![រូបថតឯកសារ៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ថ្លែងទៅកាន់សមាជិកអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលរៀបចំជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅឯការិយាល័យសភា Commonwealth ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។](https://www.vodkhmer.news/wp-content/uploads/2023/01/2023-01-19T004005Z_950796011_RC2B7V9OQ9QR_RTRMADP_3_NEW-ZEALAND-POLITICS-500x334.jpg)
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ប្រកាសចុះចេញពីតំណែងនៅដើមខែក្រោយ
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយថា ខ្លួនមិនអាចបន្តដឹកនាំប្រទេសទៀតទេ ហើយនឹងចុះចេញពីតំណែងនៅដើមខែកុម្ភៈខាងមុខនេះ ដោយនឹងមិនឈរឈ្មោះបោះឆ្នោតសាជាថ្មីផងដែរ។