សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អះអាងតាមសេចក្ដីប្រកាសព័ត៌មាន ថាបានរកឃើញបទល្មើសព្រៃឈើចំនួន៤០ករណី និង ៦៣ក្តារបន្ទះកាលពីថ្ងៃទី១០ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ដល់ទី១៣ ខែមករា ឆ្នាំ២០២៣។

ជនជាតិភាគតិចនៅខេត្តព្រះវិហារ ទទូចឱ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ ក្រោយរកឃើញបទល្មើសកាប់ឈើជាថ្មីទៀត

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ត​ព្រះវិហារ នៅតែទទូច​ស្នើដល់​មន្ត្រីបរិស្ថាន​ពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ​ក្រោយ​ពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗ​ជា​បន្ត​បន្ទាប់ ក្នុង​តំបន់​ការ​ពារព្រៃព្រះរការ។

សាកលវិទ្យាល័យអាយអាយស៊ី​បំពាក់អាវ​សញ្ញាបត្រ​បណ្ឌិតកិត្តិយសដល់​ឧកញ៉ា ទ្រី ភាព

សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវ​សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យ​នេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ​ប្រាប់វីអូឌី(VO​D)នៅថ្ងៃ​អង្គារនេះ​ថា​ពិធី​បំពាក់​អាវ​ជា​សញ្ញាបត្រ​កិត្តិយសនេះ​ត្រូវបាន​ធ្វើឡើង​កាលពីថ្ងៃ​ចន្ទ នៅ​ក្រុមហ៊ុន​ទ្រី ភាព ក្បែ​រ​មន្ទីរពេទ្យ​អង្គឌួង។ លោក​បន្ត​ថា​មុន​នឹងរៀបចំ​ពិធី​​បំពាក់​អាវ​កិត្តិយស​នេះ ​សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ