ពលរដ្ឋចុះទៅសួរនាំបុគ្គលឈ្មោះ «ហោ ប៊ុនធឿន» នៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ពាក់ព័ន្ធនឹងការជីកកាយបិទផ្លូវសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ចោទ​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​មួយ​ថា​ជីកកាយ​ដី​បំពាន​ផ្លូវ​សាធារណៈ

ក្រុមប្រជាពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ករណីដែលបុគ្គលិកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុនដាំអំពៅរបស់វៀតណាមបានជីកកាយបិទផ្លូវសាធារណៈក្នុងភូមិ បង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលបានយកសំណាកមកពីរាជធានីភ្នំពេញ និងប្រទេសថៃ។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

កម្មករ​ក្រុមហ៊ុន​មួយ​ក្នុងខេត្ត​រតនគិរី​ដែល​ឆ្លង​កូវីដ-១៩​ ថា​ខ្លួន​មិន​ទាន់​ទទួល​បាន​ថ្នាំ​ព្យាបាល​

កម្មករមួយចំនួនដែលបម្រើការងារនៅក្រុមហ៊ុន ផាត់ដាវ របស់វៀតណាមដែលវិនិយោគដាំដំណាំចេក​ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី បានឱ្យដឹងថា ពួកគេ​ជាង៤០នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយគ្រូពេទ្យមិនទាន់ផ្តល់ថ្នាំឱ្យលេបឬការព្យាបាលណាមួយនោះទេ​ ក្រោយពីធ្វើតេស្ត​ឃើញវិជ្ជមានរយៈពេល៥ថ្ងៃរួចទៅហើយ។

ក្រសួងបកស្រាយថាក្រុមហ៊ុនវៀតណាម​គ្រាន់តែចង់បង្ហាញបច្ចេកទេសដាំដុះដល់កសិករខ្មែរ

ឆ្លើយតបទៅនឹងការរិៈគន់ និងការព្រួយបារម្ភរបស់អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួន ជុំវិញករណីក្រុមហ៊ុនវៀតណាមគ្រោងបោះទុនវិនិយោគដាំបន្លែ ផ្លែឈើ ដើម្បីនាំចេញ និង ផ្គត់ផ្គង់សណ្ឋាគារ និង កន្លែងលំហែកាយរបស់វៀតណាមនៅកម្ពុជា និងនៅប្រទេសវៀតណាម …..

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ