
៧ខែដើមឆ្នាំនេះ ពលរដ្ឋខ្មែរជាង៧០០នាក់ប្រថុយឆ្លងដែនខុសច្បាប់ទៅថៃរកការងារធ្វើ
ពលរដ្ឋខ្មែរជាង៧០០នាក់បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃទាំងប្រថុយប្រថាន ហើយត្រូវអាជ្ញាធរថៃនិងកម្ពុជាចាប់ខ្លួនបានក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១ ដោយបញ្ហានេះ សង្គមស៊ីវិលថានៅបន្តកើតមានជាហូរហែ តែអាជ្ញាធរខេត្តជាប់ព្រំដែនថាមានការថយចុះ។