អាជ្ញាធរជាតិអប្សរាគ្រោងសង់ស្ពានបណ្ដែតទឹកចូលទស្សនាអង្គរវត្ដ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្ថាប័ននេះ នឹងសង់ស្ពានបណ្ដែតទឹកលើក​ស្សិ​ណខាង​ត្បូង​ស្ពា​ន​​​រានហាលខាងមុខអង្គរវត្ដ នៅចុង​ខែ​វិច្ឆិកានេះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូលទ្ស​នាអង្គរវត្ដ​ ជំនួសស្ពានរានហាលខាងមុខអង្គរ ដែលនឹងត្រូវផ្អាកបណ្ដោះ​អា​សន្ន ដើម្បីត្រូវជួសជុល។

ក្រោយបុណ្យ​អុំ​ទូក បានបន្សល់ទុកសំរាមពាលវាលពាសកាល

ក្រោយបុណ្យអុំទូកបានបញ្ចប់ ​សំរាម​បាន​បន្សល់​ទុក​នៅ​រាយ​ប៉ាយនៅ​តាម​ទី​ធ្លា​នានា​​​នៃ​បរិវេណ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក ប៉ុន្តែមាន​ប្រជា​ពល​រដ្ឋ​មួយចំនួនបានចូលរួមសំអាតបរិស្ថាន​។

ពលរដ្ឋចូលរួមក្នុងពិធីបុណ្យអុំទូកត្អូញត្អែរតម្លៃផ្ញើម៉ូតូថ្លៃ

ពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ត្អូញត្អែរពីតម្លៃផ្ញើម៉ូតូថា យកថ្លៃហួសហេតុ ដោយម៉ូតូមួយគ្រឿងតម្លៃ ៥ពាន់ ទៅ ១ម៉ឺន រៀល ខណៈដែលតម្លៃផ្ញើរធម្មតា ពី ៥០០ ទៅ ១ពាន់រៀលតែប៉ុណ្ណោះ។

លោកគៀត ច័ន្ធថារិទ្ធិ៖ អ្នកចូលរួមបុណ្យអុំទូកមានចំនួន​តិចដោយសារសង្គមជាតិរីកចម្រើន​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិពន្យល់ថា ចំនួនអ្នកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានចំនួនថយចុះបើប្រៀបធៀបនឹងឆ្នាំមុនៗ ដោយសារតែសង្គមជាតិ​មានការរីកចម្រើន​ទាំងជីវភាពពលរដ្ឋ​ និង ហេដ្ឋារចនាសម្ព័ន្ធ។​

លោកនាយករដ្ឋមន្ត្រីរំឭកថាមានសន្តិភាព​ទើបបានអុំទូក​អធិកអធម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ជាសំណាងរបស់កម្ពុជា ដែលមានសន្តិភាព ទើបមានការរៀបចំពិធីប្រណាំងទូក តាមប្រពៃណីវប្បធម៌ជាតិ និង ផ្តល់ឱកាសឲ្យពលរដ្ឋមានការសប្បាយរីករាយទៅបាន។

អាជ្ញាធរថាសំរាមនៅតែជាបញ្ហាដែលពលរដ្ឋចោលគ្រប់កន្លែង

អាជ្ញាធរបានលើកឡើងថា បញ្ហាសំរាមក្នុងពិធីបុណ្យអុំទូក នៅតែចោទជា បញ្ហាក្នុងការរៀបចំឲ្យទីក្រុងស្អាត ដោយសារតែពលរដ្ឋមួយចំនួន​ដែលមកចូលរួម​ បោះចោលគ្រប់ទីកន្លែង មិនបានដាក់ចូលក្នុងធុងឲ្យបានត្រឹមត្រូវ។

ថ្ងៃទី១ទូក«ង» ពីរបានលិចតែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ

ថ្ងៃទី១គឺថ្ងៃអាទិត្យម្សិលមិញជា ការចាប់ផ្តើមពិធីប្រណាំងទូកគឺ ទូក«ង»ចំនួនពីរបានលិច ក្នុងទឹកទន្លេមុខវាំង តែមិនបានបណ្តាលឲ្យប៉ះពាល់ដល់ជីវិតកីឡាករ ឬ មានរបួសធ្ងន់ធ្ងរទេ។​

មិត្តសមាគម៖ ការដាក់ទូក”ង” ប្រណាំងជាការភ្ជាប់ប្រពៃណីខ្មែរក្រោមនិង​កម្ពុជា

​ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមថ្លែងថា ការដាក់ទូកចូលរួមប្រណាំងគឺជាផ្នែកមួយនៃការលើកស្ទួយប្រពៃណី វប្បធម៌ និង ជាការភ្ជាប់​ខ្មែរកម្ពុជាក្រោម​ និង ដែនដីកម្ពុជាបច្ចុប្បន្នឲ្យកាន់តែរឹងមាំ។​

ពិធីបុណ្យសមុទ្រឆាំ្ននេះត្រូវព្យាពេល

ពិធីបុណ្យសមុទ្រដែលគ្រោងធើ្វនៅថៃ្ងទី១៦ដល់១៨ ខែធ្នូឆាំ្ន២០១៦ខាងមុខនេះ នៅខេត្តព្រះសីហនុនោះត្រូវបានពន្យាពេលទៅធើ្វនៅថៃ្ងទី២៣ដល់២៥ខែធ្នូវិញ។ នេះបើយោងទៅតាមសេចកី្ដប្រកាសក្រសួងទេសចរណ៍។ ប៉ុន្តែ ក្នុងសេចក្តីប្រកាសនេះ ក្រសួងទេសចរណ៍មិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រារព្ធបុណ្យសមុទ្រនេះទេ។

ក្រសួងធម្មការកំពុង​ស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងបង្ហោះវីដេអូលើបណ្តាញសង្គម

ក្រសួងធម្មការ និងសាសនា បានឲ្យដឹង​ថា ស្ថាប័ននេះកំពុង​សហការជាមួយគណៈសង្ឃ ដើម្បីស្វែងរកព្រះសង្ឃមួយអង្គដែលច្រៀងចំរៀងបង្ហោះនៅលើហ្វេសប៊ុក ដោយថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃ​សាសនាព្រះពុទ្ធ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ