ត្រីជាច្រើនបានងាប់ក្នុងទឹក​សមុទ្រដែល​បាន​ប្រែពណ៍បៃតង​នៅខេត្តកែបនៅ​ថ្ងៃ​ទី​២ ខែមេសា ​(រូបភាពពីបណ្តាញសង្គម)

​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ចុះ​ងូតទឹក​សមុទ្រ និង​បរិភោគ​អាហារ​សមុទ្រ​នៅ​ខេត្ត​កែប​

ក្រសួង​បរិស្ថាន បានប្រកាសឲ្យ​សាធារណជន ផ្អាក​ចុះ​ងូតទឹក និង បរិភោគ​អាហារ​សមុទ្រ នៅក្នុង​ខេត្ត​កែប ដើម្បី​បញ្ចៀស ការប៉ះពាល់​សុខភាព ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ភាពមិនប្រក្រតី​នៃ​ទឹកសមុទ្រ​ដែល​ប្រែក្លាយ​ជា​ពណ៌​បៃតង បណ្ដាល​មក​ពី​ជាតិ​ស្លែ​។​
​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី០២ ខែ មេសា​នេះឲ្យដឹងថា ទឹកសមុទ្រ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ពេលនេះ​មាន​ពណ៌​បៃតងខុស​ពី​ធម្មតា សំបូ​រទៅដោយ​ស្លែ​។​

រដ្ឋាភិបាលដកហូតដីសម្បទានជិត១លានហិកតាយកទៅគ្រប់គ្រងវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញ ក្នុងចំណោមដីជាង២លានហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

លោក ហ៊ុន សែន ព្រមាន​រដ្ឋមន្រ្តីទាំងអស់​ រឿងអោបការងារធ្វើតែម្នាក់ឯង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានទៅរដ្ឋមន្រ្តីទាំងអស់ថាកុំអោប​អំណា​ច​​​ឬការគ្រប់គ្រង​មក​ក្នុងក្រសួង​របស់ខ្លួន​តែម្នាក់ឯង ដោយ​លោក​បានកោតសរសើរ​​រដ្ឋមន្រ្តីក្រសួង​បរិ​ស្ថា​នថាជា​រដ្ឋមន្រ្តីតែមួយគត់​ខុសគេ​ ​ក្នុង​រយៈ​ពេល​៣០ឆ្នាំនៃដឹកនាំរបស់​លោក។​ក្នុងពិធី​សម្ពោធអគារថ្មីរបស់ក្រសួងបរិស្ថានដែលមានទីតាំងនៅជិតកោះពេជ្រ​ លោក ហ៊ុន សែន បានថ្លែង​​ថា​​លោកសូ​មសរសើរ​រដ្ឋមន្រ្តីថ្មីក្រសួ​ងបរិស្ថាន លោក សាយ សំអាល់ ដែល​ជាកូនប្រុស​របស់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ថា​ជា​រដ្ឋមន្រ្តី​​​ដែលបានស្នើ​រូបលោក​ផ្ទេរការងារមួយចំនួន​ទៅឲ្យ​ក្រសួងផ្សេង​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​ រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើ ឲ្យ​ធ្វើការងាររបស់ខ្លួន​ ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថាន លោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធ ដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។

ជនជាតិកួយចាំដីក្នុងតំបន់ដែលក្រុមហ៊ុនកំពុងឈូសឆាយ

ជនជាតិកួយ៧គ្រួសារនៅព្រះវិហារផ្លាស់វេនចាំដីទប់ស្កាត់ការឈូសឆាយពីក្រុមហ៊ុនស្ករអំពៅ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមាណជា៧គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្លាស់វេនគ្នាចាំដីសហគមន៍ទប់ស្កាត់ក្រុមហ៊ុនស្ករអំពៅធំមួយដែលកំពុងឈូសឆាយដីដាំអំពៅដោយពួកគេអះអាងថាការឈូសឆាយនេះនឹងធ្វើឲ្យបាត់បង់អនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ