ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ាឡេ​ស៊ី​បញ្ជូនពលករខ្មែរ​ខុស​ច្បា​ប់៣​នាក់​មក​កម្ពុជា​វិញ​

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ៣​នាក់ ត្រូវ​បាន​ស្ថាន​ទូត​កម្ពុជា​ជួយ​អន្តរាគមន៍​ និង​បញ្ជូន មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា​នេះ​។​

យោង​តាម​លិខិត​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី ១២​ ខែ​ឧសភា​នេះ​​បាន​ឱ្យ​ដឹង​ថា​ពលករ​ខ្មែរ​ទាំង ៣​នាក់​នោះ​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ ២០១៦​ម្លេះ​។​

លិខិត​ដដែល​នេះ​​​បាន​បញ្ជាក់​ថា​ពលករ​២​នាក់​ក្នុង​ចំណោម​ពលករ​ខុស​ច្បាប់​ទាំង​ ៣​​នាក់​ នោះ ដោយ​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​ក៏​សម្រេច​ចិត្ត​ស្នើរ​ឱ្យ ស្ថាន​ទូត​ជួយ​អន្តរាគមន៍​ដើម្បី​ បាន​ត្រឡប់​មក​វិញ និង​ម្នាក់​ទៀត​ដោយ​ទ្រាំទ្រ​នឹង​ការ​លំ​បាក​មិន​បាន ក៏​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាន​ទូត​ដូច​គ្នា​។​

ពលករ​ខុស​ច្បាប់​២​នាក់​មក​ដល់​កម្ពុជា​នៅ​ម៉ោង ៧​និង ៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៣ ខែ​ឧសភា​នេះ និង​ម្នាក់​ទៀត​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​តាំង​ពី​ថ្ងៃ​ទី​ ៨ ខែ​ឧសភា ឆ្នាំ ២០១៧​​ម្លេះ​​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ