ប្រជាពលរដ្ឋខ្មែរនិងអ៊ីស្លាមប្រមូលទិន្នផលនេសាទត្រី សម្រាប់យកទៅធ្វើផ្អកប្រហុកទុកប្រើប្រាស់ក្នុងគ្រួសារនិងសម្រាប់លក់ដូរ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងអំពាវនាវដល់ពលរដ្ឋដែលចង់ធ្វើប្រហុកផ្អក អាចទៅរកទិញត្រីបានចាប់ពីថ្ងៃស្អែកទៅ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវទៅប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចរកទិញត្រីបាន​ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ ដោយសារជារដូវត្រី ឬអ្នកនេសាទនឹងរកត្រីបានច្រើន។

រូបភាពកម្លាំងអធិការបឹងទន្លេសាប និងអាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសឆក់ត្រីខុសច្បាប់នៅបឹងទន្លេសាប ដែលត្រូវបានបង្ហោះក្នុងហ្វេសប៊ុកលោក សុខ ទូច។

ជនជាតិ​វៀតណាម​ជិត​១០នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លសាប

អាជ្ញាធរខាងត្បូងបឹងទន្លេសាប អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមជិត១០នាក់ទៅតុលាការ ក្រោយពួកគេបាននេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។

ត្រីកាម៉ុង ឬត្រីប្លាធូ។

រដ្ឋបាល​ជលផល​មិន​អនុញ្ញាត​ឱ្យ​នេសាទ​ត្រីកាម៉ុង​នា​រដូវ​ពងកូន

រដ្ឋបាល​ជលផល ប្រាប់ទៅអ្នកនេសាទទាំងអស់ក្នុងតំបន់ឆ្នេរនៃខេត្តចំនួន៤នៅកម្ពុជា ឱ្យ​​ផ្អាកជា​បណ្ដោះអាសន្ន​នូវ​ការ​នេសាទ​ត្រី​កា​ម៉ុង​ ឬ​ត្រី​ប្លា​ធូ នា​រដូវ​ពង​កូន ដោយ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាលខែមករា រហូត​ដល់ចុងខែមីនា ឆ្នាំ​២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ