ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ាឡេ​ស៊ី​បញ្ជូនពលករខ្មែរ​ខុស​ច្បា​ប់៣​នាក់​មក​កម្ពុជា​វិញ​

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ៣​នាក់ ត្រូវ​បាន​ស្ថាន​ទូត​កម្ពុជា​ជួយ​អន្តរាគមន៍​ និង​បញ្ជូន មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៣ ខែ​ឧសភា​នេះ​។​ យោង​តាម​លិខិត​របស់​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី ១២​ ខែ​ឧសភា​នេះ​​បាន​ឱ្យ​ដឹង​ថា​ពលករ​ខ្មែរ​ទាំង ៣​នាក់​នោះ​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ ២០១៦​ម្លេះ​។​

លោក ឡុង ឌីម៉ង់ កាលពីកន្លងទៅ

លោក ឡុង ឌីម៉ង់ថា ពលករខ្មែនៅកូរ៉េខាងត្បូងភាគច្រើនស្លាប់ដោយសារគាំងបេះដូង

មន្ត្រី​កាទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជិត ១០​នាក់ ភាគ​ច្រើន​ជា​បុរស ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ក្នុង​អំឡុង​ឆ្នាំ២០១៦​កន្លង​ទៅ​ថ្មី​ៗនេះ។

ក្រសួងការបរទេស​ជួយ​ពលករ​ខ្មែរ៤នាក់​ពី​ប្រទេស​ម៉ាឡេស៊ី​

ស្ថានឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​ស្ត្រី​ខ្មែរ​៤នាក់​​ដែល​បានទៅធ្វើការតាមផ្ទះក្នុង​ប្រទេស​ម៉ាឡេស៊ី ​ឲ្យ​វិលត្រឡប់មកកម្ពុជាវិញ។ ក្នុង​សេចក្តី​ប្រកាសព័ត៌មានមួយ​ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេស​ឲ្យ​ដឹង​ថាស្ត្រី​៤​នាក់​ដែល​បា​នទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីហើយត្រូវ​បានជាប់ឃុំឃាំងនៅជំរុំBalantik Campក្នុង​រដ្ឋ Kedah​​ត្រូ​វ​បាន​ស្ថានទូត​កម្ពុជា​ជួយ​អន្តរាគមន៍ឲ្យ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ