លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

តុលាការកំពូលសម្រេចឱ្យអ្នកសារព័ត៌មានជាប់ពន្ធនាគារពីរឆ្នាំ ករណីបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាល

ចៅក្រមជំនុំ​ជម្រះនៃតុលាការកំពូល ប្រកាស​សាលដីកា​ដោយតម្កល់​​សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង​ទុកជាបានការដដែល​ ដោយឱ្យ​អ្នកសារព័ត៌មាន​អនឡាញម្នាក់ឈ្មោះ​ កៅ ពិសិដ្ឋ បន្ត​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀលដដែល​។  

លោក ហុង សុខហួរ ត្រូវបានបញ្ជូនមក​សាលសវនការ​របស់តុលាការកំពូលនៅព្រឹកថ្ងៃ​សុក្រនេះ(រូបថតដោយកាន់ វិច្ឆិកា)

សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ព្រមដាក់លិខិតឆ្លងដែនពីរដើម្បីសុំនៅក្រៅឃុំ

អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី​ លោក ហុង សុខហួរ នៅព្រឹក​នេះ​បាន​ថ្លែង​ក្នុង​សាល​សវនាការ​តុលាការ​កំពូល​ថាលោកស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដោយ​សារ​លោក​មាន​បញ្ហា​សុខភាព ហើយ​លោក​យល់​​ព្រម​ដាក់​លិខិត​ឆ្លងដែន​​របស់​លោក​ចំនួន​២និងប្រាក់មួយចំនួន​សម្រាប់​ការ​សុំនៅក្រៅឃុំ។​ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ