កម្លាំងវិស្វកម្មពហុជំនាញ​ មានអមដោយកងបោសសម្អាតមីន​​នៃទ័ពមួកខៀវកម្ពុជា ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី២៩នាក់ ត្រៀមបញ្ជូនទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ​ នៅសាធារណរដ្ឋលីបង់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

កម្ពុជា​បញ្ជូន​កងទ័ព​មួកខៀវ​ជិត​២០០​នាក់​ទៅ​បំពេញ​បេសកកម្ម​នៅ​លីបង់

កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវប្ដូរវេនកងវិស្វកម្មពហុជំនាញលេខ៨២៩ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់។

ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ កងកម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន២កង គឺកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ និងកងអនុសេនាធំកម្ទេចគ្រាប់ សរុបប្រមាណ៣០០នាក់ ដែលត្រូវបញ្ជូនចេញទៅបំពេញ បេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី។

កងទ័ព​មួកខៀវ​កម្ពុជា​ប្រមាណ​៣០០​នាក់​ ត្រូវ​បញ្ជូន​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នៅ​ម៉ាលី ជំនួស​កម្លាំង​ចាស់​

មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា បានឱ្យដឹងថា កងកម្លាំងទ័ពមួកខៀវកម្ពុជាចំនួន២កង ដែលមានកម្លាំងសរុបប្រមាណ៣០០នាក់ នឹងត្រូវទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដើម្បីជំនួសកម្លាំងចាស់ដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញនៅព្រឹកថ្ងៃទី៣ ខែតុលានេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ