ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋ មួយចំនួនជាប្រជាពលរដ្ឋ​ដែលបានស្ម័គ្រចិត្តដោះដូរទីលំនៅពីតំបន់​រមណីយដ្ឋាន​​​អង្គរ ទៅកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ​មួយចំនួន​ដែល​ស្ម័គ្រចិត្ត​ទៅ​នៅ​តំបន់​រុនតាឯក​កាល​២ឆ្នាំមុន​បានចាកចេញ​ពីភូមិ ក្រោយ​គ្មាន​មុខរបរ​ចិញ្ចឹមជីវិត

ប្រជាពលរដ្ឋមួយចំនួន​​នៅតំបន់អង្គរ​ ដែល​បាន​ស្ម័គ្រចិត្ត​ដោះដូរ​ទីលំនៅទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯកកាលពី២ឆ្នាំមុន បាន​​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ក្រោយ​ពួក​គេ​ជួប​​បញ្ហា​ជីវភាព ដោយ​សារ​​ទីតាំងថ្មីនេះ​គ្មាន​មុខ​របរ​សម្រាប់ចិញ្ចឹមជីវិត។​

នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ​បានអំពាវ​​នាវ​​​​​​​​​​​​​​​​ដល់ពលរដ្ឋ​នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធ​ការប្រតិកម្ម​ទៅនឹង​​ការរុះរើសំណង់​​ដែល​នៅ​​ជាប់​​រមណីយដ្ឋាន​អង្គរ ខណៈ​រាជរដ្ឋាភិបាល​នៅ​មិនទាន់​បាន​គិតគូរ​ដល់​ការរុះរើ​សំណង់​របស់​ពួកគេនៅ​ឡើយ​នោះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ