
ក្រុមអ្នកកាទូតថា ចិន និងរុស្ស៊ីរាំងខ្ទប់មិនឲ្យ UN ចេញសេចក្ដីថ្លែងការណ៍បរិហារអំពើហិង្សានៅភូមា
ប្រទេសចិន ដែលគាំទ្រដោយរុស្ស៊ី បានរាំងខ្ទប់សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីប្រទេសភូមា កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីស្ថាប័នដែលមានប្រទេស១៥ជាសមាជិកនេះ បានជួបពិភាក្សាគ្នាអំពីស្ថានការណ៍នៅរដ្ឋរ៉ាក់ឃីន ជាទីដែលយោធាភូមាកំពុងតែធ្វើប្រតិបត្តិការខាងសន្តិសុខ