ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបញ្ជូនពលករខ្មែរខុសច្បាប់៣នាក់មកកម្ពុជាវិញ
ពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ី ៣នាក់ ត្រូវបានស្ថានទូតកម្ពុជាជួយអន្តរាគមន៍ និងបញ្ជូន មកកម្ពុជាវិញនៅថ្ងៃទី ១៣ ខែឧសភានេះ។ យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី ១២ ខែឧសភានេះបានឱ្យដឹងថាពលករខ្មែរទាំង ៣នាក់នោះបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់តាំងពីឆ្នាំ ២០១៦ម្លេះ។