ចំណតផ្ញើម៉ូតូផ្សារអូរឬស្សី (ណាត សុភាព)

បទយកការណ៍៖ ការយកលុយភាស៊ីយានជំនិះ​លើសសៀវភៅបន្ទុក​របស់រដ្ឋនៅតែ​ចាក់ស្រេះក្នុង​ចិត្តពលរដ្ឋ

រដ្ឋាភិបាលបាន​កំណត់ឲ្យក្រុមហ៊ុនឯកជនឬហៅ​ថា អ្នកម៉ៅការ​តាម​ផ្សារ​របស់​រដ្ឋ​ទំាង​អស់ ត្រូវ​​យក​តម្លៃ​ផ្ញើ​យានជំនិះចាប់ពី២០០រៀលទៅ៥០០រៀលតែប៉ុណ្ណោះ។

កន្លែងធ្វើការសមាគមអាដហុក

បទយកការណ៍៖ សមាគមអាដហុកនៅបន្ដការងារជាប្រក្រតី ទោះមានការចាប់ខ្លួនមន្ដ្រីការពារសិទ្ធិមនុស្ស

កំពុងមមាញឹក​ពិនិត្យមើលលិខិតស្នាម និងឯកសារច្បាប់មួយចំនួនដែលគរលើតុ ដោយមើលទៅសឹងរកពេលសម្រាកគ្មាន ព្រោះសមាជិកនៅកន្លែងធ្វើការកាន់តែតិច លោក សំ ចាន់គា អ្នកសម្របសម្រួល និងជាមន្ដ្រីនាំពាក្យរបស់អង្គការនេះបាន…

បទយកការណ៍៖ ពលរដ្ឋខេត្តកោះកុង ស៊ូទ្រាំរស់នៅភ្នំពេញយ៉ាងលំបាកវេទនា ដើម្បីរងចាំដំណោះស្រាយ

កំពុងញាប់ដៃចំអិនអាហារពេលល្ងាចជាមួយពលរដ្ឋរងគ្រោះផ្សេងទៀត ដោយមើលទៅក្សត់ខ្សោយកម្លាំង និងបាក់ស្បាតជាខ្លាំង​ អ្នកស្រី ខន ផុន អាយុ៥៧ឆ្នាំ បានឲ្យដឹងដោយលាយឡំនឹងទឹកភ្នែករលីងរលោងថា អ្នកស្រី​ និងពលរដ្ឋរងគ្រោះ១៧៥គ្រួសារផ្សេងទៀត បានបង្ខំចិត្តចាកចេញពីស្រុកកំណើតនៅខេត្តកោះកុង មកតវ៉ានៅទីក្រុងភ្នំពេញ ដើម្បីចង់បានដំណោះស្រាយបញ្ហាដីធ្លី ដែលអូសបន្លាយជាង១១ឆ្នាំមកហើយ។

កញ្ញា ឡេង ផល្លា អ្នកជ្រមុជទឹកដ៏កម្រនៅក្នុងប្រទេសកម្ពុជា (ហ្វេសប៊ុក ទ្បេង ផល្លា)

បទពិពណ៌នា៖ ស្ត្រីខ្មែរម្នាក់ក្លាយជាអ្នកជ្រមុជទឹកក្នុងបាតសមុទ្រដ៏កម្រ

ចាស់បុរាណតែងដំណាលថា «ស្ត្រីបង្វិលចង្ក្រានមិនជុំ» ប៉ុន្តែស្ត្រីម្នាក់ចង់ផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយបានធ្វើការទាក់ទងនឹងការងារជ្រមុជទឹកនៅបាតសមុទ្រ ដែលជាការងារមួយមានមនុស្សតិចតួចប៉ុណ្ណោះបានដឹង ហើយក៏កម្រមានដែរនៅកម្ពុជា។

បទយការណ៍៖ កម្ពុជាប្រារព្ធទិវាកីឡាកងព័ទ ដោយដាក់តាំងយុទ្ធោបរកណ៍

កាលពីថ្ងៃទី៨ខែមករាកន្លងទៅ មានការប្រកួតកីឡាកងទ័ព ដោយរួមទាំងមានការតាំងពីព័រណ៍ផង ដែលប្រារព្ធឡើងនៅលើចំណតរថយន្តដ៏ធំល្វឹងល្វើយ ទល់មុខសាលមហោស្របនៃដីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

បទយកការណ៍៖ ម្ដាយលោក កែម ឡី នៅតែយំនឹកអាឡោះអាឡៃកូន ខណៈក្រុមគ្រួសារសុំឲ្យបង្ហាញវីដេអូឃាតកម្ម

អង្គុយនៅលើគ្រែឈើ ខាងមុខផ្នូរកូនប្រុស ដោយមើលទៅហាក់ក្សត់ខ្សោយកម្លាំងជាខ្លាំង ព្រោះវ័យកាន់តែជរា ម្ដាយលោក កែម ឡី អ្នកស្រី ភោគ សេ អាយុ៧៩ឆ្នាំ បានប្រាប់អ្នករាយការណ៍ព័ត៌មានយើងជាមួយនិងទឹកមុខពោរពេញដោយក្ដីសោកសង្រែងថា…

បទយកការណ៍៖ ខួបបីឆ្នាំនៃការឈឺចាប់នៅមុខរោងចក្រយ៉ាកជីននិងនៅផ្លូវវេងស្រេងកាលពីថ្ងៃទី២និង៣ ខែមករា ២០១៤

ព្រឹកនេះនៅមុខទីធ្លាដ៏តូចចង្អៀតមុខផ្ទះសាមគ្គី ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមនុស្សប្រហែលពី២០ទៅ៣០នាក់កំពុងតែឈរជជែកគ្នា ខ្លះទៀតឈរមើលរូបថតដែលមានបិទលើជញ្ជាំង រូបថតលើជញ្ជាំងដែលបង្ហាញពីសកម្មភាពហិង្សាកាលពីឆ្នាំ២០១៤ នៅផ្លូវវេងស្រេង និងមុខរោងចក្រយ៉ាកជីនតំបន់សេដ្ឋកិច្ចពិសេសចោមចៅ។

បទយកការណ៍៖ ខ្មែរអ៊ិស្លាមច្រើនរយនាក់គាំទ្រគំរោងធ្វើផ្លូវកាត់ដីវិហារអាល់សារកាលបឹងកក់ ទោះបីមានការរិះគន់

ក្រោមកំដៅថ្ងៃក្តៅគួរសមនៅម៉ោងជិតពីររសៀលក្នុងបរិវេណវិហារអាល់សារកាលបឹងកក់ ឃើញមានប្រភេទឡានតូច ឡានមានស្លាកលេខរដ្ឋ ឡាន១២កៅអី ចតពាសពេញទីធ្លារដ៏ទូលាយខាង​​មុខ។

បទយកការណ៍៖ ពលរដ្ឋ៦៥គ្រួសារនៅខណ្ឌមានជ័យរងផលប៉ះពាល់ដោយសារកសិដ្ឋានចិញ្ចឹមមាន់

អង្គុយលើកៅអីជ័រមួយ នៅទីធ្លាខាងមុខផ្ទះ អ្នកស្រី គួន សីហា មានដើមកំណើតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ បានឲ្យដឹងដោយទឹកមុខស្លេកស្លាំងថា ផ្ទះគាត់ស្ថិតនៅជិតកសិដ្ឋានចិញ្ចឹមមាន់នេះ និងថាគ្រួសារគាត់ត្រូវស៊ូទ្រាំហិតក្លិនស្អុយស្ទើរគ្រប់ពេលវេលា។

បង្គោល​ភ្លើង​ស្តុបថ្មី (ហួត វុទ្ធី)

បទយកការណ៍៖ តើការបំពាក់ភ្លើងស្តុបច្រើនក្បែរគ្នាអាចជួយសម្រួលចរាចរណ៍ដែរទេ?

នៅភ្នំពេញបច្ចុប្បន្ននេះ បញ្ហាកកស្ទះ​ចរាចរណ៍​កើតឡើងស្ទើរគ្រប់ទីកន្លែងនិងស្ទើរគ្រប់ផ្លូវទាំងអស់ ទាំងផ្លូវធំ ទាំងផ្លូវតូច ទាំងច្រកសំរាប់ផ្លូវដើរនានាខ្លះផង ហើយចាប់តាំងពីពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ​គឺការធ្វើចរាចរណ៍មានសភាពចង្អៀតណែនតាន់តាប់ ខណៈយាន្ត​ជំនិះតូចធំ ​ម៉ូតូ ​ឡាន ព្យាយាមបញ្ជ្រៀតគ្នា ដើម្បីបានធ្វើដំណើរទៅមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ