បុរសវ័យចំណាស់ម្នាក់ថ្លែងពីស្ថានភាពនិងសំណូមពរ ក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ "សោធនសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា" ក្នុងខេត្តបាត់ដំបង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមមនុស្សចាស់​នៅ​កម្ពុជា​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់ ខណៈ​គ្មាន​លទ្ធភាព​រក​ចំណូល

ក្រុមមនុស្សចាស់បានអំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ម​នុស្សវ័យ​ចំណាស់ ក្រោយ​ពួក​គាត់​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ និង​សុខភាពខ្លួនឯង។

រដ្ឋាភិបាលសម្រេច​ដំឡើងប្រាក់ឧបត្ថម្ភដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឧបត្ថម្ភ(ប្រាក់ប្រចាំខែ)ដល់សមាជិកក្រុមប្រឹក្សរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធានការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែមួយ ហើយ​ការអនុវត្ត​នឹង​ចាប់ផ្តើមពីខែមេសា ឆ្នាំ​២០១៦តទៅ។​ អនុក្រឹត្យមួយចុះថ្ងៃទី៩ ខែមិនា លោក ហ៊ុន សែន បានលើកឡើងថាអនុក្រឹត្យនេះកំណត់ជាថ្មីនូវកម្រិតប្រាក់​ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​ មន្រ្តីភូមិនិងប្រធា​នការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានបង្កើតការិ​យាល័យ​ច្រកចេញចូលតែ​មួយ។ បើ​តាមអនុក្រឹត្យ​នោះ ប្រធានក្រុមប្រឹក្សរាជធានី ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានប្រាក់ឧបត្ថម្ភចំនួន​១លាន៩ម៉ឺន​រៀល សមាជិកចំនួន៨៧ម៉ឺនរៀល ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៨១ម៉ឺនរៀល និង​សមា​ជិកចំនួន៦៥ម៉ឺនរៀល។ ចំណែក​មេឃុំ ចៅសង្កាត់ ទទួលបាន៧៥ម៉ឺនរៀល។ ជំទប់ទី១ ចៅសង្កាត់រងទី១ ជំទប់ទី២ ចៅសង្កាត់រងទី២ ទទួលបានចំនួន៥៥ម៉ឺនរៀល។ សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបាន​ចំនួន៤៨ម៉ឺនរៀល

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ