ក្រុមហ៊ុនភាពយន្តអាមេរិកផ្តល់លុយជិត៣លានដុល្លារឲ្យកម្ពុជាថែរក្សាព្រៃកែវសីមា

ក្រុមហ៊ុនភាពយន្តរបស់អាមេរិក Disney បានផ្តល់លុយ២,៦លានដុល្លារដល់កម្ពុជា តាមរយៈការទិញឥណទានកាបូន ដើម្បីឲ្យកម្ពុជារក្សាដែនជម្រកសត្វព្រៃកែវសីមា កុំឲ្យមានការកាប់បំផ្លាញក្នុងរយៈពេល២ឆ្នាំ។

ភ្លៀងនិងខ្យល់​ចាប់ធ្លាក់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែសីហា

ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពិសេសអ្នករស់នៅតំបន់ឆ្នេរសមុទ្រចំពោះការប្រែប្រួល​អាកាសធាតុហើយមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែសីហា។​

អ្នកជំនាញថាការងាប់សត្វព្រៃដោយសារថ្នាំសម្លាប់សត្វល្អិត

អ្នកជំនាញបញ្ជាក់ថាសត្វព្រៃចំនួន៦ក្បាលបានងាប់ដោយសារថ្នាំសម្លាប់សត្វល្អិតដែលពុលខ្លាំងហើយថាការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនសហគមន៍ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ចុះថ្ងៃទី១សីហានេះ។

សង្គមស៊ីវិល៖ ចំណូលពីការជួលដីសម្បទានមិនស្មើនឹងការបាត់បង់ធនធានធម្មជាតិ

រដ្ឋាភិបាលអះអាងថាថវិកាបានពីជួលដីសម្បទានសេដ្ឋកិច្ចមានជាងមួយលានដុល្លារកាលពីឆ្នាំ២០១៥និងជាង​៦០ម៉ឺនដុល្លារគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៦ ខណៈដែលអ្នកជំនាញដីធ្លីនិងសកម្មជនបរិស្ថានយល់ឃើញថាចំណូលនេះហាក់មិនសមស្របនឹងផ្ទៃដីសរុបជាង១,៥លានហិកតានោះ។

ក្រសួងអំពាវនាវឲ្យពលរដ្ឋ​ប្រុងប្រយ័ត្នករណីភ្លៀងព្យុះពីថ្ងៃទី៥ដល់ថ្ងៃទី១២

ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត​ភ្លៀងលាយឡំជា​មួយខ្យល់កន្ត្រាក់និងផ្គររន្ទះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១២ខែកក្កដាពិសេសភ្ញៀវទេសចរនិងអ្នកនេសាទសមុទ្រ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីរំឭកឲ្យបង្កើនកិច្ចសហការណ៍នឹងសង្គមស៊ីវិលជំរុញប្រសិទ្ធភាពការពារធនធានធម្មជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកក្រសួងពាក់ព័ន្ធជាថ្មីទៀតឲ្យបង្កើនកិ​ច្ច​ស​ហការណ៍ល្អជាមួ​យ​​អ​ង្គ​ការសង្គមស៊ីវិល ប្រ​ជាសហគមន៍ និងដៃគូអភិវឌ្ឍ ដែលលោកគិតថាទើបអាចទប់​ស្កាប់​បទ​ល្មើ​ស​នា​នាហើយការពា​​របានធន​ធា​ន​ធម្មជាតិប្រ​កប​ដោយប្រសិទ្ធភាព។

នាយកប្រតិ​បត្តិ​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់(NGO forum)លោក តឹក វណ្ណារ៉ា

អង្គការមួយរកឃើញថាក្រុមហ៊ុន២០០ទទួលបានដីសម្បទានប៉ះលើព្រៃស្រោងនិងតំបន់ព្រៃការពារ

អង្គការមួយដែលធ្វើការផ្តោតលើបញ្ហាដីធ្លីនិងបរិស្ថានបានអះអាងថាមានក្រុមហ៊ុនយ៉ាងតិចចំនួន២០០ទទួលបាន​ដីសម្ប​ទានសេដ្ឋកិច្ចប៉ះចំលើព្រៃស្រោងនិង​ខ្លះ​​ទៀ​តប៉ះលើតំបន់ព្រៃការពារ ខណៈ​រដ្ឋាភិ​បាលប្រកាសធ្វើកំណែទម្រង់បញ្ហាដីធ្លី និងបរិស្ថាន។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សូវុធ (ដោយ លី បេទ្បា)

អ្នកប្រើថង់ប្លាស្ទិកនឹងត្រូវបន្ថែម៥០០រៀលពីលើថ្លៃទំនិញ

រដ្ឋាភិបាលថានឹងសម្រេចតម្រូវឲ្យអ្នកប្រើប្រាស់ថង់ប្លាស្ទិកត្រូវបង់ប្រាក់បន្ថែម៥០០រៀលពី​លើតម្លៃទំនិញមួយថង់ ដោយអះអាងថាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលនាំ​ឲ្យប៉ះ​ពាល់​ដល់​បរិស្ថាន។

សង្គមសីុវិលជំរុញឲ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងសំរាមនៅកម្ពុជា

សង្គមស៊ីវិលធ្វើការលើវិស័យបរិស្ថានជំរុញឲ្យរដ្ឋាភិលពង្រឹងវិធានការគ្រប់គ្រងសំរាមនៅ​កម្ពុជា ដោយទប់ស្កាត់ការបោះបង់សំរាមចោលពាសវាលពាសកាល ដោយថាជាកត្តាមួយធ្វើឲ្យមានបំរែបំរួលអាកាសធាតុ។

ពលរដ្ឋខ្លះមិនពេញចិត្ដនឹងការអភិវឌ្ឍតំបន់ទេសចរណ៍លើបឹងផ្ទុកទឹកនៅឧត្ដរមានជ័យ

ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យសំដែងការមិនពេញចិត្ដនឹងអាជ្ញាធរខេត្ដនេះ ដែល​អភិវឌ្ឍតំបន់​ទេស​ចរណ៍​លើ​បឹងរក្សាទឹកនៅក្រុងសំរោង ដោយអះអាងថាធ្វើឲ្យប៉ះពាល់បរិស្ថាននិងទឹក​ប្រើ​​​ប្រាស់​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ