លោក ហ៊ុន សែន៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាការពារសន្តិភាពឲ្យបាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានបន្តលើកឡើងពីតម្លៃសន្តិភាព ដោយថា ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែថែរក្សាការពារសន្តិភាពឲ្យបាន។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ លោក ហ៊ុន សែន បានសរសេរថា សន្តិភាព និងការរីកចម្រើនសព្វថ្ងៃនេះ បានផ្ដល់ឲ្យប្រជាពលរដ្ឋមានជីវភាព និងជីវិតរស់នៅកាន់តែល្អប្រសើរ។