ក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់​លើ​មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ រឿងចាក់បញ្ចាំងភាពយន្ត

ក្រសួវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិត​មួយ​ព្រមានចាត់​វិធានការផ្លូវច្បាប់​លើមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍ (Meta House) ប្រសិនបើ​មជ្ឈមណ្ឌល​នេះបន្ត​រំលោភ​​កិច្ចព្រម​ព្រៀង។​ការព្រមាននេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រសួង​បានលើកឡើ​ង​ថា​មជ្ឈមណ្ឌល​គ្រោង​ បញ្ចាំងវីដេអូឯកសារមួយស្តីពីជីវិតរបស់អតីតសកម្មជនការពារធន ធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២ ដោយក្រសួង​​ថា​មិន​បាន​ជូនដំណឹង​ទៅ​ក្រសួង​វប្បធម៌។​

​ភ្ញៀវទេសចរណ៍​​កំសាន្ត​នៅ​សៀមរាប​ពេល​ចូលឆ្នាំ​កើនឡើង​៣០%​បើ​ប្រៀបធៀប​ឆ្នាំ​២០១៥

​មន្ដ្រី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អះអាងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ​កំសាន្ដ​នៅ​ថ្ងៃ​ព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ ខេត្ដ​សៀមរាប​នៅ​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​១​លាន​៣​សែន​នាក់ ដោយ​អះអាង​ថា កើន​ឡើង​ជាង​ឆ្នាំ​២០១៥​ប្រមាណ​៣០%​។​
​អ្នកនាំពាក្យ​ព្រឹត្ដិការណ៍​អង្គរស​ង្ក្រា​ន្ដ​លោក សោម រតនា ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ថ្ងៃ​ព្រឹត្ដិ​ការណ៍អង្គរ​សង្ក្រាន្ដ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៦​នេះ មាន​ភ្ញៀវទេសចរ​កើន​ឡើង​ដោយសា​រកម្ម​វិធីព្រឹត្ដិការណ៍​អង្គរ​សង្ក្រាន្ដ មាន​ការទទួលស្គាល់​ពី​សាធារណៈ​ជនក៍​ដូច​ប្រជា​ពលរដ្ឋ​គ្រប់​រូប

ហោរាសាស្ត្រ

ហោរាសាស្ត្រគឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរខ្លះជឿថាជាការពិតនិងខ្លះទៀតមិនមានជំនឿថាជាការពិតនោះទេ ក៏ប៉ុន្តែនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ពួកយើងនឹងនាំអារម្មណ៍លោកអ្នកទៅស្ដាប់អំពីជោគជតារាសីហោរាសាស្ត្រឆ្នាំទាំង១២ ប្រចាំឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជឆ្នាំ២៥៦០ ដែលរៀបរៀងដោយកញ្ញា កាន់ វិច្ឆិកា និងលោក ហ៊ុន សិរីវឌ្ឍន៍ ដូចតទៅ៖

ការវិវត្តនៃការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនៅទីវត្តអារាមរយៈពេល១០ឆ្នាំចុងក្រោយ

ពិធី​បុណ្យចូលឆ្នាំ​ចូលឆ្នាំ​ខ្មែរគឺជា​ពិធី​បុណ្យ​ទំនៀម​ទំលាប់ដូនតាដែល​បុព្វបុរសជីដូន​ជីតានៃ​ប្រជាពលរដ្ឋ​​ខ្មែរបាន​អនុវត្តនិង​បន្សល់​ទុក​ជា​កេរ្តិ៍ដំណែលដល់​កូនចៅ​ជំនាន់​ក្រោយ​ប្រណិប័តន៍​តាម​ជា​ប្រចាំ​ឆ្នាំ​។

ប្រវត្តិចូល​ឆ្នាំខ្មែរ

ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​យើង​តែងតែ​ប្រារព្ធ​ឡើង​នៅក្នុង​ខែ​ចែ​ត្រត្រូវ​នឹង​ប្រតិទិន សុរិយគតិ​ ចំនួន​បី​ថ្ងៃ គឺ​ចាប់ពី​ថៃ្ង​ទី​១៣​ដល់១៥ ឬពីថ្ងៃ​ទី​១៤​ដល់១៦​ខែមេសា​ ជា​រៀង​រាល់​ឆ្នាំ​។

អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ប្រយ័ត្នពីសុខភាពដោយសារកម្ដៅកើនឡើង

អាជ្ញាធរជាតិអប្សរាណែនាំឲ្យភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិប្រុងប្រយ័ត្នពីបញ្ហាសុខភាពនៅ​ក្នុងខែ​​មេសាខាងមុខនេះ ​ដោយ​អះអាងថា​អាកាសធាតុនឹងបន្ដកើនកម្ដៅខ្លាំងនៅតំបន់ទេសចណ៍អង្គរ។នៅ​ក្នុង​សេចក្ដីជូនដំណឹងចុះ​ថ្ងៃទី​២៥ខែមីនា អាជ្ញាធរជាតិអប្សរាឲ្យ​ដឹងថានៅក្នុងខែមេសាខាងមុខ​នេះ អាកាសធាតុនឹងបន្ដកើនកម្ដៅនិងរងសម្ពាធខ្យល់ក្ដៅខ្លាំងដែលនាំឲ្យះពាល់ដល់ភ្ញៀវជាតិនិងអន្ដរជាតិ​ទស្សនា​នៅតំបន់រមណីយដ្ឋានអង្គរ។

នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី​៨ ខែមិនាដែល​ជា​ទិវាសិទ្ធិនារីអន្តរជាតិ បាន​បង្ហាញ​ក្តី​បារម្ភ​ថា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី ដោយ​លោក​ថា​នេះ​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នូវ​សីល​​ធម៌សង្គម។​លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ឯក​ភាព​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារីដែល​បាន​លើក​យក​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​ជា​បញ្ហា​ព្រួយបារម្ភដែល​ត្រូ​វ​ដោះស្រាយ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ “អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ពិសេស​ការំលោភ​ហើយ​សម្លាប់​ដែលភាគច្រើន​ប្រព្រឹត្ត​ដោយក្រុមយុវជន ដែល​បញ្ហាទាំងនេះ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ កង្វះការយល់​ដឹង​អំពីតម្លៃ​របស់ស្រ្តី ការរើសអើងចំពោះ​ស្រ្តីនិង​ភាពភ្លើតភ្លើន​ទៅតាមសម្ភារៈនិយម ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា​និង​បណ្តាញសង្គមខុសទិសដៅ”។

ពលរដ្ឋ​ទៅ​ចូលរួម​កម្មវិធី​អង្គរសង្ក្រាន្ត​កាល​ពី​ឆ្នាំ​មុន (រូបភាព​ពី​ហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត)

សហភាពសហព័ន្ធយុវជនកម្ពុជាសង្ឃឹមថានឹងមានអ្នកចូលរួមអង្គរសង្ក្រាន្តកាន់តែច្រើន

ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខ សប្បាយណា នៅព្រឹកនេះ លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៤នៅឆ្នាំនេះនឹងមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន បើទោះបីមិនមានការរៀបចំបំបែកឯកត្តកម្មពិភពលោកដូចឆ្នាំមុន ដោយលោកថាប្រសិនបើមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ លោក សុខ សប្បាយណា លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកមានប្រសាសន៍ថា ព្រឹតត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមិនមានរៀបចំធ្វើនំអន្សមយក្ស ឬឧបករណ៍យក្សផ្សេងៗសម្រាប់តាំងបង្ហាញដូចឆ្នាំមុននោះទេ ប៉ុន្តែនឹងមានការពូនផ្តុំគ្នាធ្វើនំត្រៀបបាយ និងនំផ្លែអាយ ដែលត្រូវគេឲ្យឈ្មោះថា បង្អែមនៃក្តីស្រឡាញ់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលនឹងចូលរួមទស្សនា។ លោក សុខ សប្បាយណា មានប្រសាសន៍ថា៖ “ស្មារតីនៃយុវជនចូលរួម ស្មារតីនៃពុកម៉ែពូមីងចូលរួមមិនអាចយើងវាស់ស្មានបានទេ ប៉ុន្តែវាជាអរូបី ប៉ុន្តែយើងមានច្រើនជាងអ្វីដែលថាច្រើនជាង១លាននាក់ចូលរួម ហើយបើឲ្យប៉ាន់ស្មានតែម្តងអត់ហ៊ានដែរ តែសង្ឃឹមថាអ្វីដែលបងៗពូៗនៅទីនេះផ្សព្វផ្សាយទៅនឹងធ្វើឲ្យមានភាពទាក់ទាញ នឹងធ្វើឲ្យមានការចូលរួមពីប្រជាពលរដ្ឋបានច្រើន”។ លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះក៏នឹងរៀបចំសួនកុមារ និងកន្លែងសម្រាប់ជនពិការ ក៏ដូចជាការតុបតែងភ្លើងចំរុះពណ៌ ដែលលោកថាលម្អទៅដោយរូបស្វានិមិត្ត និងផ្កាចម្ប៉ាតំណាងឱ្យទេវតាឆ្នាំថ្មីផងដែរ។ លោក សុខ សប្បាយណា បន្ថែមទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានរៀបចំកម្មវិធីជាច្រើនដូចជា ពិធីបួងសួងសុំសេចក្តីសុខសួស្តី ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ការ​ប្រារព្ធពិធី​បុណ្យមាឃបូជា​នៅ​វត្តបទុមវតី នៅ​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ លី បេឡា)

អ្នកប្រណិប័តន៍ពុទ្ធសាសនាជំរុញឲ្យពលរដ្ឋខ្មែរស្វែងយល់ពីបុណ្យមាឃបូជា

នៅថ្ងៃទី២២ ខែកុម្ភៈ នៅគ្រប់វត្តអារាមប្រារព្ធពិធីបុណ្យមាឃបូជានេះ ដូចជានៅវត្តបុទុមតីមានការរៀបចំហែរក្បួនជុំវិញវត្ត ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិតជាង១០០០នាក់ និងព្រះសង្ឃជាង៤០០អង្គ។ ព្រះតេជគុណ វ៉េត សុគន្ធា គង់នៅវត្តបុទុមតីមានសង្ឃដីកាថា ការដើរហែរក្បួនប្រារព្ធពិធីបុណ្យមាឃបូជានេះគឺដើម្បីរំឭកដល់កាលដែលព្រះពុទ្ធព្រះអង្គដាក់អាយុសង្ខារ និងការផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹងពីព្រះពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីការបន្ថែមថា ក្រៅកម្មវិធីហែរក្បួននេះក៏មានកម្មវីធីមួយចំនួនទៀតដូចជាការសម្មាទានសីល ទេសនា និងសូត្រមាឃបូជារហូតដល់ម៉ោង១២ទៀបភ្លឺផងដែរ។

ក្រសួង​រំឭក​ឲ្យ​លើកក​ម្ព​ស់ប្រពៃណី​ខ្មែរ​ខណៈ​យុវជន​ខ្លះ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពាវនាវឲ្យ​អាជ្ញាធរ និង​មាតា​បី​តាជួយ​ទប់ស្កាត់និង​ណែនាំដល់​យុវជនឲ្យ​ចេះ​ស្រឡាញ់​អារ្យធម៌ និង​ប្រពៃណី​ខ្មែរ ខណៈ​ទិវា​នៃ​ក្តីស្រឡាញ់ ដែល​ជា​វប្បធម៌​បរទេសនឹង​ចូលមក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ