំបន់មួយចំនួននៅរាជធានីភ្នំពេញ និងអាចធ្វើដំណើរឆ្លងខេត្តទូទាំងប្រទេសឡើងវិញបាន។​

ក្រុម​ប្រឹក្សា​ការងារ​ដាក់​ចេញ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ពេល​បើក​ដំណើរ​ការ​រោងចក្រ​ឡើង​វិញ​

គណៈកម្មការប្រឹក្សាការងារ បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅពេលបើកឱ្យដំណើរការអាជីវកម្មឡើងវិញរបស់រោងចក្រសហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល។

រដ្ឋា​ភិបាល​ឱ្យ​ត្រៀម​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​តំបន់​ក្រហម​ក្រោយ​បន្ត​បិទ​ខ្ទប់​

​លោកនា​យក​រ​ដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធឱ្យត្រៀមជំ​នួយ​សង្គ្រោះប​ន្ទា​ន់ដ​ល់ពលរដ្ឋ​ដែ​លរ​ស់នៅក្នុងតំ​បន់បិទខ្ទប់ ពិសេសតំបន់ក្រហម នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលឱ្យបន្តអនុវត្តវិធានបិទខ្ទប់ ដើម្បីទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

រដ្ឋា​ភិបាល​កាត់​បន្ថយ​​ចំណាយ​​មិន​ចាំ​បាច់​ ​ដើម្បី​បង្វែរ​ថវិកា​មក​ជួយ​លើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយថវិកាមិនចាំបាច់នៅតាមក្រសួង​ ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួន ដើម្បីបង្វែរថវិកាទាំងនោះយកទៅជួយលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

សង្គម​ស៊ីវិល​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ចាត់វិធាន​ការ​ច្បាប់​តឹងរ៉ឹង​លើ​​អ្នក​រំលោភ​យក​ដី​ព្រៃ​កោងកាង​និង​លិច​ទឹក​នៅ​កោះកុង​

មន្ត្រីសង្គមស៊ីវិលជំរុញទៅអាជ្ញាធរខេត្តកោះកុង ឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះអ្នកដែលឈូសឆាយរំលោភយកដីព្រៃកោងកាងនិងព្រៃលិចទឹកដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

សង្គមស៊ីវិលថាបើរដ្ឋាភិបាលបើករាជធានីនិងក្រុងឡើងវិញ នឹងធ្វើឱ្យពលរដ្ឋអាចរកចំណូលខ្លះបានវិញ

មន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋលើកឡើងថា បើរដ្ឋាភិបាលបើករាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មួយផ្នែកឡើងវិញក្រោយថ្ងៃទី៥ ខែឧសភានេះ នឹងធ្វើឱ្យប្រជា​ពលរដ្ឋមាន​ឱកាស​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក្រោយពី​ពួក​គេ​ជួបបញ្ហា​ប្រឈមជា​ច្រើន​ក្នុងជីវភាពអំឡុងពេលបិទខ្ទប់កន្លងមក។

សាលារាជធានីភ្នំពេញព្រមឱ្យក្រុមហ៊ុនឯកជនមួយទៀតលក់គ្រឿងឧបភោគបរិភោគនៅ «តំបន់លឿង» និង «តំបន់លឿងទុំ»

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយទៀតបោះស្តង់លក់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋនៅ «តំបន់លឿង» និង «តំប​ន់លឿងទុំ» ចំនួន១២ទីតាំង ក្នុងខណ្ឌចំនួន៧ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អាជ្ញាធរសម្រេចផ្អាកអាជីវកម្មផ្សារបែកចានជាបណ្តោះអាសន្ន ក្រោយរកឃើញកម្មករជាង១០០នាក់ឆ្លងកូវីដ-១៩

អាជ្ញាធរខេត្តកណ្តាលបានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារបែកចានជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ វិធានការនេះបានធ្វើឡើងក្រោយពីអាជ្ញាធរបានរកឃើញកម្មករជាង១០០នាក់នៅក្នុងរោងចក្រចំនួន៣០ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបែកចាន ស្រុកអង្គស្នួលនេះ បានឆ្លងជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ