សពលោក សុខ អាន កំពុងតម្កល់នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ​

សពរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន លោក សុខ អាន ត្រូវបានក្រុមគ្រួសារដឹកតាមយន្តហោះពីចិនយក​ទៅ​តម្កល់​នៅ​គេហ​ដ្ឋាន ​ស្ថិត​នៅ​ផ្ទះ​លេខ​៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

Angelina Jolie សង្ឃឹមថាខ្សែភាពយន្តថ្មីនេះអប់រំបន្ថែមពីប្រវត្តិសាស្ត្រនៃការកាប់សម្លាប់

Angelina Jolie តារាហូលីវូដ អាមេរិក បង្ហាញក្តីសង្ឃឹមថា ខ្លឹមសារនៃសាច់រឿងរបស់លោកស្រី ដែលនិយាយពីរបបខ្មែរក្រហមនោះ នឹងចូលរួមចំណែកបន្ថែមក្នុងការអប់រំយុជនជំនាន់ក្រោយក្នុងតំបន់សង្គ្រាម និង ពិភពលោកឲ្យយល់ពីសោកនាដកម្មនៃរបបកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។​

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

ក្រសួងអប់រំរំឮកឲ្យយុវជនខ្មែរកុំភ្លើតភ្លើននឹងទិវាក្ដីស្រឡាញ់១៤កុម្ភៈ

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មាតាបិតានិងបណ្ដាគ្រឹះស្ថានសិក្សាទាំងអស់ ធ្វើការអប់រំនិងណែនាំដល់យុវជនកម្ពុជា កុំឲ្យយល់ខុសនឹងអត្ថន័យនៃ «ទិវាបុណ្យនៃក្ដីស្រឡាញ់» ឬ “Valentine’s Day”។

ក្រសួងព័ត៌មានសើ្នឲ្យចាក់ផ្សាយរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ខណៈក្រសួងវប្បធម៌បដិសេធ

ក្រសួងព័ត៌មានបានសើ្នឲ្យចាក់បញ្ចាំងខ្សែភាពយន្ដ «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមិនឲ្យផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។ ប៉ុន្ដែសំណើនេះត្រូវបានក្រសួងវប្បធម៌បដិសេធ។

នរោត្តម សីហមុនី និងសម្តេចម៉ែ

មហាក្សត្រយាងតាមរថភ្លើងលើកដំបូងទៅអបអរឆ្នាំសកលនៅសមុទ្រ

ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ អមដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានយាង និងធ្វើដំណើរតាមរថភ្លើងទៅចូលរួមអបអរឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ។ តាំងពីព្រលឹមថ្ងៃទី៣០ ធ្នូ ២០១៦នេះ នៅស្ថានីយ៍រថភ្លើងកម្ពុជា មានការរៀបចំទទួល និងអមដំណើរព្រះមហាក្សត្រ​ខ្មែរ និងសម្តេចម៉ែ រួមទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧកញ៉ា និងខ្សែស្រឡាយរាជវង្សមួយចំនួនទៀត។

សម្តេច ស៊ីសុវត្ថិ ជីវ័នមុន្នីរក្ស សោយទីវង្គតព្រឹកមិញ

សម្តេច ស៊ីសុវត្ថិ ជីវ័នមុន្នីរក្ស ឧត្តមប្រឹក្សានៃអង្គព្រះមហាក្សត្រ បានយាងចូលទីវង្គតកាលពីព្រឹកមិញនេះ។

សៀមរាប​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សិល្បៈ​អាស៊ាន​-ចិន

ក្រសួង​ទេសចរកម្ពុជា បាន​ប្រកាស​ថា ខេត្តសៀមរាប នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​​សម្ដែង​សិល្បៈ​រួម​គ្នា​អាស៊ាន-ចិន នៅ​ចុង​ខែ​ធ្នូ​នេះ។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ក្នុង​សប្ដាហ៍​នេះ ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ​រួម​អាស៊ាន-ចិន ក្រោម​ប្រធាន​បទ “ការតភ្ជាប់​ក្នុង​ភាព​ចម្រុះ​គ្នា” នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​នេះ នៅ​ឯ​បរិវេណ​ប្រាសាទ​បាយ័ន។

រដ្ឋលេខា​ធិការ​ទី​ស្តី​ការ​គណរដ្ឋ​មន្ត្រី​ត្អូញ​ត្អែរពី​ការ​ឡើង​ថ្លៃ​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្តព្រះសីហនុ

រដ្ឋលេខា​ធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​លោក​ផៃ ស៊ីផាន បាន​ត្អូញត្អែពី​ការ​ឡើង​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​ខេត្តព្រះ​សីហនុ ខណៈដែល​ខេត្ត​នេះ​នឹង​ប្រារព្ធពិធី​បុណ្យ​សមុទ្រនៅចុងសប្តាហ៍នេះ​។

ទួល​ប្រាសាទ​បុរាណ​មួយ​ត្រូវ​គេ​គាស់​កកាយ ខណៈ​អាជ្ញាធរ​អប្សរា​ថា មិន​បាន​ដឹង

ទីតាំង​ទួល​ប្រាសាទ​បុរាណ​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវបាន​គេ​អះអាងថា កំពុង​ត្រូវបាន​គេ​គាស់​កកាយ ខណៈ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​ថា ពុំ​បាន​ដឹង​ករណី​នេះ​នោះ​ទេ។ប្រធាន​គណៈកម្មការ​វត្ត​ប្រាសាទ​ត្រាំនាគ ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប លោក អោក សំអឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ទួលប្រាសាទ​បុរាណ​មួយ ស្ថិត​ក្នុង​វត្ត​ប្រាសាទ​ត្រាំនាគ ត្រូវ​បាន​គេ​គាស់​កកាយ និង​ជីក​ដី​កសាង​​គ្រឹះ​ប្រាសាទ​ថ្មី​អស់​រយៈ​ពេល ១សប្ដាហ៍​មក​ហើយ។ លោក​បន្ថែម​ថា លោក​មិន​អាច​​ហាម​ឃាត់​សកម្មភាព​ជីក​កកាយ​នោះ​ទេ ប៉ុន្តែ លោក​បាន​ដាក់​កម្លាំង​ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​នោះ។

ចាប៉ី​ដង​វែង (asiasociety)

យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ

អង្គការយូណេស្កូអនុម័តយល់ព្រមតាមសំណើរបស់ប្រទេសកម្ពុជា ហើយផ្តល់ថវិកាគាំទ្រជាង​ម្ភៃម៉ឺនដុល្លារ សម្រាប់ការថែរក្សាចាប៉ីដងវែងជាបន្ទាន់ និងបានចុះបញ្ជីទទួលស្គាល់ថាជាបេតិ​ក​ភណ្ឌអរូបិយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ