បទយកការណ៍៖ ​ពល​រដ្ឋមួយចំនួននៅមានភាពមន្ទិលនៃ​ភស្ភុតាង​លើការ​កាត់​ទោស ​ជួប សំលាប់

ពលរ​ដ្ឋ​ជា​ច្រើន​ដែល​ស្គាល់​លោក​បណ្ឌិត​ កែ​ម ​ឡី បើ​ទោះ​បី​ជា​ពួកគេ​ថា​ធ្លាប់​ជួប​ផ្ទាល់ឬ​ធ្លាប់​ឮតែ​សំឡេង​របស់​លោក​ក្តី នៅ​តែ​បង្ហាញ​ក្តី​អាលះអាល័យ​ទៅ​លើ​ការ​បាត់​បង់​លោក​ ហើយ​កាន់​តែ​មិន​អស់​ចិត្ត​ទៀត​នៅ​ពេល​ឃាតកម្ម​ ដែលមើល​ទៅ​ហាក់​មាន​ការ​រៀប​ចំទុក​នេះ ​ត្រូវ​បាន…

បទយកការណ៍៖ «មជ្ឈមណ្ឌលសិក្សាសហគមន៍» ជួយកាត់​បន្ថយអត្រា​សិស្ស​បោះបង់​ការសិក្សា​នៅ​ខេត្ត​ព្រៃវែងកុំឲ្យចំណាកស្រុកទៅថៃ

នៅក្នុងបន្ទប់រៀនមួយ ដែលមានសិស្សប្រមាណជាង១០នាក់ កំពុងផ្ចិតផ្ចង់ត្រង់ត្រាប់ស្ដាប់គ្រូបង្រៀនពី ជំនាញកាត់ដេរសំលៀកបំពាក់ សិស្សម្នាក់ក្នុងចំណោមនោះ គឺកញ្ញា យ៉យ ចាន់រ៉ន។ ស្ថិតក្នុងវ័យ១៨ឆ្នាំ និង​និយាយ…

បទយកការណ៍៖ ពលរដ្ឋមួយចំនួនធុញទ្រាន់នឹង​​សំឡេង Call Tunes ថាមីក្រូហិរញ្ញវត្ថុមិនមែនជា​រប​ស់​​រដ្ឋ​

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការធុញនឹង​សំឡេង​រោទ៍​ Call Tunes​ នៅក្នុង​ទូរសព្ទដៃ ដែលថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ”។ ពេលឮដដែលៗធុញ​ហើយ​មាន​អារម្មណ៍ថាដូចរំខាន ដដែលៗនិយាយរហូត ហើយពេលខ្លះមួម៉ៅដែរ ដ៏ពេលដាក់រាល់ថ្ងៃ​ រយៈ​ពេល​មួយឆ្នាំយូរ ហើយធុញទ្រាន់…

បទយកការណ៍៖ ពលរដ្ឋប្រាប់ទៅរដ្ឋាភិបាលឲ្យបញ្ឈប់បង្ហូរទឹកស្អុយ ចូល​ទន្លេ​ជិតវាំង

ទឹកខ្មៅកង្វក់ពីបំពង់លូយ៉ាងតិចពីរកន្លែងបានហូរចាក់ចូលទន្លេផ្នែកខាងជើងព្រះមរមរាជវាំងជារៀងរាល់ថ្ងៃ។ ទីតាំងនោះជាកន្លែងទេសចរណ៍ដ៏មមាញឹកជាងគេនៅកណ្តាលរាជធានីភ្នំពេញដែលត្រូវរដ្ឋាភិបាលអះអាងថាជាទីក្រុងគុជ។

បទយកការណ៍៖ កម្មករ​សម្រុកទៅព្យាបាលជំងឺ ពេលមានប័ណ្ណ​របប​សន្តិ​សុខ​សង្គម​

រៀងរាល់ថ្ងៃកម្មកររាប់សិបនាក់បានឈរតំរាបជួរគ្នា ខ្លះទៀតអង្គុយរង់ចំា​ការ​ផ្តល់​យោប​ល់ ពិនិត្យ និង​ព្យា​បាល​​​​ជំងឺ​​ពី​គ្រូ​ពេទ្យឯក​ជន​​ ​មួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ។

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

បទយកការណ៍៖ យុវជនមួយចំនួន បន្តព្រួយបារម្ភពីការបាត់បង់សិទ្ធិបោះឆ្នោត

នៅក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ក្នុងរាជធានីភ្នំពេញ ក្រុមយុវជន និស្សិត មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលប្រមាណ៣០នាក់ បានជួបពិភាក្សាគ្នា​លើប្រធានបទ «ការថែរក្សាសន្ដិសុខ​កំឡុង​ពេល​បោះឆ្នោតនិងសិទ្ធិរបស់ពលរដ្ឋ ដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោត»។

បទយកការណ៍៖ ប្រជាសហគមន៍ត្រពាំងឈូកបារម្ភពីការបាត់បង់ផ្ទះ ខណៈអាជ្ញាធរចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ

មានទាំងអ្នកស្លៀកសំលៀកបំពាក់ធម្មតា មានទាំងអ្នកស្លៀក​ឯកសណ្ឋាននគរបាល ​និងសន្តិសុខ កំពុងតែកាន់ឧបករណ៍សំណង់ដូចជា ញញួរ រណា​ ដែកស្បែង តែមិនមែនសាងសង់​ទេ គឺនាំគ្នារុះយកឈើ ស័ង្កសី ក្តារបន្ទះ ពីបន្ទប់តូចៗ នៅលើត្រពាំងដែលគោកទឹកអស់។​

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

បទយកការណ៍៖ យុវជនមួយចំនួនបារម្ភពីឥទ្ធិពលអាក្រក់នៃ «ទិវាក្ដីស្រឡាញ់១៤កុម្ភៈ» មកលើសង្គមកម្ពុជា

បើសិនជាការស្រឡាញ់ ការអី ក៏ងាកទៅគិតរឿងអ៊ីចឹងៗ ខ្ញុំដូចជាអត់បានគិតផង។ ពេលខ្លះ ខ្ញុំឃើញគាត់ភ្លើតភ្លើនអ៊ីចឹង វាអាចប៉ះពាល់ ហើយការសប្បាយមួយពេលៗ យូរទៅ វាទៅជាភ្លេចការរៀនសូត្រ វាបាត់ធនធានមនុស្ស…

បទយកការណ៍៖ តើសំឡេងរបស់យុវជន ក្នុងវិស័យនយោបាយ នៅឯណា?

ក្នុងបន្ទប់ដែលតុបតែងសុទ្ធតែវាំងននទាំងដំបូលនិងជញ្ជាំងនៅផ្នែកខាងក្រៅជាប់មាត់ទន្លេនៃសណ្ឋាគារមួយ ក្នុងទីក្រុងភ្នំពេញ មនុស្សជាច្រើនជាតិសាសន៍ប្រហែល១៥០នាក់ ភាគច្រើនជាយុវជនខ្មែរ កំពុងអង្គុយស្តាប់ការជជែកពិភាក្សាសាធារណៈ និយាយជាភាសាអង់គ្លេស អំពី​ប្រធានបទទាក់ទង​នឹងការចូលរួមរបស់​យុវជនក្នុងវិស័យនយោបាយ ដែលរៀបចំឡើងដោយអង្គការអាល្លឺម៉ង់ ការខុនរ៉ាដ។

បទយកការណ៍៖ កម្មកររោងចក្រមួយនៅខេត្តកណ្តាល ទន្ទឹងរង់ចាំយុត្តិធម៌ ខណៈថៅកែរត់ចោលច្រើនខែ

គ្រាន់តែប្រាប់ថាជាអ្នកសារព័ត៌មាននិងសួរថាហេតុអីបានមកជុំគ្នា? ក្រុមស្ត្រីវ័យកណ្តាលនិងខ្លះទៀតមានវ័យចាស់ជាងដែលកំពុងក្រាលកន្ទេកអង្គុយក្រោមដើឈើ មានគ្នាប្រហែល២០នាក់ នាំគ្នាក្រោកឈរនិយាយស្ទើរតែស្តាប់មិនបាន ប្រាប់អ្នកយកព័ត៌មានVOD ជាហូរហែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ