អាជ្ញាធរជាតិអប្សរារំលឹកឲ្យអ្នកលេងល្បែង Pokemon Go បង្កើនការ​ប្រុងប្រយ័ត្ន

អាជ្ញាធរជាតិអប្សរារំលឹកឲ្យភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ដែលលេងល្បែង Pokemon Go នៅក្នុងតំបន់ប្រសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមានឡើង។​

៦សំនួរពីពិព័រណ៍​សិល្បៈ “មួយម៉ឺនអាល័យ”

កម្មវិធីពិព័រណ៍មួយម៉ឺនអាល័យជាកម្មវិធីមួយដែលធ្វើឡើងដោយយុវជនមួយក្រុមក្នុងគោលបំណងជួយផ្សព្វផ្សាយឡើងវិញនូវខ្សែភាពយន្ដខ្មែរនាទស្សវត៍ទី៦០និងមានការបង្ហាញខ្លួនពីសំណាក់តារាភាពយន្ដចាស់ៗនៅក្នុងទសវត្សនោះ។ កម្មវិធីនេះនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ២០ ២១ សីហា នៅសាលមហោស្របចតុមុខ។

បាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុខុម (រូបភាពពីហ្វេសប៊ុកលោក សាន សេកសុខុម)

ក្រសួងវប្បធម៌ថាមិនមានចំណាត់ការចំពោះម្ចាស់ផលិតកម្មលើការរក្សាឈ្មោះអ្នកនិពន្ធ

កាលពីថ្ងៃទី៤ ខែសីហា មានការផ្ទុះបាតុកម្មអហិង្សាមួយនៅមុខផ្សាស៊ីធីម៉ល ដែលដឹកនាំលោក សាន សេកសុ​ខុម ពាក់ព័ន្ធរឿងដែលថាមិនបានដាក់ឈ្មោះលោកជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធ៤រូបផ្សេងទៀត នៅក្នុងខ្សែភាពយន្តរឿង អមតៈ របស់ផលិតកម្មហ្សី (Z)។

ក្រុមការងារកំពុងធ្វើកំណាយក្នុងបរិវេណប្រសាទអង្គរធំ (រូបភាពពីទំព័ហ្វេសប៊ុក​របស់​អាជ្ញាធរជាតិ​អប្សរា)

អ្នក​ស្រាវជ្រាវរកឃើញ​ថាជនជាតិខ្មែរ​ចេះ​ស្លលោហៈបា​ន​ល្អមុន​គេនៅ​អាស៊ីអាគ្នេយ៍

ក្រុ​ម​ស្រាវជ្រាវ​របស់​សាលាបារាំងចុងបូព៌ានិង​អាជ្ញាធរជាតិ​អប្សរាបាន​រក​ឃើញ​រោង​ស្លលោហ​ធាតុ​របស់​ជនជាតិខ្មែរនៅ​ក្នុង​បរិវេណ​អង្គរធំ​បច្ចុប្បន្ន ដោយថា​រោងស្លលោហៈនេះធំនិង​ប្រ​ណិតជាងគេ​នៅ​អាស៊ីអាគ្នេហ៍។

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចសម័យអង្គរ

ព្រះសង្ឃនិងពលរដ្ឋស្នើឲ្យអាជ្ញាធរ​បណ្ដេញស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចសម័យអង្គរ

ព្រះសង្ឃនិងពលរដ្ឋរាប់រយនាក់ ស្នើឲ្យអាជ្ញា​ធរជាតិអប្សរា​បណ្ដេញ​ស្ដ្រីម្នាក់ចេញពីវត្ដ ដោយ​អះ​អាងថាស្ដ្រីរូបនោះ​តាំងខ្លួន​ជា​អគ្គម​ហេសីស្ដេចសម័យអង្គរនិងស្ដេចព្រះជង្គនាគ ដែលថាធ្វើប៉ះ​ពាល់​ដល់​​​តម្លៃ​ព្រះពុទ្ធសាសនានិងព្រលឹង​បុព្វ​បុរសខ្មែរ។

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​កម្ពុជា​តាម​ផ្លូវអាកាស​កើនឡើង ខណៈ​តាម​ផ្លូវគោក​ធ្លាក់ចុះ​

​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​តាម​ជើងហោះហើរ បាន​កើនឡើង ៥.៤​ភាគរយ នៅក្នុង​រយៈពេល ៥​ខែ​ដំបូង នៃ​ឆ្នាំ​២០១៦ ខណៈ​ដែល​ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក បាន​ធ្លាក់ចុះ ១.២​ភាគរយ​។​
​តួលេខ​របាយការណ៍​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មកដល់​ប្រទេស​កម្ពុជា​នៅ​ចន្លោះ​ខែ​មករា ដល់​ខែ​ឧសភា​កន្លង​មក បាន​កើនឡើង​ពី ១ ៩៨៣ ៧២៣​នាក់ នៅ​ឆ្នាំ​២០១៥ ទៅដល់ ២០៣០ ៧៦២​នាក់ នៅ​ឆ្នាំ​២០១៦​នេះ ពោល​គឺ​បាន​កើនឡើង ២.៤​ភាគរយ​។​

​ព្រឹក​នេះ​ព្រះសង្ឃ​៥០០​អង្គ​​​រាប់បាត្រ​បុណ្យ​៧​ថ្ងៃ​លោក​កែម ឡី​

​គណៈកម្មាធិការ​បុណ្យសព​លោក កែម ឡី និង សាច់ញាតិ​បាន​រៀបចំ​និមន្ត​ព្រះសង្ឃ ចំនួន​៥០០​អង្គ រាប់បាត្រ​​នៅ​ព្រឹក​នេះ ដើម្បី​ឧទ្ទិស​កុសល ដល់​អ្នកវិភាគ​រូបនេះ ត្រូវ​និង​គម្រប់ ខួប​៧​ថ្ងៃ​នៃ​ការបាញ់សម្លាប់​។
​​អ្នកស្រាវជ្រាវ និង ជា​អ្នកវិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០​ខែកក្កដា កន្លងទៅនេះ​។ ចាប់ពី​ថ្ងៃ​ស្លាប់​រហូតដល់ ថ្ងៃ​សៅរ៍​នេះ គឺជាគម្រប់​ខួប​៧​ថ្ងៃ ហើយ​សាច់ញាតិ និង គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។​

អ្នកនាំពាក្យក្រសួងវប្បធម៌ថាអ្នកនិពន្ធបទ“ទាល់តែយូរទើបអោយស៊ីបាន”មិនស្គាល់ពាក្យខ្មែរ

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា បានចាត់ទុក​បទចម្រៀង“ទាល់តែយូរទើបអោយស៊ីបាន” ដែល​កំពុង​រង​ការរិះគន់​នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រាសចាកពី”ភាពថ្លៃថ្នូរនៃសង្គមខ្មែរ” ដោយលោកថា​លោកមិនគាំទ្រ​បទចម្រៀងមួយនេះនោះទេ។​

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

អាជ្ញាធរ​ជាតិ​អប្សរានឹង​ចាត់​វិធានការ​លើ​ការ​ស្លៀក​ពាក់​មិនសមរម្យនៅតំបន់អង្គរចាប់ពីដើមខែសីហា

អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ចាត់​វិធាន​ការ​ទៅលើ​អ្នក​ទេស​ចរណ៍​ដែល​ប្រព្រឹត្ត​មិនសមរម្យ​នៅ​រមណីយដ្ឋាន​អង្គរ ដែល​វិធានការនេះនឹង​ចាប់ផ្តើមអនុវត្តចាប់ពីដើមខែក្រោយ។​ក្នុង​សេច​ក្តីជូន​ដំណឹង​​ចុះថ្ងៃ​ទី​១ ខែកក្កដា ដែល​វីអូ​ឌីទើប​ទទួល​បាន​នៅ​ថ្ងៃពុធនេះ​ អជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យដឹង​ថានៅ​ថ្ងៃ​ទី​៤ ខែសីហា អជ្ញាធរ​នឹង​ចាត់​វិធាន​ការ​លើ​ការ​ប្រព្រឹត្ត​មិន​សមរម្យ​របស់​ភ្ញៀវ​ទេស​ចរណ៍ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ការ​ស្លៀកពាក់​របស់​ភ្ញៀវ​នៅ​ក្នុង​រមណី​យដ្ឋាន​អង្គរ។

អាជ្ញាធរ​នឹង​ជម្លៀស​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ពី​តំបន់​ទេសចរណ៍​ភ្នំ​គូលែន​

​អាជ្ញាធរ​ខេត្ដ​សៀមរាប បានឲ្យដឹងថា ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅលើ​ភ្នំ​គូលែន នៃ​ស្រុក​ស្វាយ​លើ ក្នុង​ខេត្ត​នេះ នឹង​ត្រូវ​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ ដើម្បី​រៀបចំ​ថែរក្សា​បរិស្ថាន​នៅ​តំបន់​ទេសចរណ៍​។​
​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​សៀមរាប លោក ភួង លី​ណា មានប្រសាសន៍​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ពលរដ្ឋ​ជាង ៣០០​គ្រួសារ រស់​នៅលើ​ភ្នំ​គូលែន នឹង​ត្រូវ​ឲ្យ​ចាកចេញ​ទៅ​កាន់​ទីតាំង​ថ្មី ដែល​លោក​ថា ការរស់នៅ​របស់​ពួកគេ ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​នៅ​តំបន់​ទេ​សចរ​ណ៍ប្រវត្ដិសាស្ដ្រ​ភ្នំ​គូលែន​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ