ក្រុមពន្លត់អគ្គិភ័យនិងក្រុមសមត្ថកិច្ច ប្រតិបត្តិការពន្លត់អគ្គិភ័យភ្លើងឆេះព្រៃ ស្ថិតនៅភូមិសាស្ត្រភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្រសួង​កសិកម្ម​ព្រមាន​ចាត់​វិធានការ​ដាក់ទោស​លើ​ជន​ដែល​បង្ក​ឱ្យ​មាន​ភ្លើងឆេះព្រៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមានចាត់វិធានការច្បាប់លើជនដែលបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ដោយសាររាល់ឆ្នាំភ្លើងឆេះព្រៃបានបង្ក​វិនាសកម្ម និងខាតបង់ធ្ងន់ធ្ងរដល់បរិស្ថាននិងសេដ្ឋកិច្ចជាតិ។

ក្រសួង​កសិកម្មព្រមាន​ចាត់ការ​លើជន​បង្កឲ្យ​មានភ្លើងឆេះព្រៃ

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់និងនេសាទ បានដាក់វិធានការ​មួយ​ចំនួនក្នុងការ​ទប់ស្កាត់​ភ្លើងឆេះព្រៃ​ ​ដល់​មន្រ្តី​រដ្ឋបាលព្រៃឈើ​និង​មន្រ្តីរដ្ឋបាលជលផល​ ដោយ​រំឭកពី​ចំណាត់ការផ្លូវច្បាប់​លើជនណា​ដែល​បង្ក​ឲ្យ​មានភ្លើង​ឆេះព្រៃ​ដោយចេតនា។​នៅក្នុង​សេចក្តី​ណែនាំ​មួយ​ចុះថ្ងៃទី​២១ខែមករា ហើយវីអូឌី​(VOD)ទទួល​បាន​នៅថ្ងៃ​ពុធនេះ ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថាភ្លើង​ឆេះ​ព្រៃ​​ជា​រៀង​រាល់​ឆ្នាំ​បាន​បង្ក​ឲ្យ​មាន”​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដល់​ការ​បាត់​បង់ធនធានព្រៃឈើ​និងព្រៃលិចទឹក​”ហើយ​បានបង្ក”​វិនាសកម្ម​និង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់សង្គម​សេដ្ឋកិច្ច​ជន​បទ សេដ្ឋកិច្ចជាតិ​ ធនធានធម្មជាតិ​និងបរិស្ថាន”។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ