សង្គមស៊ីវិលយល់ថាឧបសគ្គចម្បងរារាំងការពង្រឹងនីតិរដ្ឋគឺការដឹកនាំបែបសែស្រឡាយ
ក្រុមអង្គការសង្គមស៊ីវិលបង្ហាញការយល់ឃើញថា ប្រព័ន្ធដឹកនាំដែលប្រទាក់ក្រឡាគ្នាដោយសែស្រឡាយ ជាឧបសគ្គចម្បងរារាំងដល់យន្តការពង្រឹងនីតិរដ្ឋ ការកសាងលទ្ធិប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ដែលបញ្ហានេះនឹងជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ បើគ្មានវិធានការកែលម្អ។